ឯកឧត្តម សួស ប្រាថ្នា ជួបប្រជុំជាមួយគណៈប្រតិភូវៀតណាម ពិភាក្សាលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំ រវាងគណៈកម្មការអន្តរក្រសួងនៃប្រទេសទាំងពីរ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបច្ចេកទេសនាំមុខអន្តរក្រសួងដើម្បីសិក្សានិងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំ បានអញ្ជើញដឹកនាំប្រតិភូកម្ពុជា ជួបប្រជុំជាមួយគណៈប្រតិភូវៀតណាម ដើម្បីពិភាក្សាលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំ រវាងគណៈកម្មការអន្តរក្រសួងដើម្បីសិក្សានិងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំ និងក្រុមការងារអន្តរស្ថាប័នដើម្បីសិក្សានិងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេហ៊ូវនិងព្រែកប៊ិញយី។
កិច្ច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីភាគីវៀតណាម ដែលដឹកនាំដោយ លោក ផាម ឌឹកលួន(Phạm Đức Luận) ប្រធាននាយកដ្ឋានគ្រប់គ្រងទំនប់និងបង្ការគ្រោះធម្មជាតិ នៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងតំណាងអង្គភាពពាក់ព័ន្ធនៃភាគីវៀតណាម៕