**លោក Netanyahu អះអាងថា ក្រុម Hamas នឹងលែងគ្រប់គ្រងតំបន់ Gaza បន្ទាប់ពីលោក Sinwar ស្លាប់**យោធា​អ៊ីស្រាអែល​បញ្ជាក់​ថា​ ខ្លួនបាន​សម្លាប់​មេដឹកនាំ​ក្រុម​ហាម៉ាស់​ លោក Yahya Sinwar**លោក Scholz ប្រឆាំងនឹងជម្លោះពន្ធជាមួយចិន**អ្នកការទូតកំពូលរបស់ចិន អំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការចិន-ប្រេស៊ីលឱ្យកាន់តែស៊ីជម្រៅ**គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស នាថ្ងៃទី២២ តុលា**គិតត្រឹមពាក់កណ្តាលខែតុលា នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឈនភាពការងារបាន១៤, ៥០% ហើយ**គណៈប្រតិភូអតីតកងទ័ពស្ម័គ្រចិត្ត នៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច នៅយោធភូមិភាគទី៤**បណ្ឌិត យង់ ពៅ៖ បាតុភាពកើតមានក្នុងពន្ធនាគារ ម១ បង្ហាញពីភាពអនាធិបតេយ្យនៅពន្ធនាគារ ប៉ះពាល់មុខមាត់រាជរដ្ឋាភិបាល និងប្រទេសជាតិ ដែលត្រូវពង្រឹងការអនុវត្តវិន័យនិងធានាឱ្យបានការគ្រប់គ្រងតឹងរ៉ឹងបំផុត**ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំប្រជុំរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្រ្តីនរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤**ស្នងការខេត្តឧត្តរមានជ័យ ជំរុញក្រុមការងារបច្ចេកទេសប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ត្រូវធ្វើឱ្យបានម៉ឹងម៉ាត់ ច្បាស់លាស់ តម្លាភាព និងប្រសិទ្ធភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤**កម្ពុជា-ឡាវ ឯកភាពគ្នាចំនួន ៨ចំណុចលើអនុស្សរណៈ ដើម្បីបន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង**រដ្ឋមន្រ្ដីក្រសួងវប្បធម៌ អនុញ្ញាតឱ្យតំណាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា ចិនចូលជួបសម្តែងការគួរសម និងសុំផ្តល់អនុសាសន៍ណែនាំ**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែតុលា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤**កម្ពុជា ស្នើឱ្យរដ្ឋាភិបាលជប៉ុនបន្តគាំទ្របន្ថែម ដល់កិច្ចខំប្រឹងប្រែងរបស់កម្ពុជា សម្រាប់បេសកកម្មវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងចឹងចូវ ខេត្តហឺណាន**ឯកឧត្តម ប្រាក់ សុខុន អញ្ជើញឡើងថ្លែងសុន្ទរកថាពិសេសក្នុងកម្មវិធី Network Cocktail Reception**ឯកឧត្តម ម៉ាន់ ឈឿន ចុះជួបផ្ទាល់ និងជួយឧបត្ថម្ភលោកតា លោកយាយ ពលរដ្ឋចាស់ជរា ពិការ ៣០គ្រួសារ នៅសង្កាត់ចំនួន៦ នៃខណ្ឌទួលគោក**វៀតណាម កោតសរសើរកម្ពុជា ក្រោយសម័យសង្គ្រាមមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿងយ៉ាងឆាប់រហ័ស គួរជាទីមោទនៈ

នាយករដ្ឋមន្រ្តីសិង្ហបុរី ធ្វើដំណើរទៅព្រុយណេនិងម៉ាឡេស៊ី ដើម្បីបំពេញទស្សនកិច្ចលើកដំបូង ក្រោយឡើងកាន់តំណែង

សិង្ហបុរី៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lawrence Wong នឹងទៅដល់ប្រទេសព្រុយណេ នាថ្ងៃអង្គារនេះ ហើយបន្តដំណើរទៅកាន់​ប្រទេសម៉ាឡេស៉ីថែមទៀត ក្នុងការបំពេញទស្សនកិច្ចលើកដំបូងចេញក្រៅប្រទេស ក្រោយលោកបានឡើងកាន់តំណែង ជានាយករដ្ឋមន្រ្តីថ្មី របស់បុរីរដ្ឋមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤។

ការបំពេញទស្សនកិច្ចរបស់លោក Wong ទៅកាន់ទីក្រុង បានដាស៊េរីបេហ្កាវ៉ាន់ ធ្វើឡើងតបតាមការអញ្ជើញផ្ទាល់ ពីសំណាក់ព្រះចៅស៊ូលតង់ ហាសិនណល់ ប៊ូលហ្កះ (Hassanal Bolkai) ខណៈទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងគូឡាឡាំពួ គឺតបតាមការអញ្ជើញរបស់​នាយករដ្ឋមន្រ្តី លោក អានវ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim)។ ក្រោយទៅដល់ព្រុយណេ នារសៀលថ្ងៃអង្គារនេះ លោក Wong នឹងបន្តដំណើរទៅម៉ាឡេស៉ី នាល្ងាចថ្ងៃដដែល ហើយនឹងបញ្ចប់ទស្សនកិច្ចនៅម៉ាឡេស៉ី នាថ្ងៃពុធសប្តាហ៍នេះ។

គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង របស់លោក Lawrence Wong គិតចាប់តាំងពីលោក បានឡើងកាន់​តំណែងជានាយករដ្ឋមន្រ្តីថ្មី នៃប្រទេសសិង្ហបុរី កាលពីខែឧសភា បន្តពីលោក Lee Hsien Loong ហើយវាជាផ្នែកមួយ នៃដំណើរបំពេញ​ទស្សនកិច្ចណែនាំខ្លួនរបស់លោក ទៅកាន់រដ្ឋធានី-រាជធានី នៃបណ្តាប្រទេសក្នុងតំបន់អាស៉ីអាគ្នេយ៍។ ព្រុយណេនិងម៉ាឡេស៉ី គឺជាប្រទេសពីរដំបូងគេ ដែលលោក Lee Hsien Loong បានទៅបំពេញទស្សនកិច្ច នៅពេលលោកឡើងកាន់តំណែង ជានាយករដ្ឋមន្រ្តីសិង្ហបុរី កាលពីឆ្នាំ២០០៤៕

អត្ថបទដែលជាប់ទាក់ទង