**រដ្ឋបាលលោក បៃដិន ពន្យារពេលនិរទេសជនចំណាកស្រុក ៩០ម៉ឺននាក់មកពីអ៊ុយក្រែន វ៉េណេស៊ុយអេឡា អែលសាល់វ៉ាឌ័រ និងស៊ូដង់**ឥណ្ឌូណេស៊ី បង្កើនអាយុចូលនិវត្តន៍សម្រាប់កម្មករដល់ ៥៩ឆ្នាំ**ក្រុមហ៊ុនផលិតរថយន្តអគ្គសិនី BYD របស់ចិន នឹងដាក់លក់រថយន្តប្រភេទ SUV ខ្នាតតូចម៉ូដែល Atto 2 ថ្មីនៅអឺរ៉ុប នាខែកុម្ភៈខាងមុខនេះ**គ្រួសារអ្នកជំនួញថៃ ទាមទារសំណងប្រមាណ ២.៦៥ពាន់លានដុល្លារ ពីក្រុមហ៊ុន Leonardo S.p.A. បន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្របណ្តាលឱ្យអតីតម្ចាស់ក្លិប Leicester City ស្លាប់កាលឆ្នាំ២០១៨**លោក ហ្សេលេនស្គី ជួបលោក​ ចូ​ បៃដិន​ ពិភាក្សាពីការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោនចំពោះទីក្រុងកៀវ​**កាណាដា កំពុងរៀបចំផែនការដកហូតពន្ធគយ ប្រឆាំងនឹងផលិតផលអាមេរិក ប្រសិនបើលោក ត្រាំ ដកពន្ធគយ ២៥% លើទំនិញកាណាដា**កំណើនសេដ្ឋកិច្ចសកល ត្រូវបានព្យាករណ៍ថា នឹងនៅតែមានកម្រិត ២,៨% ក្នុងឆ្នាំ២០២៥**ស្វែងយល់ពីសាលាជាតិរដ្ឋបាលមូលដ្ឋានដែលមន្រ្តីមហាផ្ទៃថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធមិនគួរមើលរំលង!**ឯកឧត្ដម ហួត ហាក់ ទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងារផលិតកម្ម Daubai Production មកថតភាពយន្តផ្សព្វផ្សាយទេសចរណ៍ពីកម្ពុជា**ក្រសួងការពារជាតិ ដាក់សំណើទៅសម្ដេចធិបតី សុំអនុញ្ញាតជ្រើសរើសពលទាហានថ្មី ២០០២នាក់ លើគម្រោងសេចក្ដីត្រូវការចាំបាច់ ៧.៨៧០នាក់ ដើម្បីបំពេញក្របខ័ណ្ឌកងឯកភាពចំណុះអគ្គបញ្ជាការ និងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ**ឃុំចំនួន២ ដែលជាឃុំចុងក្រោយ ក្នុងស្រុកអូរជ្រៅ ត្រូវបានប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ**ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ នាំយកបច្ច័យ នឹងទេយ្យទាន ទៅប្រគេនព្រះសង្ឃជាសមណសិស្សចំនួនជាង៥០០អង្គ/នាក់ នៅវត្តកំពង់ធំ**ប្រធានរដ្ឋសភាកម្ពុជា ផ្ញើលិខិតជូនប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ចូលរួមរំលែកទុក្ខចំពោះសោកនាដកម្ម ដោយគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស្វយ័តស៊ីហ្សាង**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១១ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ណែនាំ ៧ចំណុច ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសាធារណៈ ឲ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល។

ថ្លែងក្នុងឱកាសនោះដែរ ដើម្បីរួមចំណែកឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាព ក្នុងការកសាង និង អភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ សម្រាប់ប្រយោជន៍នៃការអនុវត្ត គោលនយោបាយ និងកម្មវិធីកែទម្រង់ទាំងឡាយរបស់រាជរដ្ឋាភិបាល សម្តេចធិបតី លើកទឹកចិត្តឱ្យបន្តការយកចិត្តទុកដាក់ កាន់តែខ្លាំងក្លាលើការអភិវឌ្ឍធនធាន- មនុស្សក្នុងវិស័យសាធារណៈ ដោយក្រសួងមុខងារសាធារណៈ ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវសហការ និងបំពេញការងារឈរលើអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដោយត្រូវបំពេញមុខងារ និងភារកិច្ចនៅក្នុង កិច្ចសហការ និងការសម្របសម្រួល ប្រកបដោយភាពរស់រវើក សហថាមពល និងបំពេញឱ្យគ្នាទៅវិញទៅមក។

ជាមួយគ្នានោះសម្តេចធិបតី បានគូសបញ្ជាក់នូវចំណុច សំខាន់ៗ ចំនួន៧ចំណុច ដូចខាងក្រោម៖

ទី១. គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអភិវឌ្ឍសមត្ថភាព មន្ត្រីជាប្រចាំ, ទាំងសម្រាប់កម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិបច្ចេកទេស តាម- រយៈកម្មវិធីបណ្តុះបណ្តាល និងកម្មវិធីចែករំលែកចំណេះដឹងផ្សេងៗ ដើម្បីពង្រឹង ភាពជាអ្នកដឹកនាំអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព, ការពង្រឹងប្រព័ន្ធដឹកនាំ គ្រប់គ្រង និងប្រតិបត្តិការការងារ, ការកសាងវប្បធម៌ផ្តល់សេវាល្អ, ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ, និងការកែប្រែឥរិយាបទរបស់ថ្នាក់ដឹកនាំ និងមន្ត្រី- រាជការ នៅក្នុងការផ្តល់សេវាសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈម្ចាស់ការ, មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈល្អ។ លើសពី នេះ, គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់ឱកាស និងលើក ទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្នុងការចូលរួមផ្តល់ការបណ្តុះបណ្តាល និងកម្មវិធីចែករំលែកចំណេះដឹងដល់សិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម របស់សាលាភូមិន្ទរដ្ឋបាល។

ទី២.គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់បន្ថែម ទៀតដល់ការរៀបចំក្របខ័ណ្ឌសមត្ថភាពមន្ត្រី ក្នុងមុខតំណែងនីមួយៗជាមូល- ដ្ឋានក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដើម្បីអនុវត្តមុខងារ និងភារកិច្ច ក្នុងរដ្ឋបាលសាធារណៈ ក្នុងក្របខ័ណ្ឌសិទ្ធិអំណាច, គណនេយ្យភាព និងការ ទទួលខុសត្រូវច្បាស់លាស់ គាំទ្រដល់ដំណើរការនៃការកសាងរដ្ឋបាលសា- ធារណៈ ឈរលើទស្សនាទាននៃការគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម ដែលត្រូវបាន រៀបចំ និងដាក់ឱ្យអនុវត្តជាបណ្តើរៗ។

ទី៣.ក្រសួងមុខងារសាធារណៈ ត្រូវគិតគូរដល់ការរៀបចំផែនការយុទ្ធសាស្ត្រ សម្រាប់ ការអភិវឌ្ឍសមត្ថភាពមន្ត្រីក្នុងរដ្ឋបាលសាធារណៈ ដើម្បីប្រើប្រាស់ជាផែនទី ចង្អុលផ្លូវសម្រាប់តម្រង់ទិសដល់គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោម- ជាតិ ដោយផ្តើមចេញពីការពិនិត្យឡើងវិញនូវស្ថានភាពបច្ចុប្បន្ននៃការកសាង សមត្ថភាពមន្ត្រីសាធារណៈ, ការរៀបចំក្របខណ្ឌអភិវឌ្ឍសមត្ថភាពមន្ត្រីជា ប្រព័ន្ធដោយឈរលើគោលការណ៍គុណភាពនៃការបណ្តុះបណ្តាល និងប្រសិទ្ធ- ភាពចំណាយ, ការរៀបចំកម្មវិធីសិក្សាប្រកប ដោយគុណភាពឆ្លើយតបនឹង សេចក្តីត្រូវការជាក់ស្តែង, ការផ្សារភ្ជាប់ការបណ្តុះបណ្តាលជាមួយនឹងប្រសិទ្ធ- ភាពការងារ និងការអភិវឌ្ឍអាជីពមន្ត្រី, ការរៀបចំក្របខ័ណ្ឌគុណវុឌ្ឍគ្រូឧទ្ទេស, ការពង្រឹងកិច្ចសហការរវាងគ្រឹះស្ថានបណ្តុះបណ្តាល ជាដើម។

ទី៤.សាលាភូមិន្ទរដ្ឋបាល ត្រូវបន្តកែទម្រង់ការដឹកនាំ គ្រប់គ្រង និងប្រតិបត្តិការ ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តលើកកម្ពស់សមត្ថភាព និងគុណភាព នៃការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវ ក៏ដូចជាការធ្វើទំនើបកម្មវគ្គ- បណ្តុះបណ្តាលឱ្យស្របតាមការវិវត្តនៃវិស័យសាធារណៈ ពិសេស តាមរយៈការ ពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់ខ្លួន ដើម្បីអភិវឌ្ឍសមត្ថភាពឱ្យឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការវិវត្តក្នុងតំបន់ និងពិភពលោក។

ទី៥. សាលាភូមិន្ទរដ្ឋបាល ត្រូវបន្តជំរុញថែមទៀតក្នុងការរៀបចំឱ្យមានកម្មវិធី និង វេទិកានានា ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធឱ្យកាន់តែទូលំទូលាយ ពាក់ព័ន្ធនឹងនវានុវត្ត, ឧត្តមានុវត្ត និងភាពជាអ្នកដឹកនាំគំរូក្នុងរដ្ឋបាលសាធារណៈ។
ទី៦. សាលាភូមិន្ទរដ្ឋបាល ត្រូវបន្តអភិវឌ្ឍសមត្ថភាពបណ្តុះបណ្តាល ដោយការប្រើ- ប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា, រួមមានការអភិវឌ្ឍថ្នាលបណ្តុះបណ្តាលឌីជីថល សម្រាប់គាំទ្រ និងពង្រីកសមត្ថភាពបណ្តុះបណ្តាល និងការផ្តល់កាលានុវត្តភាព ថ្មីបន្ថែមទៀត ដល់មន្ត្រីក្នុងការអភិវឌ្ឍសមត្ថភាព។
ទី៧. សាលាភូមិន្ទរដ្ឋបាល ត្រូវបន្តលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការ បណ្តុះបណ្តាល ដោយរៀបចំវគ្គបណ្តុះបណ្តាលផ្អែកលើការវាយតម្លៃសេចក្តី ត្រូវការច្បាស់លាស់ និងពិតប្រាកដ នៃការងារនៅតាមអង្គភាពនៃក្រសួង-ស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិ និងត្រូវមានការពិនិត្យ និងវាយតម្លៃឱ្យបានទៀង- ទាត់អំពីផលនៃការបណ្តុះបណ្តាលលើការអនុវត្តការងារនៅតាមអង្គភាព ៕

អត្ថបទដែលជាប់ទាក់ទង