**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ប្រធានគណបក្សខេត្តស្ទឹងត្រែង ជំរុញដល់ការងារចាត់តាំង ៧ចំណុច ដើម្បីអនុវត្តការងារសំខាន់ៗរបស់គណបក្សយើងឱ្យកាន់តែសកម្មឡើងថែមទៀត

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្តស្ទឹងត្រែង បានលើកទឹកចិត្ត និងជំរុញដល់ការងារចាត់តាំង ៧ចំណុច ដើម្បីអនុវត្តការងារសំខាន់ៗរបស់គណបក្សយើងឱ្យកាន់តែសកម្មឡើងថែមទៀត។

ឯកឧត្តម ស្វាយ សំអ៊ាង បានជំរុញបែបនេះ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ទូទៅ និងលទ្ធផលនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម ឡូយ សុផាត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តស្ទឹងត្រែង នាថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងនាមថ្នាក់ដឹកនាំគណបក្សខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងថា ឯកឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលចាត់តាំងឱ្យមានការរៀបចំ បូកសរុបសភាពការណ៍ទូទៅ និងលទ្ធផលនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ដែលបានបញ្ចប់ទៅប្រកបដោយជោគជ័យ និងលទ្ធផល លើសលប់សម្រាប់គណបក្សប្រជាជនកម្ពុជាយើងទាំងនៅថ្នាក់ខេត្ត និងក្រុង ស្រុក។

ស្ថិតក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះ ឯកឧត្តមប្រធាន ឯកឧត្តមអនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តមអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីក្នុង ជួរថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ ដែលបានចូលរួមដឹកនាំ គាំទ្រ និងជំរុញការអនុវត្តនូវ គោលការណ៍ដឹកនាំនយោបាយរបស់គណបក្ស និងសកម្មភាពការងារ នៃផែនការរួមឆ្ពោះទៅ កាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ សម្រេចបានលើសផែនការនៃការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស សម្រាប់ខេត្តស្ទឹងត្រែងរបស់យើង។ ជាពិសេសឯកឧត្តមប្រធាន ឯកឧត្តមអនុប្រធាន កឧត្តមអនុប្រធាន និងសមាជិកក្រុមការងារគណបក្ស ចុះ មូលដ្ឋានខេត្ត តែងតែបានឆ្លៀតឱកាសដ៏មមាញឹករបស់ខ្លួន ចូលរួមដឹកនាំកិច្ចប្រជុំការងារបក្ស ជាបន្តបន្ទាប់ ដែលនេះក៏ជាកត្តាសំខាន់មួយថែមទៀតសម្រាប់ការដឹកនាំរបស់គណបក្សខេត្ត។

ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា កិច្ចប្រជុំក្នុងថ្ងៃនេះ មានគោលបំណងសំខាន់ គឺដើម្បីបូកសរុប ត្រួតពិនិត្យ ដកស្រង់បទ ពិសោធន៍ការងារ ឆ្លុះបញ្ចាំងអំពីឧត្តមភាពសម្រេច សម្រាប់ជាមូលដ្ឋានដ៏រឹងមាំថែមទៀតក្នុង ការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំងរបស់គណបក្ស ឆ្ពោះទៅគ្រប់គ្រងសភាពការណ៍ និងទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ដើម្បី កសាង និងអភិវឌ្ឍមាតុភូមិ។

ទន្ទឹមនេះ ឯកឧត្តម ស្វាយ សំអ៊ាង បានបន្តថា ក្នុងកម្មវិធីបន្តិចទៀតនេះ អង្គប្រជុំយើងក៏នឹងបានស្តាប់នូវរបាយការណ៍លម្អិត ស្តីពីការបូកសរុបលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ដែលនឹងអានជូន ដោយឯកឧត្តម ឈាង ឡាក់ អនុប្រធានប្រចាំការគណបក្សខេត្ត ក្នុងកម្មវិធីបន្ទាប់ទៅនេះ។

ឯកឧត្តមបានបញ្ជាក់ថា ផ្អែកលើលទ្ធផលទូទៅនិយាយជារួម និងដោយឡែកសម្រាប់គណបក្សយើង នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិនេះ បានបង្ហាញនូវភាពជោគជ័យដ៏ធំធេងជាថ្មីទៀត ដែលក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងទូទាំងប្រទេស ជាអ្នកបោះឆ្នោតបានចេញទៅបោះឆ្នោត នៅតាមការិយាល័យទាំងអស់ចំនួន ៩៩,៧៩% ទាំងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ហើយភាគច្រើនលើសលប់បំផុតបានបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា ដែលបានធ្វើឱ្យសំឡេងគាំទ្រគណបក្សយើង មានការកើនឡើងគួរកត់សម្គាល់ និងមោទនៈ។

ឯកឧត្តមបានបញ្ជាក់ទៀតថា លទ្ធផលដែលយើងទទួលបាននេះ គឺជារបស់គណបក្សយើងទាំងមូល ដែលបានរួម ចំណែកដ៏សំខាន់មុនអាចខ្វះបានរបស់ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន និងគណ បក្សគ្រប់ថ្នាក់ ព្រមទាំងក្រុមការងារជំនាញ គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតគណបក្សខេត្ត បានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អប្រសើរ នៅគ្រប់ដំណាក់កាល ឆ្ពោះទៅដណ្តើមបានជ័យជម្នះជូន គណបក្ស ផ្អែកលើច្បាប់ បទបញ្ជា នីតិវិធី គោលការណ៍ដើម្បីធានាពង្រីកពង្រឹងលទ្ធិប្រជាធិប តេយ្យកាន់តែរឹងមាំ។

ឯកឧត្តមបានបន្ថែមថា មិនតែប៉ុណ្ណោះ យើងអាចវាយតម្លៃបានថា ក្នុងការបោះឆ្នោតនេះទៀតសោត គណបក្ស នយោបាយនានា បានរក្សាភាពស្ងប់ស្ងាត់ ដើម្បីជំរុញឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងពុំមានព័ត៌មានអំពីការបំភិតបំភ័យ ការគំរាមកំហែង និងទិញទឹកចិត្តអ្នកបោះឆ្នោតឡើយ។ កម្លាំងសន្តិសុខបោះឆ្នោត បានដាក់ពង្រាយតាមគោលដៅនានា ដែលធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងមានសុវត្ថិភាពសម្រាប់ដំណើរការបោះឆ្នោត រាប់សន្លឹកឆ្នោតទាំងមូលតាំងពី ដើមរហូតដល់ចប់សព្វគ្រប់ដោយជោគជ័យ។ ផ្អែកតាមលទ្ធផលផ្លូវការរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ក្នុងចំណោមអង្គបោះឆ្នោត ១៧៦នាក់ ដែលបានទៅបោះឆ្នោតគ្រប់ ចំនួនទាំងអស់ ហើយគណបក្សយើងទទួលបានសំឡេងគាំទ្រក្នុងការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាខេត្ត កើនឡើងចំនួន ៦សំឡេង ស្មើនឹង ១៦១សំឡេង និងសម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក ស្មើ ១៦០សំឡេង កើនឡើង ៥សំឡេងនៅស្រុកថាឡាបរីវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ និង ដណ្តើមបានអាសនៈក្រុមប្រឹក្សាខេត្ត ១៦អាសនៈ និងក្រុមប្រឹក្សាក្រុង ស្រុក ៧៦អាសនៈ។

ក្នុងន័យដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្ត្ររបស់គណបក្ស ទាំងការងារនយោបាយ សេដ្ឋកិច្ចសង្គម ក្នុងនាមថ្នាក់ដឹកនាំគណបក្សខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានលើកទឹកចិត្ត និងជំរុញការងារចាត់តាំង អនុវត្តការងារសំខាន់ៗរបស់គណបក្សយើងឱ្យកាន់តែសកម្មឡើងថែមទៀត ក្នុងនោះរួមមាន៖

-ការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ឱ្យសម្រេចបាននូវគោលដៅជាយុទ្ធសាស្រ្តគន្លឹះរបស់ គណបក្ស។

-លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការផ្តល់សេវាសាធារណៈជូនប្រជា ពលរដ្ឋក្នុងមូលដ្ឋានឱ្យបានសកម្ម មានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបតាមកម្ម វិធីនយោបាយគណបក្ស។

-ពង្រឹងប្រសិទ្ធភាពគ្រប់គ្រងសមាជិកបក្ស និងមន្ត្រីគណបក្ស ក្នុងការគ្រប់គ្រង ការងារចាត់តាំងគណបក្ស ទាំងក្នុងដំណាក់កាលពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងដំណាក់កាលបន្តបន្ទាប់ជាប់ជាប្រចាំដូចភ្លៀង រលឹម ឈានទៅកសាងបាននូវកម្លាំងគាំទ្របក្សនៅតាមក្រុមបក្ស និងសាខាបក្ស ក្នុងមូលដ្ឋាន និងបោះឆ្នោតជូនគណបក្សនាពេលខាងមុខទៀត។

-បន្តចុះជាប់មូលដ្ឋានឃុំ សង្កាត់ដើម្បីផ្សព្វផ្សាយសភាពការណ៍ទូទៅនិងខ្លឹមសារនយោបាយរបស់គណបក្ស និងពង្រឹងគោលជំហរ សតិអារម្មណ៍របស់សមាជិក គណបក្ស និងអ្នកគាំទ្រគណបក្ស។

-បន្តរៀបចំធ្វើបច្ចុប្បន្នភាពសមាជិកគណបក្ស ការកែតម្រូវទិន្នន័យព័ត៌មានក្នុង ប្រព័ន្ធគ្រប់គ្រងទិន្នន័យសមាជិកបក្ស និងការរៀបចំបន្ទប់បោះពុម្ពប័ណ្ណសម្គាល់ សមាជិកគណបក្ស និងមន្ត្រីគណបក្សគំរូថ្មី។

-ត្រៀមលក្ខណៈដើម្បីធ្វើការជាមួយក្រុមការងារថ្នាក់កណ្តាល លើការងារចលនា កម្លាំងពីគណបក្សប្រឆាំង ដែលបានចូលរួមជីវភាពជាមួយគណបក្សយើង។

-ត្រៀមរៀបចំចាត់តាំងប្រារព្ធពិធីខួបលើកទី៧៣ ថ្ងៃបង្កើតគណបក្ស តាមស្មារតី នៃផែនការណែនាំរបស់គណៈកម្មាធិការកណ្តាល។

ជាទីបញ្ចប់ ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានថ្លែងអំណរគុណ និងគោរពជូនពរបវរមហាប្រសើរ ឯកឧត្តមប្រធាន ឯកឧត្តមអនុប្រធាន និងឯកឧត្តម លោកជំទាវ លោក លោកស្រីនៃអង្គពិធីទាំងមូល សូមមាន សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជ័យជម្នះគ្រប់ភារកិច្ច និងជួបប្រសព្វតែនឹងពុទ្ធពរទាំង បួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង