**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន**ក្រសួងបរិស្ថាន ផ្សព្វផ្សាយសៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្មវិធី«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» នឹងផ្តល់ឱកាសល្អសម្រាប់យើងទាំងអស់គ្នា យល់ដឹងអំពីភាពស្រស់ស្អាតនៃតំបន់បេតិកភណ្ឌពិភពលោកនៅកម្ពុជា និងនៅខេត្តយូណាន

ភ្នំពេញ៖ កម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» ដែលជាព្រឹត្តការណ៍ដ៏សំខាន់មួយក្នុងកិច្ចសហការរវាងប្រទេសកម្ពុជានិងប្រទេសចិនផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ វិនិយោគ និងរឹតចំណងមិត្តភាពរវាងប្រទេសកម្ពុជានិងប្រទេសចិន ឱ្យកាន់តែស្អិតរមួតថែមទៀត ត្រូវបានបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងគួនមីង ខេត្តយូណាន ប្រទេសចិន ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវជឹង យៀន សមាជិកអចិន្ត្រៃយ៍និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងទេសចរណ៍ តំណាងសមាគមអ្នកសារព័ត៌មាន អ្នកសារព័ត៌មាន និងទីភ្នាក់ងារទេសចរណ៍ព្រមទាំងក្រុមហ៊ុនវិនិយោគជាច្រើនទៀត។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា កម្មវិធី«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» នឹងផ្តល់ឱកាសដ៏ល្អសម្រាប់យើងទាំងអស់គ្នា យល់ដឹងអំពីភាពស្រស់ស្អាតនៃតំបន់បេតិកភណ្ឌពិភពលោកនៅប្រទេសកម្ពុជា និងនៅខេត្តយូណាន និងស្វែងយល់អំពីប្រវត្តិសាស្ត្រដ៏យូរលង់ ជាមួយនឹងវប្បធម៌ដ៏ទាក់ទាញសម្រាប់វិស័យទេសចរណ៍។

ក្នុងនាមក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការអបអរសាទរចំពោះការប្រារព្ធកម្មវិធីដ៏មានសារៈសំខាន់ក្នុងក្របខណ្ឌឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន «កម្ពុជា-ចិន» ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជានិងចិនបានកំណត់ឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែសកម្ម និងរស់រវើកជាបន្តបន្ទាប់។ ឯកឧត្តមបានថ្លែងថា ប្រទេសចិន និងកម្ពុជា ជាមិត្តជិតខាងនិងជាដៃគូដ៏ល្អ ដែលមានទំនាក់ទំនងមេត្រីភាពជាប្រពៃណីតាំងពីសម័យបុរាណកាលពោល និងបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់នៃប្រទេសយើងទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រីប្រធានគណៈប្រតិភូកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន។ កម្មវិធី«ដើរកម្សាន្តនៅយូណាន ទៅទស្សនាអង្គរ» ត្រូវបានរៀបចំឡើងដើម្បីការពង្រឹងការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិនឱ្យកាន់តែរឹងមាំ និងរស់រវើកក្នុងយុគសម័យថ្មី។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា កម្ពុជាជាប្រទេសដែលមានអរិយធម៌ដ៏ចំណាស់នៅតំបន់អាស៊ីអាគ្នេយ៍ និងសម្បូណ៌ដោយសម្បត្តិវប្បធម៌ ប្រពៃណីទំនៀមទម្លាប់។ ប្រាង្គប្រាសាទអង្គរវត្ត ជាបេតិកភណ្ឌដែលធ្វើឱ្យប្រជាជនកម្ពុជា និងពិភពលោកមានមោទនភាពជាខ្លាំង។ ប្រាសាទអង្គរវត្តត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយជោគជ័យនៅឆ្នាំ ១៩៩២។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតជាសំខាន់លើការការពារនិងអភិរក្សតំបន់រមណីយដ្ឋានអង្គរ និងបានប្រែក្លាយតំបន់បុរាណដ្ឋានមួយនេះ ជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅលើពិភពលោក ដោយបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីមកទស្សនាកម្សាន្ត។

យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍, នៅឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាបានទទួលភ្ញៀវទេសចរចំនួន ៥,៤៥លាននាក់ក្នុងនោះទេសចរជនជាតិចិនមានចំនួន ៥៥ ម៉ឺននាក់ ហើយនៅ ៣ ខែដើមឆ្នាំ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរចំនួន ១,៥៨លាននាក់ ក្នុងនោះទេសចរជនជាតិចិនមានចំនួន ១៩ ម៉ឺននាក់។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈការរៀបចំយុទ្ធនាការ និងព្រឹត្តិការណ៍ទេសចរណ៍នានារវាងកម្ពុជា-ចិន នឹងធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរកាន់តែខ្លាំងឱ្យដើរកម្សាន្ត ហើយក្នុងនោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពិតជាដើរតួនាទីសំខាន់ក្នុងការបញ្ជូនសារអំពីកញ្ចប់ទេសចរណ៍ សក្តានុពលទេសចរណ៍ផ្សេងៗដល់សាធារណជន។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «ក្នុងនាមជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន យើងខ្ញុំមានការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនទៅកាន់ពិភពលោក តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយចម្រុះទាំងបុរាណនិងទំនើប និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្ហាញនូវភាពទាក់ទាញដ៏ពិសេស និងប្រកបដោយសក្តានុពលនៃបេតិកភណ្ឌពិភពលោកនៅកម្ពុជា និងខេត្តយូណានប្រទេសចិន និងសមិទ្ធផលដែលទទួលបានពីកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា-ចិន ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌ ដើម្បីទាក់ទាញការចាប់អារម្មណ៍និងការគាំទ្រ សំដៅពង្រឹងការការពារនិងអភិរក្សបេតិកភណ្ឌរួមរបស់មនុស្សជាតិ»។
ទាក់ទងនឹងបញ្ហានេះ លោកជំទាវជឹង យៀន សមាជិកអចិន្ត្រៃយ៍និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងប្រទេសកម្ពុជាក្នុងនាមជាមិត្តដែកថែប។ លោកស្រីជឿជាក់ថា កម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» នឹងធ្វើឱ្យវិស័យទេសចរណ៍នៃប្រទេសទាំងពីរកាន់តែមានការរីកចម្រើន។ ក្នុងពិធីបើកសម្ពោធនេះដែរ ប្រទេសកម្ពុជានិងចិនបានបង្ហាញពីសក្តានុពលទេសចរណ៍របស់ខ្លួន និងមានការសម្តែងសិល្បៈផងដែរ៕

អត្ថបទដែលជាប់ទាក់ទង