**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យវឌ្ឍនភាពការរៀន និងបង្រៀន និងការអនុវត្តស្តង់ដាសាលារៀនគំរូ នៅវិទ្យាល័យហ៊ុន សែនចំការដូង ខេត្តកែប

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូ ដើម្បីចុះពិនិត្យវឌ្ឍនភាពការរៀន និងបង្រៀន និងការអនុវត្តស្តង់ដាសាលារៀនគំរូ នៅវិទ្យាល័យហ៊ុន សែនចំការដូង ខេត្តកែប ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកែប ថ្នាក់ដឹកនាំមន្ទីរ លោកគ្រូ អ្នកគ្រូ សរុបប្រមាណ ៥០នាក់។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនដើម្បីជួយគាំទ្រ លើកទឹកចិត្តដល់វិទ្យាល័យហ៊ុន សែនចំការដូង អាចឆ្ពោះទៅជាសាលារៀនគំរូ និងស្តង់ដានាពេលខាងមុខ ដូចខាងក្រោម៖

(១). សូមក្រុមការងារជំនាញរបស់ក្រសួង ដោយសហការណ៍ជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចុះពិនិត្យមើលរាល់កង្វះខាត និងបំពេញបន្ថែមជាក់ស្តែងដើម្បីជួយគាំទ្រទៅសាលាដោយផ្ទាល់។
(២). ពិនិត្យមើលតាមទិន្នន័យដើមឆ្នាំ រៀបចំប្រព័ន្ធឌីជីថលក្នុងការចុះឈ្មោះ ដើម្បីងាយស្រួលមើលទិន្នន័យសិស្សច្បាស់លាស់ ក៏ដូចជាបានលើកទឹកចិត្តឱ្យអនុវត្តតាមគម្រោង (SEIP)។

បន្ថែមពីនេះឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថាប្រសិនបើមានការប្តេជ្ញាចិត្ត និងខិតខំប្រឹងប្រែងពី គណគ្រប់គ្រង លោកនាយក លោកគ្រូ អ្នកគ្រូ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ នោះគម្រោងដែលចង់ប្រែក្លាយសាលាទៅជាសាលាគំរូគឺនឹងអាចសម្រេចបានជាក់ជាមិនខាន។

ហេដ្ឋារចនាសម្ព័ន្ធទំនើប បរិស្ថានសិក្សាល្អប្រសើរ សមត្ថភាពគ្រូបង្រៀនប្រកបដោយឧត្តមភាព ជំរុញការចូលរួមរបស់សហគមន៍ ក្នុងន័យឈានទៅផ្តល់ការអប់រំសតវត្សទី២១ ផ្សារភ្ជាប់នឹងភាសាបរទេស បំណិនឌីជីថល ដល់សិស្សានុសិស្ស ដែលជាចលករជំរុញនិងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ព្រោះចំពោះបរិស្ថាន អគារសិក្សា សម្ភារៈសិក្សា គឺមានលក្ខណៈល្អគ្រប់គ្រាន់សមស្របទៅតាមស្តង់ដាដែលកំណត់រួចហើយ។ដូចនេះត្រូវជួយបំប៉នសិស្សបន្ថែមដោយចាប់ផ្តើមពីថ្នាក់ទី ១២ ដូចជាការផ្តល់សៀវភៅនិងមេរៀនសង្ខេបដល់សិស្សរៀនអនុវត្តដោយខ្លួនឯង សិក្សាតាមប្រព័ន្ធឌីជីថល ដើម្បីឱ្យសិស្សត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គោលដៅបង្កើននូវអត្រាសិស្សជាប់ឱ្យកាន់ប្រសើរកើនឡើង និងសិស្សទទួលបាននិទ្ទេសល្អជាដើម។

សារជាថ្មីម្តងទៀតឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងលើកទឹកចិត្ត ដល់គណគ្រប់គ្រងសាលា លោកនាយក លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យបន្តខិតខំព្យាយាមបន្ថែមទៀត ដើម្បីសម្រេចបាននូវគម្រោងប្រែក្លាយសាលាឱ្យទៅជាសាលារៀនគំរូនាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង