ពិសេសមែន! មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាទទួលបានវ៉ែនតា និងការពិនិត្យសុខភាពភ្នែកដោយឥតគិតថ្លៃ
ភ្នំពេញ៖ តាមរយៈ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា បានសហការជាមួយក្រុមគ្រូពេទ្យ នៃពេទ្យភ្នែកកម្ពុជា ពេទ្យភ្នែកគៀនឃ្លាំង និងពេទ្យភ្នែកព្រះកុសុមៈ បានរៀបចំធ្វើការពិនិត្យសុខភាពភ្នែក និងផ្ដល់វ៉ែនតា ជូនដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ដោយឥតគិតថ្លៃ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។
មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានមកទទួលការពិនិត្យសុខភាពភ្នែករួចហើយ និងទទួលបានការផ្ដល់ជូនវ៉ែនតា យកទៅប្រើប្រាស់ បានសម្ដែងក្ដីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏ដូចជាក្រុមគ្រូពេទ្យភ្នែកកម្ពុជា ពេទ្យភ្នែកគៀនឃ្លាំង និងពេទ្យភ្នែកព្រះកុសុមៈ ដែលបានយកចិត្តទុកដាក់នៅក្នុងការថែទាំសុខភាពភ្នែករបស់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាគ្រប់រូប ហើយក៏ជាការរួមចំណែកក្នុងការបន្ធូបន្ថយការចំណាយរបស់មន្ត្រីនៅក្នុងការពិនិត្យថែទាំងសុខភាពភ្នែកដោយខ្លួនឯងផងដែរ ៕