**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំសិក្ខាសាលាស្ដីពី ”ការគ្រប់គ្រងបុគ្គលិកអប់រំ” ដើម្បីដាក់ចេញនូវវិធានការអនុវត្ត តាមរបៀបវារៈសំខាន់ៗចំនួន២

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ដឹកនាំសិក្ខាសាលា ស្តីពី ”ការគ្រប់គ្រងបុគ្គលិកអប់រំ” ដើម្បីដាក់ចេញនូវវិធានការអនុវត្ត តាមរបៀបវារៈទី១៖ វឌ្ឍនភាពនៃការដោះស្រាយបញ្ហាអាទិភាពក្នុងវិស័យអប់រំ និងទី២៖ ការពិភាក្សាលើកត្តាពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិក ដោយមានការចូលរួមពី លោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ លោក លោកស្រី មន្ត្រីអង្គភាពពាក់ព័ន្ធក្រោមឱវាទ។

គោលដៅនៃវិបស្សនានេះមានលក្ខណៈ ជាការប្រជុំយុទ្ធសាស្ត្រ ដើម្បីពង្រឹងប្រព័ន្ធអប់រំ សមត្ថភាពស្ថាប័ន ពិភាក្សាលើបញ្ហាគន្លឹះសំខាន់ៗ ដើម្បីដោះស្រាយបញ្ហានានា ក្នុងវិស័យអប់រំ ហើយក៏ជាឱកាសមួយសម្រាប់ការសិក្សារៀនសូត្ររបស់ឧត្ដមមន្ត្រី ដើម្បីសិក្សាពីបញ្ហាអន្តរវិស័យ ក៏ដូចជាបញ្ហាគ្រប់គ្រងវិស័យអប់រំ ទាំងមូល។ ការរៀបចំអង្គវិបស្សនានេះឡើង ក៏ដើម្បីពិភាក្សាលើបញ្ហាគន្លឹះនានាជួយគាំទ្រដល់ការងាររៀបចំរចនាសម្ព័ន្ធថ្មីរបស់ក្រសួង ក្នុងគោលដៅជួយទម្រង់ទិសសម្រាប់ការសម្របសម្រួលគោលនយោបាយ និងឆ្លៀតឱកាសនេះដើម្បីពង្រឹងនូវសមត្ថភាព ការទទួលខុសត្រូវរបស់អគ្គនាយក អគ្គនាយករង ក៏ដូចជាអគ្គនាយកដ្ឋាន ហើយក៏ជាឱកាសដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីបន្តដឹកនាំនាពេលអនាគត។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងកិច្ចប្រជុំកន្លងទៅថ្មីៗនេះ ស្ថាប័នអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់វិស័យអប់រំនៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារអប់រំកន្លងមក និងសូមឆ្លៀតឱកាសនេះថ្លែងអំណរគុណដល់ ឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំ និងក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រង និងបុគ្គលិកនៃនាយកដ្ឋានធនធានមនុស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងពិនិត្យតាមដាន និងចូលរួមយ៉ាងសកម្មជាមួយក្រសួងមុខងារសាធារណៈក្នុងការកសាងគោលការណ៍ និងលិខិតបទដ្ឋានពាក់ព័ន្ធ ក៏ដូចជាបន្តកែលម្អយន្តការគ្រប់គ្រងបុគ្គលិកអប់រំឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមកំណែទម្រង់ក្នុងវិស័យអប់រំ យុវជន និងកីឡា ជាពិសេស ក្រសួងបានសម្រេចក្នុងការធ្វើការវិភាគមុខងារ និងចេញជាអនុក្រឹត្យលេខ ១០១ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា និងកិច្ចការពាក់ព័ន្ធមួយចំនួន។ ទោះបីជាយ៉ាងណា ក្រសួងត្រូវបន្តរៀបចំឯកសារគាំទ្រមួយចំនួនទៀតដូចជា ភារកិច្ចរបស់មន្ទីរ អប់រំ យុវជន និងកីឡា ការតែងតាំងមន្ទីរ និងប្រកាសស្ដីពី ការិយាល័យចំណុះអង្គភាពនៅថ្នាក់ជាតិ។

ដើម្បីជំរុញដល់ប្រសិទ្ធភាព និងប្រសិទ្ធផលការងារឱ្យកាន់តែប្រសើរឡើង ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារត្រូវក្ដាប់ឱ្យជាប់នូវរាល់បញ្ហាប្រឈមនានា បើទោះពេលនេះមិនទាន់អាចដោះស្រាយអស់ក្តី ក៏ត្រូវដឹងឱ្យច្បាស់ពីទិន្នន័យ យល់ពីឬសគល់បញ្ហា និងរាយការណ៍ជូនថ្នាក់លើ ក្នុងន័យនេះ ត្រូវរៀបចំឱ្យមានជាប្រព័ន្ធគ្រប់គ្រងទិន្នន័យច្បាស់លាស់ និងវិភាគទិន្នន័យ ដើម្បីដាក់ចេញនូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានគូសបញ្ជាក់ថា រាល់ការខិតខំប្រឹងប្រែងរបស់ក្រសួង គឺមានគោលដៅបង្កើតនូវប្រព័ន្ធអប់រំ និងការបណ្ដុះបណ្ដាលមួយប្រកបដោយនិរន្តភាព ដើម្បីបន្សល់ទុកជាកេរដំណែលដល់អ្នកជំនាន់ក្រោយ ដែលក្នុងនោះរួមមាន៖ (ទី១). ការធ្វើកំណែទម្រង់ការបណ្ដុះបណ្ដាលគ្រូ (ទី២). វិធីសាស្ត្របង្រៀន (ទី៣). ឯកសារផ្សេងៗ ពាក់ព័ន្ធនឹងការឈានទៅសម្រេចបានស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន វិធីសាស្ត្របង្រៀនអំណានដំបូង និងគណិតវិទ្យាដំបូង (ទី៤). ការអប់រំឌីជីថល និង (ទី៥). ប្រព័ន្ធគ្រប់គ្រងវិស័យអប់រំ ដែលមានការកែលម្អ និងពង្រឹងបន្ថែមជាប្រចាំ ប្រព័ន្ធវិភាគ និងផ្សព្វផ្សាយ ដើម្បីឈានទៅរកការគ្រប់គ្រងប្រព័ន្ធអប់រំតាមបែបឌីជីថលមួយដែល ធានាបាននូវការរីកចម្រើនប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង