ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំកិច្ចប្រជុំឆ្លងពង្រាងអនុក្រឹត្យស្ដីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រកាសស្ដីពីការចុះបញ្ជីការស្នាក់នៅ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងពង្រាងអនុក្រឹត្យស្ដីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រកាសស្ដីពីការចុះបញ្ជីការស្នាក់នៅ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក/លោកស្រីនាយការិយាល័យ ព្រមទាំងមន្រ្តីជំនាញចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ ៕