**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»**តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានរដ្ឋបាល ចេញលិខិតបដិសេធ និងបំភ្លឺជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយបានចោទប្រកាន់លើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន**នាយករដ្ឋមន្រ្តីថៃ៖ តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ ពេលនេះកំពុងជួបជាមួយ អាជ្ញាធរថៃ**ម៉ាឡេស៊ី និងសិង្ហបុរី ប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងត្បូង នៃរដ្ឋចូហូរបស់ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការវិនិយោគ ការនាំចេញ-នាំចូលទំនិញ**រញ្ជួយដីកម្រិតធ្ងន់កើតឡើងនៅឯតំបន់ទីបេ ប្រទេសចិន ចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់

សម្តេចធិបតី៖ តួនាទីរបស់មន្ត្រី បានមកដោយសារពលរដ្ឋ ដូច្នេះមន្ត្រីទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវអភិក្រម នៃការទទួលខុសត្រូវ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានលើកឡើងថា តួនាទី និងកៅអីរបស់មន្ត្រី ដែលបានមកគឺដោយសារប្រជាពលរដ្ឋ ដូច្នេះមន្ត្រីទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវអភិក្រម នៃការទទួលខុសត្រូវ។

ក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងដូច្នេះថា «កៅអីយើងអង្គុយ ឱកាសយើងធ្វើ ស្ថាប័នយើងមានលទ្ធភាព បម្រើប្រជាពលរដ្ឋ គឺអាស្រ័យទៅលើប្រជាពលរដ្ឋ យើងធ្វើដើម្បីកសាងបរិស្ថានមួយ សម្រាប់យើងពសម្រាប់គ្រួសារយើងទៅអនាគត»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វាអត់ល្អឥតខ្ចោះទេ ប៉ុន្តែត្រូវដាក់ចិត្តរួមគ្នា ដើម្បីកែសម្រួលបរិស្ថានយើង ឲ្យក្លាយទៅជាបរិស្ថានល្អឥតខ្ចោះ ជាប់ជាប្រចាំ។ រួមគ្នាទទួលស្គាល់ ទី១៖ បង្កើតនូវអំពើវិជ្ជមាន, សមទ្ធិផលវិជ្ជមាន បន្ថែមជូនសង្គមរបស់យើង, និងទី២៖ រួមគ្នាកាត់បន្ថយនូវរាល់ភាពអវិជ្ជមាន។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចំណុចទាំងពីរនេះ ផ្គុំគ្នាទើបយើងអាចសម្រេចបាន នូវក្រុមគោលដៅនៃប្រទេសមួយដែលអភិវឌ្ឍ ហើយជាពិសេសបរិស្ថានមួយដែលនឹងនរ ដែលយើងរួមគ្នាអាចទទួលបាន ដោយភាពកក់ក្ដៅ ជាពិសេសពីការទទួលសេវាសាធារណៈ។

សម្តេចធិបតី ក៏បានរំលឹកដល់មន្ត្រី បម្រើសេវាសធារណៈ ជូនប្រជាពលរដ្ឋថា «មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្ត្រនោះទេ» ហើយការបម្រើសេវាជូនប្រជាពលរដ្ឋបានល្អ ក៏ដូចជាបម្រើខ្លួនឯងផងដែរ។

សម្តេចសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋគ្រប់គ្នា ពិតជាមិនចង់បានសេវាសាធារណៈ ដែលតម្រូវឲ្យមានការអន្តរាគមន៍ ឬការចរចានោះទេ គឺចង់សេវាសាធារណៈដែលមានលំនឹង មានស្ថិរភាព អាចទុកចិត្តបាន៕

អត្ថបទដែលជាប់ទាក់ទង