**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដាក់ចេញវិធីសាស្ត្រ ដោះស្រាយវិវាទ សម្រាប់គម្រោងដែលពាក់ព័ន្ធនឹងអគារជាប់គាំង

ភ្នំពេញ៖ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក, អគ្គលេខាធិការរង តំណាងក្រសួងស្ថាប័ន រួមមាន ក្រសួងយុត្តិធម៌, ក្រុមប្រឹក្សាអ្នកច្បាប់, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងមហាផ្ទៃ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រសួងទេសចរណ៍, ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសាធារណការ និង ដឹកជញ្ជូន, រដ្ឋបាលខេត្តព្រះសីហនុ, និង មន្រ្តីជំនាញពាក់ព័ន្ធ។

“កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” បានដាក់ចេញវិធានការ “ជំរុញការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមបទប្បញ្ញត្តិច្បាប់ចំពោះវិវាទដែលពាក់ព័ន្ធនឹងការវិនិយោគ”។ តាមរយៈនេះ, ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី រួមទាំងការសម្របសម្រួលវិវាទដល់ វិនិយោគិន ឬ ធុរជនជាច្រើន ដែលមានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ។

ជាលទ្ធផល, វិវាទមួយចំនួនត្រូវបានដោះស្រាយក្រៅប្រព័ន្ធតុលាការ ហើយមួយចំនួនទៀតកំពុងស្ថិតក្នុងដំណើរការនីតិវិធីសម្របសម្រួល ដើម្បីឈានទៅដោះស្រាយក្នុងពេលខាងមុខ ។

ផ្អែកតាមពិសោធន៍ និង ក្របខ័ណ្ឌច្បាប់ជាធរមាន, ក្រុមការងារបានដាក់ចេញវិធីសាស្រ្តជំរុញ និង សម្របសម្រួលការដោះស្រាយវិវាទលើគម្រោងដែលពាក់ព័ន្ធនឹងអគារជាប់គាំង ដោយធ្វើការសិក្សាស្វែងយល់អំពីអង្គហេតុ និង អង្គច្បាប់, ការរៀបចំស្ថិតិប្រភេទវិវាទជាក្រុម ពោលគឺក្រុមវិវាទដែលស្ថិតក្នុងប្រព័ន្ធតុលាការ និង ក្រុមវិវាទដែលនៅក្រៅប្រព័ន្ធតុលាការ, ការផ្តល់ការប្រឹក្សាយោបល់, និង ការរៀបចំកិច្ចប្រជុំសម្របសម្រួលវិវាទ រួមទាំងការជំរុញ ឬ ពន្លឿននីតិវិធីច្បាប់ តាមរយៈយន្តការក្រុមការងារដែលមានតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ។

ទន្ទឹមនេះ ក្រុមការងារសូមលើកទឹកចិត្តដល់ ធុរជន និង វិនិយោគិន ដែលមាន ឬ ពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ពោលគឺ ទាំងម្ចាស់ដី ម្ចាស់អគារ ឬ ភាគីផ្សេងទៀត ធ្វើការទំនាក់ទំនងមកក្រុមការងារ ដើម្បីផ្តល់កិច្ចសហការចូលរួមដោះស្រាយបញ្ហាអគារជាប់គាំង ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរសព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨ និង ០១៦ ៣២១ ០១០ ៕

អត្ថបទដែលជាប់ទាក់ទង