ឧត្តមមន្រ្តីអាស៊ានកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ានបូកបី
ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ានបូកបី នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី និងពិនិត្យឡើងវិញនូវទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី។
កិច្ចប្រជុំបានពិភាក្សាផងដែរអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២៥ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៤ និងកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០២៤ ៕