**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់

ភ្នំពេញ៖ កម្លាំងជំនាញប្រឆាំងការសម្អាតប្រាក់ និងនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ឈ្មោះ សុខ ហេង ហៅ MA ZHONGJUN និងឈ្មោះ សុក សុម៉ាលី នៅវេលាម៉ោង ០១៖៣៥នាទី ចំណុចផ្សារទំនើបសូរិយា ខណ្ឌដូនពេញ ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់។

តាមរយៈព័ត៌មាន ភស្តុតាង និងតម្រុយជាច្រើន ដែលទទួលបានពីការស្រាវជ្រាវ អាចបញ្ជាក់បានថា ជនទាំងពីររូបនេះ ជាក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំង នៅតាមបណ្តាប្រទេសមួយចំនួន ក្នុងតំបន់បានធ្វើសកម្មភាពផ្ទេរហិរញ្ញវត្ថុដោយលាក់បាំងប្រភព ដើម្បីបន្តផ្ទេរហិរញ្ញវត្ថុទាំងនោះ ទៅសហរដ្ឋអាមេរិក ដោយជ្រកក្រោមអាជីវកម្មប្តូរប្រាក់ដែលគ្មានអាជ្ញាប័ណ្ណ។

ប្រតិបត្តិការប្តូរប្រាក់របស់ពួកគេ ត្រូវបានបញ្ជូនពីក្រុមឧក្រិដ្ឋជននៅប្រទេសមីយ៉ាន់ម៉ា ជាប្រភេទរូបិយប័ណ្ណឌីជីថល (USDT)។

ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងភស្តុតាងដែលអាចជឿជាក់បាន សមត្ថកិច្ចវាយតម្លៃបានថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពដោយមានឈ្មោះ MA ZHONGWEI ត្រូវជាបងប្រុសរបស់ជនសង្ស័យ សុខ ហេង គឺជាអ្នករៀបចំ ហើយត្រូវបានអាជ្ញាធរនៅប្រទេសថៃចាប់ខ្លួនពីបទសម្អាតប្រាក់ និងបានបញ្ជូនខ្លួនទៅប្រទេសចិន ដើម្បីអនុវត្តទោសកាលពីឆ្នាំ២០២៣ ហើយជនសង្ស័យ សុខ ហេង បានបន្តប្រតិបត្តិការសម្អាតប្រាក់នេះ រហូតដល់ពេលចាប់ខ្លួន។

ជនសង្ស័យទាំង ០២នាក់ បានធ្វើសកម្មភាពសម្អាតប្រាក់ ដោយមានរចនាសម្ព័ន្ធច្បាស់លាស់ និងមានបណ្តាញស្ថិតនៅប្រទេសមីយ៉ាន់ម៉ា ហុងកុង ថៃ សហរដ្ឋអាមេរិក ដោយប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងជ្រកកោន ដើម្បីទទួលបានផលពីបទល្មើសផ្សេងៗរបស់ក្រុមឧក្រិដ្ឋជន នៅប្រទេសមីយ៉ាន់ម៉ា ដោយពួកគេជាអ្នកសម្អាតប្រាក់ទាំងនោះ រួចផ្ទេរបន្តទៅបក្ខពួករបស់ខ្លួននៅប្រទេសមីយ៉ាន់ម៉ា ហុងកុង សហរដ្ឋអាមេរិក និងប្រទេសថៃវិញ។

បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន រួមទាំងវត្ថុតាងទៅសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់ និងបន្តនីតិវិធីស្រាវជ្រាវរកទ្រព្យដែលបានពីផលនៃបទល្មើសដើម្បីរឹបអូស៕

អត្ថបទដែលជាប់ទាក់ទង