**ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង ដែលជាអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**សម្ដេចតេជោ រម្លឹកកាលពី៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន**សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨នៅលើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ទទួលបានកាបូប និងសម្ភារៈសិក្សាពីសប្បុរសជន**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២**ក្រុមហាម៉ាស់ចង់ឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

ការចូលរួមការពារធនធានធម្មជាតិ ការទុកដាក់សំរាមត្រឹមត្រូវ និងការកាត់បន្ថយការប្រើប្រាស់ជីគីមី និងប្លាស្ទិក បានជំរុញឲ្យដីស្អាត ទឹកស្អាត និងខ្យល់ស្អាត

ភ្នំពេញ៖ ឯកឧត្ដម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការចូលរួមការពារធនធានធម្មជាតិ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ជីគីមី និងប្លាស្ទិក ជំរុញឱ្យដីស្អាត ទឹកស្អាត និងខ្យល់ស្អាត មានការអភិវឌ្ឍដោយចីរភាព ធានាបានសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការជំរុញកំណើនប្រកបដោយបរិយាប័ន្ន។

នេះជាការលើកឡើង របស់ឯកឧត្ដម ខ្វៃ អាទិត្យា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ៖ «ការកែប្រែគុណភាពដី ដីរហោស្ថាន និងធន់នឹងគ្រោះរាំងស្ងួត» នាថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ឯកឧត្ដមអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា «យើងត្រូវការពារនិងអភិរក្សដី៖ ចាត់វិធានការតឹងរឹងចំពោះបទល្មើសធនធានធម្មជាតិ ជាពិសេសការអនុវត្តច្បាប់១០០% ចំពោះបទល្មើសធនធានធម្មជាតិ សហការជាមួយអាជ្ញាធរ សមត្ថកិច្ច ប្រជាពលរដ្ឋ ទប់ស្កាត់ការទន្រ្ទានព្រៃយកដី ការកាប់ រុករានដីព្រៃដោយខុសច្បាប់ ប៉ះពាល់ព្រៃឈើ ធ្វើឲ្យដីត្រូវប្រឈមមុខនឹងសំណឹកកាន់តែខ្លាំង។ ជាមួយគ្នានេះយើងគិតគូលើការធ្វើកសិកម្មឆ្លាតវៃ កាត់បន្ថយការប្រើប្រាស់សារធាតុគីមី ក្នុងការធ្វើកសិកម្ម ដែលការនេះ ធ្វើឲ្យដីខូច ងាប់សារធាតុបំរុង ហើយឡើងខ្សោះ ឬហិរជាដើម»។

ឯកឧត្ដម ខ្វៃ អាទិត្យា បានជំរុញការដាំឈើឱ្យបានច្រើន ដើម្បីទប់ស្កាត់ការហូរច្រោះគុណភាពដីស្រទាប់ខាងលើ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការរក្សាជីវចម្រុះ ការដាំដំណាំឆ្លះ ការកាត់បន្ថយការប្រើថ្នាំ និងជីកសិកម្ម ការគ្រប់គ្រង និងប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ បញ្ឈប់ការឈួសឆាយដីព្រៃ ប្រើប្រាស់ដីដែលមិនធ្វើការដាំដុះឈើ ឬដំណាំឡើងវិញ និងការទុកដីកសិកម្មទំនេរចោល។ល។

ជាមួយគ្នានេះមន្ទីរបរិស្ថាន នៅគ្រប់ខេត្ត បានបង្កើតថ្នាលបណ្តុះកូនឈើ តាមខេត្តរៀងៗខ្លួនផងដែរ ក្រសួងក្រោងបង្កើតស្ថានីយបណ្តុះកូនឈើចំនួន៥កន្លែងធំៗ ខ្នាតតំបន់ នៅខេត្តកំពង់ស្ពឺ កោះកុង សៀមរាប ត្បូងឃ្មុំ និងមណ្ឌលគិរី។ នៅក្នុងថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ នឹងអាចចែកជូនប្រជាពលរដ្ឋចំនួនយ៉ាងតិច ១លានដើម យកទៅដាំ ដោយឥតគិតថ្លៃ នៅក្នុងពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» មុខទីស្តីការក្រសួងបរិស្ថាន នារាជធានីភ្នំពេញ។ ហើយដើមឈើដែលបានដាំដុះទាំងអស់នោះ នៅពេលធំធាត់ទៅ នឹងស្រូបយកកាបូន ដែលយើងអាចលក់បាន សម្រាប់ជួយដល់ការអភិវឌ្ឍប្រទេសជាតិ និងចូលរួមដល់ការអភិវឌ្ឍ និងសេដ្ឋកិច្ចប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានេះឯកឧត្ដមបានជំរុញឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលកំពុងឆ្ពោះទៅមុខដោយជោគជ័យ ដោយមានអ្នកចូលរួមជាង៨,៨លាននាក់ រួមជាមួយយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វបាន» ប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំការបោះចោលសំរាម ប្លាស្ទិក ដែលនាំឱ្យបំពុលដល់ដី ទឹក និងខ្យល់។ ដើម្បីកម្ពុជាស្អាត ចាំបាច់ត្រូវមានការចូលរួមពីប្រជាជនទូទៅ យុវជន សិស្សានុសិស្ស និងភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នា ហើយក្នុងនោះយើងបានចាប់ផ្តើមពីចំណុចដំបូងគេ គឺធ្វើឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានបង្កើតផ្នត់គំនិតស្អាត ហើយភាពស្អាតចេញពីចិត្ត បានធ្វើឱ្យយើងបានកាត់បន្ថយថង់ប្លាស្ទិកប្រមាណជាង ៣០លានថង់ក្នុង១ថ្ងៃ និងកាត់បន្ថយការនាំចូលថង់ប្លាស្ទិកប្រមាណជាង ៧០% នៅក្នុងដើមត្រីមាសដំបូង នៃឆ្នាំ២០២៤នេះ។ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន!» ដែលកំពុងរីកសាយភាយនូវភាពស្អាត ពីភូមិទៅដល់ឃុំ បន្តទៅដល់ស្រុកនឹងរហូតទៅដល់ខេត្ត នៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្ដម ខ្វៃ អាទិត្យា បានលើកទឹកចិត្តជាថ្មីទៀតដល់មន្រ្តីបរិស្ថាន សហការជាមួយរដ្ឋបាលរាជធានី ខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ជាពិសេសជាមួយអាជ្ញារក្រុងស្រុក ភូមិ ឃុំ សង្កាត់ រួមទាំងប្រជាជនទូទៅ ដើម្បីធ្វើឱ្យកម្ពុជាដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត មានអនាម័យ និងសេចក្តីថ្លៃថ្នូរ ល្បីលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ៖ «ការកែប្រែគុណភាពដី ដីរហោស្ថាន និងធន់នឹងគ្រោះរាំងស្ងួត» នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងទូទាំងខេត្តប៉ៃលិនយ៉ាងអធិកអធម និងពោរពេញដោយអត្ថន័យសំខាន់ ដើម្បីបញ្រ្ជាបចំណេះដឹងបរិស្ថាន និងអនុវត្តដើម្បីធ្វើឱ្យតាមសាលារៀន ដងផ្លូវ ទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ស្អាត កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ទីក្រុង និងមូលដ្ឋានមានភាពបៃតង មានដើមឈើ មានម្លប់ ខ្យល់អាកាសល្អ និងជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ៦០% នៅឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង