ឯកឧត្តម ចាន់ យុត្ថា ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ៖ នៅថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (អ.គ.ក.ស.) ដឹកនាំដោយឯកឧត្តម សួន រស្មី អគ្គលេខាធិការរង ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ ក្រសួងធនធានទឹក និងឧតុនិយម ។
សូមជម្រាបថា កិច្ចប្រជុំនេះមានការធ្វើបទបង្ហាញពីសំណាក់ ឯកឧត្តម សួន រស្មី អគ្គលេខាធិការរង និងជាប្រធានក្រុមការងារបច្ចេកទេសគាំទ្រវិស័យសេដ្ឋកិច្ច នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (អ.គ.ក.ស.) ព្រមទាំងមានការចូលរួមពីមន្ត្រី អ.គ.ក.ស. ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានមជ្ឈមណ្ឌល នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបជាច្រើនរូបផងដែរ ៕