**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ**ដើម្បីរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាជន តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានតួនាទីភារកិច្ចអ្វីខ្លះទៅ?**ក្រសួងការងារ និងអង្គការ Swisscontact ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣»**កម្ពុជា-ចិន ពិភាក្សាផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង**រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាប្លិ៍អាកាសតាមដងផ្លូវចំនួន៤០ ខ្សែ ដើម្បីលើកកម្ពស់សោភណភាព**លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន**ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចជូន ប្រធានស្តីទីពន្ធនាគារខេត្តកោះកុង**ក្រសួងមហាផ្ទៃ ជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំឱ្យចូលសិក្សា ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ដ្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កីឡាករចំណុះទូកង” នរិន្ទរង្សីពិជ័យចិត្របុត្រ ” នៅវត្តឯករង្សី ស្រុកឯកភ្នំ**ឯកឧត្តមបណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម នៅទីក្រុងហាណូយ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាប្រទេសតូចមួយ មហិច្ឆតារបស់យើងពុំស្ថិតលើកម្លាំងយោធានោះទេ ប៉ុន្តែស្ថិតលើការកសាងសន្តិភាព**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះស្នូល នៃទស្សនវិជ្ជានយោបាយរបស់ គណបក្សប្រជាជនកម្ពុជា**សម្តេចធិបតី៖ ការបែងចែកប៉ូលសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ កំពុងគំរាមកំហែងដល់អាយុជីវិត ទូទាំងពិភពលោក ក្នុងកម្រិតមួយពិបាកស្រមើស្រមៃ**សម្តេចធិបតី៖ សព្វថ្ងៃពិភពលោក ប្រឈមនឹងបញ្ហាពុំធ្លាប់មាន ជាមួយនឹងការកើនឡើង ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដល់ចំណុចខ្ពស់ពុំធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ**សម្តេចធិបតី សម្តែងនូវសេចក្តីគោរពដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ ក្នុងការកសាងសន្តិភាព ការផ្សះផ្សា និង ការអភិវឌ្ឍប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ត្រៀមរួចជាស្រេច ក្នុងការរួមចំណែកដល់សន្តិភាព ក្នុងតំបន់**អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យ HARDING ដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ

សម្តេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្ត្រនោះទេ ទន្ទឹមនេះមន្ត្រីម្នាក់ៗ និងក្រុមគ្រួសារ ក៏ជាប្រជារាស្ត្រផងដែរ ដូច្នេះការបម្រើរាស្ត្រ គឺប្រៀបដូចជាការបម្រើខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣ និង ពិធីបើកវគ្គបណ្តុះបណ្តាល ឆ្នាំ ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល ។

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សារៀនសូត្ររហូតសម្រេចបានសមិទ្ធផលជាទីមោទនៈ ហើយភាពជោគជ័យដ៏ធំនេះសម្រេចបាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ជ័យលាភី និង ការចូលរួមយ៉ាងសកម្មពីក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិកសិក្សា ក៏ដូចជាកិច្ចគាំទ្រពីសំណាក់ក្រុមគ្រួសារ ។

ទន្ទឹមនេះ សម្តេចធិបតី បានគូសបញ្ជាក់ថាធនធានមនុស្សប្រកបដោយមូលធនមនុស្សខ្ពស់ គឺជាកត្តាគន្លឹះសម្រាប់ គ្រប់ដំណើរការនៃការអភិវឌ្ឍ ព្រោះថា គ្រប់អ្វីៗទាំងអស់ នឹងមិនអាចដំណើរការបានប្រកបដោយគុណភាព ប្រសិទ្ធភាព និង ផលិតភាពឡើយ បើពុំមានធនធានមនុស្សដែលមានគុណវុឌ្ឍិខ្ពស់ ទាំងជំនាញរឹង ទន់ និងកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ។
បន្ថែមលើនេះ ធនធានមនុស្ស គឺជាកត្តាអាទិភាពសម្រាប់ការកសាងសង្គមកម្ពុជាទំនើប និងរឹងមាំ តាមរយៈប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលក្នុងប្រព័ន្ធនេះ ការដឹកនាំកសាងខឿនសេដ្ឋកិច្ច គឺឈរលើគោលការណ៍ និងយន្តការសេដ្ឋកិច្ចទីផ្សារ ដោយប្រើប្រាស់ និងគ្រប់គ្រងយន្តការសេដ្ឋកិច្ចទីផ្សារសម្រាប់បម្រើផលប្រយោជន៍ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ សំដៅធានាឱ្យប្រជាជាតិកម្ពុជាទាំងមូលឤចក្តាប់ជាប់ និងធ្វើជាម្ចាស់ពេញលេញ លើជោគវាសនារបស់ខ្លួន ព្រមទាំងធានាឱ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់ជាន់ថ្នាក់ ឤចចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាមួយនឹងការចែករំលែកផលផ្លែផ្កានៃការអភិវឌ្ឍប្រកបដោយសមធម៌ ។

សម្តេចធិបតី បានបន្តទៀតថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានរៀបចំ និងដាក់ចេញនូវ«យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១» សម្រាប់ពង្រឹងសមិទ្ធកម្មបន្ថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋ ហើយគោលនយោបាយស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺ ការពង្រឹងអភិបាលកិច្ច ដើម្បីធានានូវការប្រតិបត្តិរួមគ្នាដោយសង្គតិភាព ដើម្បីជាប្រទីបបញ្ជាក់អំពីការទទួលខុសត្រូវក្នុងការធ្វើទំនើបកម្មស្ថាប័នឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត និងស្អាតស្អំ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ពិសេសការធានានិរន្តរភាព និងដំណើរការតាមរយៈសិទ្ធិអំណាច និងដំណើរការរបស់រដ្ឋបាលសាធារណៈ សំដៅធានានូវផលប្រយោជន៍ប្រជាជន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។ ក្នុងន័យនេះ ដើម្បីសម្រេចតាមគោលការណ៍ប្រកបដោយភាពជោគជ័យ សម្ដេចធិបតី បានសង្កត់ធ្ងន់លើកត្តាសំខាន់ចំនួន២ ដែលត្រូវយកចិត្តទុកដាក់ ទី១. កត្តាយន្តការ និងប្រព័ន្ធការងារ និងទី២. កត្តាមនុស្ស ។

លើសពីនេះ សម្តេចធិបតី បានលើកទឹកចិត្តសិស្សមន្ត្រី និងកម្មសិក្សាការីរបស់សាលាភូមិន្ទរដ្ឋបាល ឱ្យប្រើប្រាស់នូវចំណេះដឹងរបស់ខ្លួនឱ្យអស់លទ្ធភាព ដោយប្រែក្លាយចំណេះដឹងដែលទទួល បាន ពី ការបណ្តុះបណ្តាល ជាលទ្ធផលជាក់ស្តែងក្នុងការរួមចំណែកជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ជាឧត្តមប្រយោជន៍ ដល់ ប្រទេសជាតិ និង ប្រជាជន ។

សម្តេចធិបតី ក៏បានបន្ថែមទៀតថា មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្ត្រនោះទេ ទន្ទឹមនេះ មន្ត្រីម្នាក់ៗ និងក្រុមគ្រួសារក៏ជាប្រជារាស្ត្រផងដែរ ដូច្នេះការបម្រើរាស្ត្រ គឺប្រៀបដូចជាការបម្រើខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួន ។

ជាចុងក្រោយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែង លទ្ធផលការងារ និងសមិទ្ធផលធំៗជាច្រើន ដែលសាលាភូមិន្ទរដ្ឋបាលសម្រេចបានក្នុងរយៈពេលកន្លងមក ដែលសមិទ្ធផលទាំងនេះកើតចេញពីកិច្ចខិតខំជាប្រចាំ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ បុរេសកម្ម និងវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំ មន្រ្តី សាស្ត្រាចារ្យ គ្រូឧទ្ទេស សិស្សមន្ត្រី កម្មសិក្សាការី និង អ្នកពាក់ព័ន្ធទាំងអស់

អត្ថបទដែលជាប់ទាក់ទង