**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

រដ្ឋបាលខេត្តកំពង់ធំ ចេញសេចក្តីណែនាំ ស្តីពី វិធានការទប់ស្កាត់ បង្ក្រាបក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្រខេត្ត

 ភ្នំពេញ៖ ដើម្បីបង្ការភាពអនាធិបតេយ្យ និងការបង្កភាពអុកឡុករបស់ក្មេងទំនើង នៅតាមទីសាធារណៈ ក្នុងខេត្តកំពង់ធំ ដែលនាំឲ្យជះឥទ្ធិពលជាអវិជ្ជមាន បង្កជាភាពអសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលអាចកើតមានជាអំពើហិង្សាកាប់ចាក់រវាងគូជម្លោះ រហូតឈានដល់ការប្រព្រឹត្តអំពើចោរកម្មថែមទៀត និងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្តវិធានការចំពោះក្រុមក្មេងទំនើង ក្នុងគោលបំណងឈរលើគោល ដៅសំខាន់ ០៤ចំណុចគឺៈ ជួយតម្រង់ទិស, ការពារអាយុជីវិត និងទ្រព្យសម្បត្តិទាំងអ្នកបង្ក និងអ្នករងគ្រោះ, ការពារឪពុកម្តាយ និងក្រុមគ្រួសារកុំឱ្យខ្លោចចិត្ត, ជួយសង្គម និងប្រជាជនឱ្យរស់នៅកុំឱ្យមានភាពភ័យខ្លាច រដ្ឋបាលខេត្តកំពង់ធំ សូមធ្វើការណែនាំ ដល់កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ដូចខាងក្រោម៖ ១.ត្រូវរៀបចំផែនការជាក់លាក់ ដើម្បីលុបបំបាត់សកម្មភាពក្មេងទំនើងនៅក្នុងមូលដ្ឋាន។ ចំពោះ មុខនេះត្រូវតម្លើងបញ្ជីមុខសញ្ញាក្មេងទំនើងនៅតាមមូលដ្ឋាននីមួយៗ និងត្រូវបែងចែកប្រភេទក្មេងទំនើង អ្នកដែលមានអាណាព្យាបាលគ្រប់គ្រង អ្នកដែលត្រូវសាច់ញាតិបោះបង់ចោល អ្នកដែលងាយរងគ្រោះ ដើម្បីមានវិធានការអប់រំ និងគ្រប់គ្រងឱ្យបានច្បាស់លាស់។ ២.សហការជាមួយអ្នកពាក់ព័ន្ធ ជាពិសេសគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ដើម្បីលើកកម្ពស់ការចូលរួម ទាំងអស់គ្នាក្នុងការអប់រំក្មេងទំនើង ខិតខំសិក្សាក្នុងការបង្កើតព្រឹត្តិការណ៍ ផ្សេងៗ ដូចជា សិល្បៈ កីឡា ឬការងារជាក់លាក់ ក្នុងគោលដៅធ្វើសមាហរណកម្មក្មេងទំនើងទាំងនោះ ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ ទៅក្នុងព្រឹត្តិការ ឬការដ្ឋានការងារទាំងនោះ។ ៣.ទន្ទឹមនឹងការអនុវត្តវិធានការអប់រំ និងវិធានការរដ្ឋបាល ត្រូវយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ និងចាត់វិធានការច្បាប់ ដោយគ្មានការបន្ធូរបន្ថយ និងដោយគ្មានការលើកលែង ឱ្យបានម៉ឺងម៉ាត់ ចំពោះក្រុមក្មេងទំនើង។ ទទួលបានសេចក្តីណែនាំនេះ កងកម្លាំងជំនាញមានសមត្ថកិច្ច គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ត្រូវអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង