ឯកឧត្តម ផៃ ប៊ុនឈឿន៖ ជាង ២ទសវត្សកន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ បានក្លាយជាស្ថាប័នមានសិទ្ធិអំណាច និងទទួលខុសត្រូវកាន់តែច្បាស់លាស់ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៤ ចំនួន ១៧រូប នាថ្ងៃទី១៤ មិថុនា ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានលើកឡើងថា ជារួមតាមរយៈការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេលជាង២ទសវត្ស កន្លងមកនេះ ឯកឧត្តម ផៃ ប៊ុនឈឿន បានមានប្រសាសន៍ថា រដ្ឋបាលថ្នាក់ក្រោមជាតិ បានក្លាយជាស្ថាប័នដែលមានរចនាសម្ព័ន្ធ ប្រព័ន្ធអភិបាល នីតិវិធី បំពេញការងារ មានសិទ្ធិអំណាច និងការទទួលខុសត្រូវកាន់តែច្បាស់លាស់ និងប្រកបដោយភាពជាម្ចាស់ ការក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលា មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ដើម្បីឆ្លើយតបទៅនឹងវត្ថុបំណងរបស់អង្គបោះឆ្នោត ដែលជាតំណាងប្រជាពលរដ្ឋ ដែលបានផ្តល់ សេចក្តីទុកចិត្ត និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ និងដើម្បី បម្រើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានពេញលេញ និងគ្រប់ជ្រុង ជ្រោយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងបរិយាប័ន្ន ឯកឧត្តម ផៃ ប៊ុនឈឿន ក៏បានផ្តល់នូវការណែនាំអនុវត្ត និងអនុសាសន៍គន្លឹះមួយចំនួនដើម្បីឱ្យក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ប្រើប្រាស់ជាមូល ដ្ឋានក្នុងការអនុវត្តនូវកិច្ចការសំខាន់ៗ ៕