គណៈកម្មការរៀបចំការបោះឆ្នោតខេត្តក្រចេះ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ និងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តក្រចេះ បានរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ និងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស្រេង សុភាព អភិបាលខេត្តស្តីទី និងលោកស្រី អ៊ាង សារិ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត។
ពិធីនេះដោយមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរក្រុង/ស្រុក/ឃុំ/សង្កាត់ជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលមហោស្រពខេត្ត៕