អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងរៀបចំដុតបំផ្លាញគ្រឿងញៀននិងសារធាតុពាក់ព័ន្ធ នៅថ្ងៃទី១៤ ខែមិថុនា
ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននឹងរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ខណៈការដុតបំផ្លាញគ្រឿងញៀននិង សារធាតុពាក់ព័ន្ធនឹងត្រូវរៀបចំធ្វើនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១០:០០នាទីព្រឹក នៅទីតាំង ភូមិសំរោង សង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។