**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

បណ្តារោងចក្រសហគ្រាស នៅខេត្តស្វាយរៀង និងនៅខេត្តបាត់ដំបង បានចូលរួមភាពស្អាតរបស់កម្ពុជា

ភ្នំពេញ៖ រោងចក្រសហគ្រាសចំនួន ៣យ៉ាងតិច នៅខេត្តស្វាយរៀង និងនៅខេត្តបាត់ដំបង បាននិងកំពុងបំពាក់ប្រព័ន្ធស្វ័យត្រួតពិនិត្យ លើការបញ្ចេញសំណល់រាវ នៅក្នុងសប្តាហ៍នេះ ដើម្បីឆ្លើយតបជាពិសេសនឹងភាពស្អាតរបស់កម្ពុជា។

ក្រុមការងារនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានសហការជាមួយក្រុមហ៊ុន Global Fabrication and Engineering (GFE) CO.,LTD នៅថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានចុះបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវ ជូនតំបន់សេសកិច្ចពិសេសមេនហាតធេនក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

ក្រុមការងារបានដំទ្បើងឧបករណ៍រួមមាន៖ Controller, Sensor, Water Tank, Electronic Protection និងនៅបំពាក់ទូរController ប្រព័ន្ធភ្លើង និង Internet។ ដោយទ្បែក បានបំពាក់ប៉ារ៉ាម៉ែត្រសម្រាប់ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវរួមមាន៖ pH, TSS, Temperature, COD, TOC និង Water Flow។ជាលទ្ធផលនៃការធ្វើតេស្តសាកល្បងសំណល់រាវសម្អាតរួចនៅអាងប្រព្រឹត្តិកម្មចុងក្រោយ បានបង្ហាញថា គ្រប់ប៉ារ៉ាម៉ម៉ែត្រ ស្ថិតក្រោមស្តង់កំណត់របស់ក្រសួងបរិស្ថាន។

បន្ទាបន្ទាប់មក ក្រុមការងារបានជួបពិភាក្សាការងារបច្ចេកទេស លើឧបករណ៍ស្វ័យត្រួតពិនិត្យជាមួយរោងចក្រ TOP SPORTS។ ដោយឡែកនៅថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារនឹងចុះទៅខេត្តបាត់ដំបង ដើម្បីបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅតាមរោងចក្រមួយចំនួនបន្ថែមទៀត។

ដើម្បីគ្រប់គ្រងគុណភាពទឹកបានល្អប្រសើរ និងឆ្លើយតបនឹងការអនុវត្តភាពស្អាត យុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងចំណោមយុទ្ធសាស្ត្រទាំងបី នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ភាពស្អាតផ្តោតអាទិភាពចំនួន៣ គឺភាពស្អាតលើដី ភាពស្អាតផ្ទៃទឹក និងភាពស្អាតលើអាកាស។

ចំពោះភាពស្អាតផ្ទៃទឹក ក្រសួងបរិស្ថាន បានកំពុងសិក្សាលើវិធានការទប់ស្កាត់មិនឱ្យសំរាម ប្លាស្ទិកហូរចូលនិងបំពុលទន្លេសាប។ វិធានការមួយទៀតនោះ គឺក្រសួងបាននិងកំពុងធ្វើទំនើបកម្ម និង ដាក់វិធានការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចញសំណល់រាវតាមប្រភពបំពុល និងទឹកកខ្វក់ទីប្រជុំជន និងពង្រឹងការចុះត្រួតពិនិត្យតាមដាន និងដាក់ចេញវិធានការឆ្លើយតប តំបន់ងាយរងការបំពុលទឹកដល់ស្ថាប័ន និងវិស័យឯកជន តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ ឧស្សាហកម្ម ដើម្បីជួយថែរក្សាគុណភាពបរិស្ថានកម្ពុជាស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅពេលបច្ចុប្បន្ន មានរោងចក្រជាង១០០កន្លែង បានស្នើសុំមកក្រសួងបរិស្ថាន បំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចញសំណល់រាវ៕

សូមបញ្ចាក់ថា ឧបករណ៍ស្វ័យត្រួតពិនិត្យនេះ ជាប្រព័ន្ធឌីជីថលតាមដានគុណភាពបរិស្ថាន ពីទីតាំងប្រភពបំពុល តាមរោងចក្រសហគ្រាស ដែលផ្តល់ប្រយោជន៍ជាច្រើនដល់កិច្ចគាំពារបរិស្ថានដូចជា៖

១-តាមដានស្ថានភាពកំពុងដំណើរការប្រព្រឹត្តិកម្មសំណល់ រាវ នូវប្រភពបំពុល ប្រកបដោយតម្លាភាព។

២-ផ្តល់សញ្ញា ព័ត៌មាន ឬទិន្នន័យនៃស្ថានភាពបំពុល ដោយឧបករណ៍ស្វ័យប្រវត្តិ មកក្រសួងបរិស្ថាន និងជួយឱ្យក្រសួងបរិស្ថាន អាចចាត់វិធានការទប់ស្កាត់ ទាន់ពេលវេលា ដល់ប្រភពបំពុល។

៣-កាត់បន្ថយពេលវេលា នៃការចុះអធិការកិច្ចនៅប្រភពបំពុលនានា។

៤-កាត់បន្ថយការរំខានដល់ម្ចាស់រោងចក្រ សហគ្រាសនានា ក្នុងការរាយការណ៍ពីប្រភពបំពុល ព្រមទាំងសម្ដែងពីភាពស្មោះត្រង់ និងតម្លាភាព ស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល សំរាប់វិស័យបច្ចេកវិទ្យានៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង