**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែកញ្ញា**អភិសន្ដិបណ្ឌិត ស សុខា ប្រកាសគាំទ្រពេញទំហឹង ការសម្រេចចិត្តប្រកបដោយ ប្រតិភាណ របស់សម្ដេចអគ្គមហាសេនាបតីតេជោចំពោះករណី CLV-DTA**សម្តេចតេជោ៖ កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ កញ្ញានេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត**រដ្ឋមន្ត្រីការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅរដ្ឋមន្ត្រីក្រសួងបរទេសឡាវ និងវៀតណាម បញ្ជាក់ពីការសម្រេចរបស់កម្ពុជា បញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)**ឯកឧត្តម ប៊ុន ហ៊ុន៖ ដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ មន្ដ្រីនគរបាល ឬអាវុធហត្ថ ត្រូវឆ្លងកាត់ការតែងតាំង និងស្បថនៅសាលាឧទ្ធរណ៍**បណ្ឌិត ជិន ម៉ាលីន ដឹកនាំគណៈប្រតិភូកម្ពុជាប្រជុំត្រៀម មុននឹងចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវគ្គបណ្ដុះបណ្ដាលនៅកូរ៉េ**រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យការបើកដំណើរការដំណាក់កាលដំបូង និងសួរសុខទុក្ខសំណេះសំណាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរពេទ្យ ហ្លួង ម៉ែ**EU សន្យាផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ដើម្បីជួយកសាងសេដ្ឋកិច្ច និងបណ្តាញអគ្គិសនីឡើងវិញ**សមាគមបាល់ទាត់ប៉ូឡូញប្រកាសជំនួយហិរញ្ញវត្ថុសម្រាប់ក្លឹបដែលរងផលប៉ះពាល់ដោយទឹកជំនន់**ប្រធាន EC ទៅដល់នៅទីក្រុង Kiev សារជាថ្មី ដើម្បីពិភាក្សាអំពីការគាំទ្រអ៊ុយក្រែន**សម្តេច ម៉ែន សំអន អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តព្រះអង្គធំ**ក្រសួងការងារ និងអន្តរជាតិទេសន្តរប្រវេសន៍ IOM ឯកភាពបន្តពង្រឹងទំនាក់ទំនងផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា**សម្តេច ម៉ែន សំអន អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតី**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ

ឯកឧត្តម​ ឈុន ពុទ្ធារិទ្ធ​ អញ្ជើញ​ចុះពិនិត្យវឌ្ឍនភាពការងារ​ និង​​វាយតម្លៃ​បញ្ចប់សុពលភាពគម្រោង​ការពារចាំងទន្លេ និងព្រែក ក្នុងភូមិសាស្ត្រខេត្តកណ្តាល​

ភ្នំពេញ៖ នៅថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ឈុន ពុទ្ឋារិទ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋាន​កិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ​កសាងច្រាំងទន្លេ​ និង​វាយតម្លៃ​បញ្ចប់សុពលភាព​គម្រោង​ការពារច្រាំង​ទន្លេនិង​ព្រែក​ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

សូមជម្រាបថា​ ការចុះវាយតម្លៃបញ្ចប់សុពលភាព​​គម្រោង​ការពារច្រាំងទន្លេនិង​ព្រែក​នាពេលនេះ​ មានការចូលរួម​ពី​គណៈកម្មាធិការលទ្ធកម្ម (គល) អង្គភាពលទ្ធកម្ម​ (អល) ក្រុមការងារបច្ចេកទេស នៃ​នាយកដ្ឋានជលសាស្ត្រ​​ និង​ការងារទន្លេ​ នៃក្រសួងធនធានទឹក និង​ឧតុនិយម​ តំណាង​មន្ទីរធនធានទឹក និង​ឧតុនិយម​ខេត្តកណ្តាល​ ​និង​តំណាងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ក្នុងឱកាសនោះ​ ក្រុមការងារបានចុះពិនិត្យ​គម្រោងការពារច្រាំងទន្លេនិងព្រែក ចំនួន ៣ទីតាំង៖ ទី១).គម្រោង​ការពារច្រាំងទន្លេមេគង្គប្រវែង ២៣០ម៉ែត្រ ស្ថិតនៅភូមិរការកោង ឃុំរការកោង១ ស្រុកមុខកំពូល ក្រោយចប់ធានាគុណភាពរយ:ពេល ១២ខែ, ទី២).គម្រោងការពារច្រាំងព្រែកត្នោតប្រវែង ២៤០ ម៉ែត្រ ស្ថិតនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយបញ្ចប់សុពលភាពរយ:ពេល ១២ខែ និងទី៣)គម្រោងការពារច្រាំងព្រែកកុយប្រវែង ១៥០ម៉ែត្រ ស្ថិតនៅភូមិព្រែកផ្តៅ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ក្រោយបញ្ចប់សុពលភាពរយ:ពេល១២ខែ។

ជារួម​ក្រុមការងារពិនិត្យឃើញថា គម្រោងទាំង ៣ ទីតាំងខាងលើ គឺរក្សាគុណភាពបានល្អដដែល។

ដោយឡែក​ វឌ្ឍនភាពការងារសាងសង់សំណង់ការពារ​ច្រាំងទន្លេបាសាក់ប្រវែង ១២០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន​ ខេត្តកណ្តាល គិតមកដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ​២០២៤​ សម្រេចបានប្រមាណ ៩០% ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងបំណាច់ខែសីហា ឆ្នាំ ២០២៤ខាងមុខនេះ។

ក្នុងនោះការងារសម្រេចបានរួមមាន៖​ ទី១).ការងាររៀបបាវការពារចរន្តទឹកបុក ហូរច្រោះដីផ្នែកខាងក្រោមសម្រេចបាន១០០%, ទី២).ការងារបុកស្ពាន់ផាយសម្រេចបាន១០០%, ទី៣)​.ការងារបុកស៊ីតផាយសម្រេចបាន១០០%, ទី៤).ការងារបេតុងអាមេសម្រេចបាន៨០%, ទី៥).ការងាររៀបប្រព័ន្ធដោះទឹកក្រោមដីសម្រេច​បាន៨០%, ទី៦).ការងារបំពេញដីសម្រេចបាន៩៨% និង​ទី៧).ការងារបន្ទាប់នឹងរៀបចំថ្មមុខសំណង់ ៕

អត្ថបទដែលជាប់ទាក់ទង