**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឪពុកបង្កើត ឯកឧត្តមបណ្ឌិត ឆេង គីមឡុង**អ្នកនាំពាក្យ៖ ការហោះហើរសាកល្បង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាការហោះហើរធ្វើតេស្តបច្ចេកទេសឧបករណ៍ មិនមែនជាការហោះហើរសាកល្បងបែបពាណិជ្ជកម្មដឹកមនុស្សនោះទេ**អាមេរិក ប្រកាសពីករណីអ្នកឆ្លងជំងឺផ្ដាសាយបក្សីដំបូងបំផុត ដោយមិនធ្លាប់ប៉ះពាល់សត្វផ្ទុកជំងឺ**បទវិភាគ៖អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិពិតប្រាកដ**គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ប្រកាសទទួលស្គាល់សមាជិកថ្មី ៥៣៩នាក់**មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធខួប ៥​ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលសម្រាប់ស្ដារលទ្ធភាព នៃការស្ដាប់របស់កុមារក្រោយការវះកាត់ត្រចៀក ដល់កុមារគ-ថ្លង់ពីកំណើត**ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន! អាជ្ញាធរខេត្តព្រះវិហារ ដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនតោន និងដុតបំផ្លាញចោល ក្នុង**អភិបាលខេត្តកំពង់ធំ ជំរុញឱ្យបន្តការផ្សព្វផ្សាយតាមគ្រប់រូបភាព នូវសកម្មភាពចុះសម្អាតអនាម័យបរិស្ថាន និងការដាំដើមឈើ ដើម្បីឱ្យខេត្តកំពង់ធំ មានបរិស្ថានល្អ ស្រស់បំព្រង**គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ នៅកោះបាលី**ខេត្តកណ្តាល បានក្លាយជាខេត្តទទួលជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)**កម្ពុជា ស្នើឱ្យក្រុមហ៊ុន XMXYG ដែលជាក្រុមហ៊ុនមានបទពិសោធន៍ខាងកំពង់ផែ និងភស្ដុភារកម្ម ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់វិនិយោគរបស់ខ្លួននៅកម្ពុជា**ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិ្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំកោះសូទិន ប្រមាណជាង ៤ពាន់នាក់**ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ផ្តល់កិច្ចសម្ភាស៍ជាមួយសារព័ត៌មាន Diario Financiero របស់ស៊ីលី**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញក្តីរីករាយដែលកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌ TYDA បានបោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ**គ្រាន់តែទាស់ពាក្យសំដីគ្នាបន្តិចបន្ទួច បុរសម្នាក់ទាញដាវកាប់ បុរសម្នាក់ទៀតដែលរស់នៅផ្ទះជាប់របងគ្នា បណ្តាលឲ្យរបួសធ្ងន់**បញ្ជូនជនសង្ស័យប្រុស-ស្រី ១១នាក់ ទៅតុលាការ ក្រោយបើកឆាកប្រយុទ្ធគ្នា នៅភូមិដំណាក់ធំ២ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣**ចិន និងថៃឡង់ដ៏ ប្រមូលផ្តុំគ្នា ចែករំលែកការយល់ដឹង អំពីកិច្ចសហប្រតិបត្តិការ ខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែនសមុទ្រ**អាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ នឹងផ្គត់ផ្គង់រថក្រោះ Leopard 1A5 សម័យសង្រ្គាមត្រជាក់ ៧៧គ្រឿង បន្ថែមទៀតដល់អ៊ុយក្រែន**សហព័ន្ធធុរកិច្ចជប៉ុន ជំរុញ​ឱ្យ​មាន​ភាព​យុត្តិធម៌​ក្នុង​ការ​ពិនិត្យ​មើល​ ការ​ទិញ​យកក្រុមហ៊ុនដែក​អាមេរិក**នាយករដ្ឋមន្ត្រីថៃ និងគណៈរដ្ឋមន្ត្រី ៣៥រូប ស្បថចូលកាន់តំណែង ក្នុងរាជរដ្ឋាភិបាលថ្មី ដើម្បីបញ្ចប់​ភាព​ចលាចល​នយោបាយ

រដ្ឋបាលខេត្តកំពង់ធំ ចេញសេចក្តីណែនាំ ស្តីពី វិធានការទប់ស្កាត់ បង្ក្រាបក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្រខេត្ត

ភ្នំពេញ៖ ដើម្បីបង្ការភាពអនាធិបតេយ្យ និងការបង្កភាពអុកឡុករបស់ក្មេងទំនើង នៅតាមទីសាធារណៈ ក្នុងខេត្តកំពង់ធំ ដែលនាំឲ្យជះឥទ្ធិពលជាអវិជ្ជមាន បង្កជាភាពអសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលអាចកើតមានជាអំពើហិង្សាកាប់ចាក់រវាងគូជម្លោះ រហូតឈានដល់ការប្រព្រឹត្តអំពើចោរកម្មថែមទៀត និងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្តវិធានការចំពោះក្រុមក្មេងទំនើង ក្នុងគោលបំណងឈរលើគោល ដៅសំខាន់ ០៤ចំណុចគឺៈ ជួយតម្រង់ទិស, ការពារអាយុជីវិត និងទ្រព្យសម្បត្តិទាំងអ្នកបង្ក និងអ្នករងគ្រោះ, ការពារឪពុកម្តាយ និងក្រុមគ្រួសារកុំឱ្យខ្លោចចិត្ត, ជួយសង្គម និងប្រជាជនឱ្យរស់នៅកុំឱ្យមានភាពភ័យខ្លាច រដ្ឋបាលខេត្តកំពង់ធំ សូមធ្វើការណែនាំ ដល់កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ដូចខាងក្រោម៖

១.ត្រូវរៀបចំផែនការជាក់លាក់ ដើម្បីលុបបំបាត់សកម្មភាពក្មេងទំនើងនៅក្នុងមូលដ្ឋាន។ ចំពោះ មុខនេះត្រូវតម្លើងបញ្ជីមុខសញ្ញាក្មេងទំនើងនៅតាមមូលដ្ឋាននីមួយៗ និងត្រូវបែងចែកប្រភេទក្មេងទំនើង អ្នកដែលមានអាណាព្យាបាលគ្រប់គ្រង អ្នកដែលត្រូវសាច់ញាតិបោះបង់ចោល អ្នកដែលងាយរងគ្រោះ ដើម្បីមានវិធានការអប់រំ និងគ្រប់គ្រងឱ្យបានច្បាស់លាស់។

២.សហការជាមួយអ្នកពាក់ព័ន្ធ ជាពិសេសគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ដើម្បីលើកកម្ពស់ការចូលរួម ទាំងអស់គ្នាក្នុងការអប់រំក្មេងទំនើង ខិតខំសិក្សាក្នុងការបង្កើតព្រឹត្តិការណ៍ ផ្សេងៗ ដូចជា សិល្បៈ កីឡា ឬការងារជាក់លាក់ ក្នុងគោលដៅធ្វើសមាហរណកម្មក្មេងទំនើងទាំងនោះ ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ ទៅក្នុងព្រឹត្តិការ ឬការដ្ឋានការងារទាំងនោះ។

៣.ទន្ទឹមនឹងការអនុវត្តវិធានការអប់រំ និងវិធានការរដ្ឋបាល ត្រូវយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ និងចាត់វិធានការច្បាប់ ដោយគ្មានការបន្ធូរបន្ថយ និងដោយគ្មានការលើកលែង ឱ្យបានម៉ឺងម៉ាត់ ចំពោះក្រុមក្មេងទំនើង។

ទទួលបានសេចក្តីណែនាំនេះ កងកម្លាំងជំនាញមានសមត្ថកិច្ច គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ត្រូវអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង