**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស

ឯកឧត្តម កុល វីរក្ស អញ្ជើញប្រកាសចូលកាន់មុខតំណែងនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នាថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ នាទីស្ដីការក្រសួងមហាផ្ទៃ សាលាជាតិរដ្ឋបាលមូលដ្ឋានបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ពិធីនេះមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ថ្នាក់ដឹកនាំ និងមន្ត្រីនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន សរុបប្រមាណ ៧០រូប ។

ក្នុងឱកាសនេះ លោក ងួន គឹមសេង ប្រធាននាយកដ្ឋានស្ដីទី នៃនាយកដ្ឋានកិច្ចការទូទៅ បានឡើងអានអនុក្រឹត្យ និងប្រកាស ស្តីពីការតែងតាំងមន្រ្តីរាជការជូនដល់អង្គពិធីទាំងមូល។ ជាមួយនេះ ឯកឧត្ដម លី ពៅមណីរត្ន នាយករងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ តំណាងមន្ត្រីរាជការទើបទទួលការតែងតាំងថ្មី ក៏បានថ្លែងចំណាប់អារម្មណ៍ និងការប្ដេជ្ញាចិត្ត ដោយបានផ្តោតជាសំខាន់លើចំណុច​មួយ​ចំនួនជាអាទិ៍ (១)ការប្តេជ្ញាគោរពប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត (២)ការ​ខិតខំ​រួម​គ្នា​បំពេញ​បេសកកម្មរបស់​សាលាជាតិរដ្ឋបាល​មូលដ្ឋាន និង(៣)​ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ និង​មន្ត្រី​រាជការ​នៃ​សាលាជាតិ​រដ្ឋបាលមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរឡើង។

ក្នុងពិធីនេះ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការ បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ដ្រីចំណុះសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលបានអនុវត្តតួនាទីភារកិច្ចនិងសម្រេចបានសមិទ្ធផលគូរឱ្យកត់សម្គាល់ និងបានផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
១) ផ្ដោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលការងារជាក់ស្តែងជាជាងបង្រៀនទ្រឹស្តី
២) រៀបចំកម្មវិធីសិក្សាប្រកបដោយគុណភាពខ្ពស់និងមានភាពឆ្លើយតបទៅតាមក្រុមគោលដៅ
៣) បង្កើនប្រសិទ្ធផលនៃការបណ្ដុះបណ្ដាលនិងរៀបចំឱ្យមានបរិយាកាសរៀនសូត្រនៅកន្លែងធ្វើការ
៤) ពង្រឹងនិងអភិវឌ្ឍការងារស្រាវជ្រាវតាមគ្រប់រូបភាពពាក់ព័ន្ធអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស្វ័យភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ
៥) ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និង
៦) លើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងមន្ដ្រីគ្រប់ជាន់ថ្នាក់នៃសាលាជាតិរដ្ឋបាលមូលដ្ឋានឱ្យបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង