**នាយករដ្ឋមន្រ្តីថៃ ផែថងថាន សុីណាវ៉ាត់ និយាយទូរស័ព្ទ ជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ**មេដឹកនាំ G20 អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយពន្ធ**អធិការបតីអាល្លឺម៉ង់ នឹងលើកយកបញ្ហាដ្រូនសម្រាប់រុស្ស៉ី ទៅពិភាក្សាជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង នៅឯកិច្ចប្រជុំកំពូល G20**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា**តុលាការហុងកុង ផ្តន្ទាទោសសកម្មជនគាំទ្រប្រជាធិបតេយ្យ ៤៥នាក់ ដាក់ពន្ធនាគារចន្លោះ ៤-១០ឆ្នាំ**ឯកឧត្ដម គីម រិទ្ធី ជិះកង់ដឹកនាំដង្ហែក្បួនយ៉ាងមហោឡារិក ដើម្បីអបអរសាទរទូកង «កោះកេរធិបតី» ដែលដណ្តើមបានជ័យលាភី ពានរង្វាន់លេខ៣ទូទាំងប្រទេស**ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល​ G20 នៅប្រេស៊ីល**ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ**ក្រុមហ៊ុនចង់នាំចូលសាច់បង្កក ត្រូវស្នើសុំពីអគ្គនាយកដ្ឋានគយ ឬអគ្គនាយកដ្ឋានសុខភាពសត្វ ដោយមានលក្ខណៈសម្បត្តិតាមលក្ខខណ្ឌតម្រូវចំនួន ៤**រដ្ឋបាលខេត្តតាកែវ គ្រោងពង្រីក និងកែលម្អរផ្លូវក្រវាត់បឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេ នៅឆ្នាំក្រោយ**រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ជំរុញប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរីកធំមួយកម្រិតទៀតក្នុងឆ្នាំ២០២៣-២០២៤ និងឆ្នាំខាងមុខបន្តទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អនុញ្ញាតឱ្យគណៈប្រតិភូ JCA និងប្រតិភូលើកកម្ពស់ការវិនិយោគលើកទី៤ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ប្រាក់យន់របស់ចិន ទំនងជានឹងធ្លាក់ថ្លៃបន្ថែមទៀត នៅពេលលោក ត្រាំ អនុវត្តវិធានការដកហូតពន្ធគយ លើការនាំចេញរបស់ចិន ដែលអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម**លោក បៃដិន សន្យាផ្ដល់ជំនួយ ៤ពាន់លានដុល្លារ ដល់មូលនិធិសមាគមអភិវឌ្ឍអន្តរជាតិ របស់ធនាគារពិភពលោក ដើម្បីជួយដល់បណ្ដាប្រទេសក្រីក្រ**នាវាទេសចរណ៍ខ្នាតធំ១គ្រឿង នាំភ្ញៀវបរទេស ២៦៤១នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំអាវភ្លៀងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនកងកម្លាំងឈរជើងនៅទិសភូមិភាគទី៣

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ចក្រសួងការពារ និងជាមេបញ្ជាការរងកងទ័ពជើងគោក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចែកអាវភ្លៀងដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់កងកម្លាំងប្រដាប់អាវុធឈជើងនៅទិសភូមិភាគទី៣។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ រួមកងកម្លាំងចំណុះយោធភូមិភាគទី៣ ទាំង២១អង្គភាព បានចូលរួមទទួលអំណោយ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងថា ខែវស្សាមកដល់ហើយ យើងបាននាំអាវភ្លៀងដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សៃន ដើម្បីត្រៀមឱ្យហើយការចូលរួមរបស់កងកម្លាំង ក្នុងកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋ នារដូវវស្សា។

ជាមួយគ្នានេះ កងកម្លាំងទេត្រូវមានគោលជំហរដ៏រឹងមាំការពារប្រជាពលរដ្ឋ ការពារសុខសន្តិភាព បន្ទាប់ពីកម្ពុជាបានរំដោះជាតិមាតុភូមិចេញពីរបបផ្តាច់ការ ពេលនេះប្រទេសជាតិ បានកសាងទំព័រប្រវត្តិសាស្ត្រថ្មី ផ្តើមចេញពីថ្នាក់ដឹកនាំដែលមានចក្ខុវិស័យច្បាស់លាស់។ ទាំងនេះគឺត្រូវការ ការពារឱ្យបានដាច់ខាត គឺរាជរដ្ឋាភិបាលដែលបោះឆ្នោតដោយឆន្ទៈរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យមានគោលនយោបាយមួយនាំឱ្យជាតិ រីកចម្រើននាថ្ងៃអនាគត ។

ឯកឧត្ដមឧត្តមសេនីយ៍ឯក បានបន្តថា កំណែទម្រង់ក្នុងវិស័យការពារជាតិ គឺធ្វើឱ្យកងកម្លាំងទាំងអស់មានភាពម្ចាស់ការ ច្បាស់លាស់ ហើយបម្រើជាតិមាតុភូមិប្រកបដោយឆន្ទៈ។ បញ្ហាដែលត្រូវដោយស្រាយចំពោះមុខ នាពេលបច្ចុប្បន្ននោះគឺគ្រឿងញៀនដែលបានបំផ្លាញធនធានមនុស ហើយវានឹងបន្តទៅបំផ្លាញសង្គម ដូច្នេះត្រូវចាត់គ្រឿងញៀន គឺជាសត្រូវរបស់យើង ទាមទារឱ្យកងកម្លាំងប្តេជ្ញាកម្ទេចឱ្យអស់គ្រឿងញៀនក្នុងសង្គមជាតិឱ្យបាន ក្នុងនោះចាប់ផ្តើមចេញពីបុគ្គលជាកងកម្លាំងនីមួយៗឱ្យអស់ជាមុនមុនសិន (ត្រូវចាត់ទុកគ្រឿងញៀនជាសត្រូវផ្ទៃក្នុងរបស់យើង)។

ជាទស្សនៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានលើកឡើងថា «យើងមិនអាចគ្រប់គ្រងមនុស្សទេ តែយើងដឹកនាំមនុស្ស និងអប់រំមនុស្សឱ្យបាន»។ ជាថ្មីម្តងទៀត ឯកឧត្ដមបានក្រើនរំលឹកចំពោះយោធិនជំនាញទាំងអស់ ដើម្បីកុំឱ្យបញ្ហាគ្រោះថ្នាក់កើនឡើងជាយថាហេតុដូចករណីផ្ទុះគ្រាប់ដូចពេលកន្លងទៅ ដែលបណ្តាលឱ្យយុទ្ធមិត្តពលីជីវិតរហូតចំនួន២០នាក់ ដោយសោកស្តាយជាទីបំផុត ត្រូវកសាងជំនាញឱ្យមានភាពស្ទាត់ជំនាញ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានសង្កត់ធ្ងន់ថា រឿងដែលត្រូវព្រួយបារម្មណ៍បំផុត គឺក្រុមប្រឆាំងតែងតែការបង្កើតព័ត៌មានក្លែងក្លាយ តាមរយៈប្រព័ន្ធបញ្ញាសិប្បនិមិត្ត ឬហៅថា AI បង្កើតឱ្យមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ មកលើថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើន ហើយពលរដ្ឋមួយចំនួននៅមានការភាន់ច្រឡំលើព័ត៌មានក្លែងក្លាយទាំងនេះ។

ឯកឧត្ដមក៏អំពាវនាវដល់កងកម្លាំង ក៏ដូចជាពលរដ្ឋកុំឆាប់ជឿលើបណ្តាញសង្គម Facebook គឺព័ត៌មានខ្លះមិនពិតទេ ហើយក៏កុំប្រើប្រព័ន្ធសង្គមវាយប្រហារមកលើអង្គភាព ពីព្រោះអង្គភាពដោះស្រាយរហូតអស់លទ្ធភាព ពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ មិនឱ្យកងកម្លាំងម្នាក់ណាទទួលរងភាពអយុត្តិធម៌ឡើយ ហើយថ្នាក់លើក៏ត្រូវក្តាប់ឱ្យបានបញ្ហាក្នុងអង្គភាព ហើយដោះស្រាយឱ្យទាន់ពេលវេលាកុំដឹងរឿងហើយទុកចោល មិនព្រមដោះស្រាយដល់នាយទាហានរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង