**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន

អភិបាលខេត្តកំពង់ធំ នាំយកថវិកាសម្ដេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខបុណ្យសពកុមារីឈ្មោះ អ៊ីន សុភ័ក្រ ក្នុងករណីលិចទូកដរ នៅស្ទឹងសែន ស្រុកប្រាសាទសំបូរ

ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងក្រុមការងារថ្នាក់ខេត្ត បាននាំយកថវិកាសម្ដេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខបុណ្យសពកុមារីឈ្មោះ អ៊ីន សុភ័ក្រ ក្នុងករណីលិចទូកដរ នៅស្ទឹងសែន ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមរណភាពក្នុងករណីលិចទូកដរនៅកំពង់ចម្លងភូមិបឹងខ្វែក ឃុំស្រើង និងភូមិឈូកស្ទឹង ឃុំឈូក នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះឯកឧត្តម ងួន រតនៈ បានចូលរួមសោកស្ដាយអាឡោះអាល័យចំពោះក្រុមគ្រួសារសព និងក្មួយដែលបានជូបឧបទ្ទវហេតុលិចទូក កាលពីថ្ងៃទី០៨ ខែមិថុនាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ព្រមទាំងបានសំដែងនូវការសោកស្តាយបំផុត ចំពោះការបាត់បង់សមាជិកគ្រួសារ និងសូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខ័ន្ធសពកុមារីឈ្មោះ អ៊ីន សុភ័ក្រ អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានលើកទឹកចិត្តដល់ក្រុមគ្រួសារសព ឱ្យខំកាត់ចិត្តទប់អារម្មណ៍ ហើយថែរក្សាសុខភាពអោយល្អរឹងមាំ។ សូមឱ្យក្មួយៗជាសិស្សានុសិស្សទាំងអស់បន្តថែទាំសុខភាព ប្រឹងប្រែងសិក្សារៀនសូត្រ ជាពិសេសត្រូវប្រយ័ត្នចំពោះចរាចរណ៍ផ្លូវទឹកនៅពេលឆ្លងទៅសិក្សា ដោយពាក់អាវពោងជាប្រចាំពេលឆ្លងទឹក ដើម្បីកុំឱ្យជួបគ្រោះអកុសលបែបនេះទៀត។ ចំណែកអ្នកប្រកបរបរអាជីវកម្មទូកចម្លងនេះ ក៏ត្រូវមានអាវពោងសម្រាប់ការពារគ្រប់គ្រាន់ និងត្រូវពិនិត្យបច្ចេកទេសទូកឱ្យបានត្រឹមត្រូវ ដើម្បីសុខសុវត្ថិភាពរបស់អ្នកធ្វើដំណើរនៅលើទូកដរបស់ខ្លួន។

សូមបញ្ជាក់ថា ឧបទ្ទវហេតុលិចទូកចម្លងនេះកើតឡើងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១១និង២២នាទីថ្ងៃត្រង់ នៅកំពង់ចម្លងភូមិឈូកស្ទឹង ឃុំឈូក និងភូមិបឹងខ្វែក ឃុំស្រើង ស្រុកប្រាសាទសំបូរ ដោយមានសិស្សានុសិស្សអនុវិទ្យាល័យឈូក ចេញពីសាលារៀនធ្វើដំណើរទៅផ្ទះវិញ (ត្រើយម្ខាងទៀតនៅឃុំស្រើងស្រុកប្រាសាទសំបូរ) បានលិចទូកបណ្តាលឱ្យរងគ្រោះសិស្សចំនួន១៥នាក់ ស្រី១០នាក់ និងម្ចាស់ទូក០១នាក់ជាស្រ្តី ក្នុងនោះជួយសង្គ្រោះបានចំនួន១៤នាក់ ស្រី១០នាក់ ហើយបានបាត់ជីវិតចំនួន០១នាក់ ភេទស្រី។

ចំពោះប្រាក់ឧបត្ថម្ភដល់គ្រួសារសពមានដូចតទៅ៖
១.សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឧបត្ថម្ភថវិកា ចំនួន ២០.០០០.០០០រៀល (ម្ភៃលានរៀល)។
២.ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ ឧបត្ថម្ភថវិកាចំនួន ១.០០០.០០០រៀល (មួយលានរៀល)។
៣.ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានចុះជួយខេត្តកំពង់ធំ ឧបត្ថម្ភថវិកាចំនួន ១.០០០.០០០រៀល (មួយលានរៀល)។
៤.ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងសហការីឧបត្ថម្ភថវិកាចំនួន ១.៣៥០.០០០រៀល (មួយលាន សាមសិបប្រាំម៉ឺនរៀល)។
៥.លោកជំទាវ ជា សេរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាឧបត្ថម្ភថវិកាចំនួន ២.០០០.០០០រៀល (ពីរលានរៀល) ៕

អត្ថបទដែលជាប់ទាក់ទង