**បណ្ឌិត យង់ ពៅ៖ បាតុភាពកើតមានក្នុងពន្ធនាគារ ម១ បង្ហាញពីភាពអនាធិបតេយ្យនៅពន្ធនាគារ ប៉ះពាល់មុខមាត់រាជរដ្ឋាភិបាល និងប្រទេសជាតិ ដែលត្រូវពង្រឹងការអនុវត្តវិន័យនិងធានាឱ្យបានការគ្រប់គ្រងតឹងរ៉ឹងបំផុត**ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំប្រជុំរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្រ្តីនរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤**ស្នងការខេត្តឧត្តរមានជ័យ ជំរុញក្រុមការងារបច្ចេកទេសប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ត្រូវធ្វើឱ្យបានម៉ឹងម៉ាត់ ច្បាស់លាស់ តម្លាភាព និងប្រសិទ្ធភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤**កម្ពុជា-ឡាវ ឯកភាពគ្នាចំនួន ៨ចំណុចលើអនុស្សរណៈ ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង**រដ្ឋមន្រ្ដីក្រសួងវប្បធម៌ អនុញ្ញាតឱ្យតំណាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា ចិនចូលជួបសម្តែងការគួរសម និងសុំផ្តល់អនុសាសន៍ណែនាំ**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែតុលា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤**កម្ពុជា ស្នើឱ្យរដ្ឋាភិបាលជប៉ុនបន្តគាំទ្របន្ថែម ដល់កិច្ចខំប្រឹងប្រែងរបស់កម្ពុជា សម្រាប់បេសកកម្មវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងចឹងចូវ ខេត្តហឺណាន**ឯកឧត្តម ប្រាក់ សុខុន អញ្ជើញឡើងថ្លែងសុន្ទរកថាពិសេសក្នុងកម្មវិធី Network Cocktail Reception**ឯកឧត្តម ម៉ាន់ ឈឿន ចុះជួបផ្ទាល់ និងជួយឧបត្ថម្ភលោកតា លោកយាយ ពលរដ្ឋចាស់ជរា ពិការ ៣០គ្រួសារ នៅសង្កាត់ចំនួន៦ នៃខណ្ឌទួលគោក**វៀតណាម កោតសរសើរកម្ពុជា ក្រោយសម័យសង្គ្រាមមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿងយ៉ាងឆាប់រហ័ស គួរជាទីមោទនៈ**យោធភូមិភាគពិសេស បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលសោធននិវត្តន៍ ឆ្នាំ២០២៤ ចំនួន ៦៨នាក់**រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសជាង ៦ម៉ឺនកន្លែង សម្រាប់ឆ្នាំ២០២៥**ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បើកសិក្ខាសាលាក្រុមការងារលើកកម្ពស់ គុណភាពសេវាសុខាភិបាល**រដ្ឋបាលខេត្តកណ្ដាល នឹងស្ថាបនាផ្លូវបេតុងអាមេ ២ខ្សែ នៅសង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ និងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ**ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបប្រតិភូសមាគមឧកញ៉ាកម្ពុជា ពិភាក្សាលើការងារនាំចេញផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារបារាំង និងសហគមន៍អឺរ៉ុប**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញពីផែនការដំណើរទស្សនកិច្ចជំរុញ និងទាក់ទាញវិនិយោគ នៅតាមបណ្តាប្រទេសមួយចំនួន មុនដំណាច់ឆ្នាំនេះ**រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំខេត្តកំពង់ចាម កាត់ខ្សែបូរដាក់ឲ្យដំណើរការស្តង់ពិព័រណ៍ រដ្ឋបាល និងវិស័យឯកជន ក្នុងខេត្តកំពង់ចាម

ប្រធានាធិបតីហុងគ្រី Tamas Sulyok សម្រេចមិនចូលរួមកិច្ចប្រជុំកំពូលណាតូខាងកើត នៅឡេតូនី

រីហ្កា៖ ការិយាល័យប្រធានាធិបតីនៃប្រទេសឡេតូនី បានឱ្យដឹងថា លោក Tamas Sulyok ប្រធានាធិបតីហុងគ្រី មិនមកចូលរួមកិច្ចប្រជុំកំពូល Bucharest Nine ដែលជាក្រុមប្រទេសអឺរ៉ុបនៅប៉ែកខាងកើតនៃអង្គការណាតូ (NATO) ក្នុងរដ្ឋធានី Riga នៅថ្ងៃអង្គារនេះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសាព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ ២០២៤។

ជាធម្មតា ប្រធានាធិបតីនៃប្រទេសប៊ុលហ្ការី សាធារណរដ្ឋឆែក អេស្តូនី ហុងគ្រី ឡេតូនី លីទុយអានី ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី តែងតែមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃក្រុមប្រទេស Buharest Nine។ ប៉ុន្តែឆ្នាំនេះ ហុងគ្រី បានចាត់ឱ្យឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅឡេតូនី ធ្វើជាអ្នកតំណាងជំនួស លោក Sulyok។

ការិយាល័យប្រធានាធិបតី បានឱ្យដឹងបន្ថែមថា កិច្ចប្រជុំកំពូលនេះ ក៏នឹងមិនបញ្ចប់ទៅជាមួយនិង សេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំង ៩ដែរ សម្រាប់លើកដំបូងគិតចាប់ពីមានការកំណត់បែបនេះកាលពីឆ្នាំ ២០១៥។ អ្នកនាំពាក្យការិយាល័យប្រធានាធិបតីឡេតូនី លោក Edgars Rinkevics បានប្រាប់ Reuters កាលពីថ្ងៃចន្ទថា ជំនួសឱ្យសេចក្តីថ្លែងការណ៍រួម ប្រធានាធិបតីឡេតូនី នឹងចេញសេចក្តីថ្លែងការណ៍មួយ តាងនាមឱ្យប្រទេសរូម៉ានី និងប៉ូឡូញ ដែលរួមគ្នាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។

គួរបញ្ជាក់ថា ហុងគ្រី និងប្រទេសនៅអឺរ៉ុបកណ្តាលផ្សេងទៀតកំពុងទាស់ទែងគ្នា ​ជុំវិញ​ការ​បន្ត​​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រុស្ស៉ី​របស់​នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban និង​ការ​បដិសេធ​មិន​ផ្តល់​អាវុធ​ដល់​អ៊ុយក្រែន។ ការិយាល័យប្រធានាធិបតីហុងគ្រី មិនទាន់ឆ្លើយតប ចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង