**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ នៅថ្ងៃទី២៤ ខែមិថុនា

ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការ និងជាប្រធានកម្មវិធីទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្ដម អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រីតំណាងនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង។

កិច្ចប្រជុំបានប្រព្រឹត្តដោយមានកិច្ចពិភាក្សាលើការរៀបចំរបៀបវារៈឱ្យបានច្បាស់លាស់ដើម្បីធានាដល់ដំណើរការ កិច្ចប្រជុំបូកសរុបប្រចាំឆមាសទី១ ប្រព្រឹត្តទៅបានដោយរលូន និងជោគជ័យ និងការត្រៀមរបាយការណ៍លទ្ធផលការងារដែលសម្រេចបានតាមកម្មវិធីអាទិភាពនីមួយៗ គឺ ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤. ការពង្រឹងស្ថាប័ន អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស។

សូមបញ្ជាក់ផងដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ របស់ខ្លួន ដែលនឹងប្រព្រឹត្តទៅនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង