**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ក្រសួងមុខងារសាធារណៈ ប្រជុំដកស្រង់បទពិសោធន៍ និងស្វែងរកវិធីសាស្ត្រនានា ដើម្បីអភិវឌ្ឍការរៀបចំការប្រឡងប្រជែងឱ្យបានកាន់តែប្រសើរនាថ្ងៃអនាគត

ភ្នំពេញ៖ ក្រោយឆ្លងកាត់បទពិសោធន៍នៃការរៀបចំប្រឡងប្រជែងកន្លងមក ជាពិសេសការប្រឡងប្រជែងគ្រូបង្រៀនអនុវិទ្យាល័យ ដែលមានបេក្ខជនចូលរួមដាក់ពាក្យច្រើនលើសលប់មិនធ្លាប់មាន ក្រសួងមុខងារសាធារណៈ បានប្រជុំដកស្រង់បទពិសោធន៍ និងស្វែងរកវិធីសាស្ត្រនានា ដើម្បីអភិវឌ្ឍការរៀបចំការប្រឡងប្រជែងឱ្យបានកាន់តែប្រសើរនាថ្ងៃអនាគតប្រកបដោយនវានុវត្តន៍។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង។

ក្រោយនាំយក ការកោតសរសើររបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដល់ក្រសួងមុខងារសាធារណៈ ដែលបានដឹកនាំរៀបចំ និងអនុវត្តការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចំនួន ៦លើក កន្លងមកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យក្រុមការងារបានរាយការណ៍អំពីដំណើរការនៃការរៀបចំការប្រឡងប្រជែងគ្រូបង្រៀនអនុវិទ្យាល័យ ចាប់តាំងពីពេលជូនដំណឹង រហូតដល់ប្រកាសលទ្ធផល និងបញ្ហាមួយចំនួនដែលបានកើតឡើងក្នុងអំឡុងពេលបំពេញការងារជាក់ស្តែង។ ទន្ទឹមនឹងការធ្វើរបាយការណ៍នៃបញ្ហាប្រឈម អង្គប្រជុំដោយមានអង្គភាពជំនាញចូលរួម បានធ្វើបទបង្ហាញអំពីគំរូសម្រាប់ដំណោះស្រាយនានា ជាពិសេសការរៀបចំវិញ្ញាសា និងការកែសន្លឹកកិច្ចការដោយស្វ័យប្រវត្តិ ដែលបត់បែនស្របតាមស្ថានភាពជាក់ស្តែងនៃបរិមាណបេក្ខជន ការវិវឌ្ឍនៃបរិបទបច្ចេកវិទ្យា និងឌីជីថល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្រេចគោលការណ៍នានា ដើម្បីកែលម្អការរៀបចំការប្រឡងប្រជែងទៅថ្ងៃខាងមុខ ព្រមទាំងបានណែនាំឱ្យក្រុមការងារបច្ចេកទេសបន្តសិក្សាឱ្យកាន់តែលម្អិតលើសំណើ ដែលបានបង្ហាញ មុនពេលដែលគណៈកម្មការសម្រេចដាក់អនុវត្ត ហើយអនុវត្តឱ្យមានប្រសិទ្ធភាព។

គួររំលឹកផងដែរថា ក្រសួងមុខងារសាធារណៈបានរៀបចំការប្រឡងប្រជែងចំនួន៦ ដង និងបានជ្រើសរើសមន្ត្រីរាជការចំនួន៩៧៥នាក់ ចូលបម្រើការងារតាមក្រសួង ស្ថាប័ន។ ខណៈនេះ ក្រសួងកំពុងរៀបចំ ផែនការការងារប្រឡងប្រជែងគ្រូបឋមសិក្សាចំនួន ៣៨១៦៨ នាក់។ សូមបន្តតាមដានការផ្សព្វផ្សាយ និងសេចក្តីជូនដំណឹងនានា នៅលើបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងមុខងារសាធារណៈចំនួនពីរគឺ ក្រសួងមុខងារសាធារណៈ និងព័ត៌មានមុខងារសាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង