**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បំពេញទស្សនកិច្ច ពិនិត្យការអនុវត្តស្តង់ដាសាលារៀនគំរូ នៅវិទ្យាល័យ ជា ស៊ីម តាកែវ ក្រុងដូនកែវ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញបំពេញទស្សនកិច្ចពិនិត្យការអនុវត្តស្តង់ដាសាលារៀនគំរូ នៅវិទ្យាល័យ ជា ស៊ីម តាកែវ និងមានការចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ជាប្រតិភូអមដំណើរ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រដ្ឋបាលក្រុងដូនកែវ ព្រមទាំងមានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់គណៈគ្រប់គ្រងសាលា បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍សំណេះសំណាល និងផ្តល់អនុសាសន៍ដូចខាងក្រោម៖

(១). ការអញ្ជើញទស្សនកិច្ចនេះ ដើម្បីជួយឱ្យសាលារៀនក្លាយជាសាលារៀនគំរូ ហើយកន្លងមកក្រសួងបានចេញប្រកាសទទួលស្គាល់សាលារៀន ១២០ ជាសាលារៀនគំរូ ដោយផ្ដល់ពានរង្វាន់ក្នុងពេលសន្និបាតអប់រំ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំ និងគ្រប់គ្រងសាលារៀន ការរៀន និងបង្រៀន ដោយកាត់បន្ថយអត្រាត្រួតថ្នាក់ និងបោះបង់ការសិក្សា និងសូមអរគុណចំពោះមាតាបិតា សហគមន៍ អាជ្ញាធរដែនដី ដែលបានចូលរួមគាំទ្រដល់ការអភិវឌ្ឍសាលារៀននាពេលកន្លងមក និងសូមបន្តចូលរួមអនុវត្ត និងគាំទ្រទាំងអស់គ្នាដើម្បីជំរុញវិទ្យាល័យនេះ ឱ្យក្លាយជាសាលារៀនគំរូនាពេលខាងមុខ។

(២). សាលារៀនទាំងអស់ ជាពិសេសវិទ្យាល័យធនធាន ត្រូវរៀបចំផែនការតម្រូវការគ្រូបង្រៀន រយៈពេល ៥ ទៅ ១០ឆ្នាំ ដើម្បីដោះស្រាយបញ្ហាខ្វះគ្រូបង្រៀននាពេលអនាគត រៀបចំផែនការតម្រូវការគ្រូបង្រៀន និង តម្រូវការសិស្ស ផែនការអភិវឌ្ឍធនធានមនុស្សជាដើម និងត្រូវដោះស្រាយបញ្ហាគន្លឹះ គឺការផ្តល់គ្រូទៅតាមមុខវិជ្ជា តាមភូមិសិក្សា តាមគុណវុឌ្ឍិគ្រូ។ បច្ចុប្បន្ននេះ សាលារៀនត្រូវខិតខំដោះស្រាយបញ្ហាដែលខ្វះគ្រូ ជាពិសេសគ្រូបង្រៀនថ្នាក់ពីរភាសា ខ្មែរ-បារាំង។

(៣). សាលារៀនត្រូវពិនិត្យលទ្ធភាពបង្កើនម៉ោងសិក្សា ដោយបង្រៀនបន្ថែមដល់សិស្សរៀនយឺត និងអាចបង្រៀនសិស្សទាំងអស់ តាមរយៈការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ការបង្កើតក្លឹបសិក្សា មគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា ដោយមានការគាំទ្រពីមាតាបិតា សហគមន៍ និងអាជ្ញាធរដែនដី។ សម្រាប់ការបំប៉នសិស្សបន្ថែម សាលារៀនត្រូវរៀបចំផែនការច្បាស់លាស់ និងត្រូវការពេលវេលាដើម្បីអនុវត្ត ពោលគឺការអនុវត្តចាប់ពីកម្រិតថ្នាក់ទី៧ និងថ្នាក់បន្តបន្ទាប់ ដើម្បីជាមូលដ្ឋានគ្រឹះ និងបង្កើនលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងទទួលបាននិទ្ទេស A កាន់តែច្រើន។

(៤). ក្រុមការងារក្រសួង ត្រូវរៀបចំឯកសារបន្ថែមដូចជា មេរៀនសង្ខេបសម្រាប់សិស្សថ្នាក់ទី១២ ឯកសារណែនាំរបៀបធ្វើពិសោធន៍ជាដើម ហើយត្រូវផ្ដល់ឱ្យសាលារៀនទាំងឯកសារផ្ទាល់ និង ឯកសារអេឡិចត្រូនិក ដើម្បីឱ្យគ្រូបង្រៀន និងសិស្សយកទៅសិក្សារៀនសូត្របន្ថែម ងាយស្រួលក្នុងការធ្វើស្វ័យសិក្សា និងស្នើឱ្យមានយន្តការវាយតម្លៃការរៀន ការបង្រៀន និងវាយតម្លៃការងារសាលារៀនទាំងមូល។

(៥). សាលារៀនត្រូវរៀបចំដំណើរទស្សនកិច្ចសិក្សារបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គណៈកម្មការគ្រប់គ្រងសាលារៀន នៅតាមវិទ្យាល័យនានាក្នុងខេត្ត និងក្នុងរាជធានី ខេត្តដទៃទៀត ដើម្បីសិក្សារៀនសូត្រ និងយកមកកែលម្អសាលារៀនខ្លួន។ ប្រសិនបើសាលារៀន ក្លាយជាសាលារៀនគំរូ នាយកសាលានឹងអាចក្លាយជានាយកល្អ គ្រូបង្រៀនដែលជួយឱ្យសាលារៀនក្លាយជាសាលារៀនគំរូ នឹងត្រូវទទួលបានការវាយតម្លៃក្លាយជាគ្រូបង្រៀនល្អ ហើយក្រសួងនឹងពិនិត្យលទ្ធភាពលើកទឹកចិត្ត តាមរយៈការអនុវត្តគន្លងអាជីពគ្រូបង្រៀន។

(៦). ក្រសួងនឹងរៀបចំយន្តការចុះជួយសាលារៀន ក្នុងការអនុវត្តស្តង់ដាសាលារៀនគំរូ ដោយផ្តោតលើស្តង់ដានិងសូចនាករ ដែលសាលារៀនមិនទាន់អាចអនុវត្តបាន និងជួបការលំបាកក្នុងការសម្រេចលទ្ធផល។ សាលាវិទ្យាល័យធនធាន និងសាលារៀនដទៃទៀត ដែលមានបន្ទប់កុំព្យូទ័រ ត្រូវលើកទឹកចិត្តឱ្យសិស្សរៀនកំព្យូទ័រ ឱ្យបានទៀងទាត់ ដោយគ្រប់គ្រងវត្តមានឱ្យបានម៉ត់ចត់។

(៧). ចំពោះបញ្ហានានានៅក្នុងសាលារៀន ត្រូវរកដំណោះស្រាយ ដោយសូមឱ្យរៀបចំបញ្ហាទៅតាមអាទិភាពនិងលើកទឹកចិត្តឱ្យមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងជាពិសេសក្រុមប្រឹក្សាកុមារលើការងារបរិស្ថាន ពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ ឥរិយាបថ បំណិនជីវិត ការចេះរៀបចំ ចាត់ចែងការងារ ដោយផ្តល់ពិន្ទុបន្ថែមដល់សិស្សដែលចូលរួមអនុវត្ត តបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានផ្តល់ជូនក្រសួងអប់រំ យុវជន និងកីឡា នូវវិធានការគន្លឹះ៤ រួមមាន ៖ ១) ការពង្រឹងអភិបាលកិច្ចសាលារៀន, ២) ការអនុវត្តកម្មវិធីសិក្សា កម្មវិធីសិក្សាក្រៅម៉ោង ការបង្កើតក្លឹបសិក្សា និងប្រឹក្សាអាជីពជាដើម, ៣) ការលើកកម្ពស់សុខភាពសិក្សា និងអាហារូបត្ថម្ភ និង ៤) ការចូលរួមរបស់សហគមន៍ មាតាបិតា អ្នកអាណាព្យាបាល៕

អត្ថបទដែលជាប់ទាក់ទង