អំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានផ្តល់ជូនកម្លាំងកងពលតូចថ្មើរជើងលេខ៤២
ភ្នំពេញ៖ លោក វរសេនីយ៍ឯក មាស សុខុម មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៤២ តំណាងដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៤២ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ បាននាំយកអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនកម្លាំងដែលឈរជើងការពារ ខ្សែបន្ទាត់ កម្ពុជា-ថៃ នៅក្នុងភូមិសាស្ត្រ ខេត្តឧត្តរមានជ័យ។
នៅក្នុងឱកាសនេះ លោកវរសេនីយ៍ឯក មាស សុខុម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខជូនដល់កម្លាំងឈរជើងការពារខ្សែបន្តាត់ព្រំដែន កម្ពុជា-ថៃ ក្នុងពេលចែកអំណោយ ។