**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

អណ្តូងទឹកស្អាតចំនួន១០ ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនគ្រួសារអតីតយុទ្ធជន នៅមជ្ឍមណ្ឌលអភិវឌ្ឍន៍ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ក្នុងស្រុកភ្នំក្រវាញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារចុះប្រគល់អណ្ដូងទឹកស្អាតចំនួន១០ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនគ្រួសារអតីតយុទ្ធជន នៅមជ្ឍមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

នៅក្នុងពិធីប្រគល់អណ្ដូងទឹកស្អាតចំនួន១០នេះ នៅតាមទីតាំងអណ្ដូងទឹកនីមួយៗលោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ គ្រួសារអតីតយុទ្ធជន ដែលទទួលអាស្រ័យផលអណ្ដូងទឹកស្អាតនេះ ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលលោកទាំងអស់តែងតែយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

លោកជំទាវបានមានប្រសាសន៍ថា បន្ទាប់ពីបងប្អូនគ្រួសារអតីតយុទ្ធជនទទួលបានដី និងបានផ្ទះពីបណ្ដាសប្បុរសជនតាមរយៈកាកបាទក្រហមកម្ពុជារួចហើយ ដោយមើលឃើញពីតម្រូវការនៃការខ្វះខាតទឹកប្រើប្រាស់ទើបសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបចំដាក់អណ្ដូងទឹកស្អាតជូនដល់បងប្អូនគ្រួសារអតីតយុទ្ធជនទាំងអស់បានប្រើប្រាស់នៅក្នុងភូមិអភិវឌ្ឍន៍ថ្មីនេះ ដើម្បីឲ្យការរស់នៅកាន់តែមានភាពងាយស្រួល ហើយនៅពេលខាងមុខ នឹងមានការផ្ដល់ជូនអណ្ដូងទឹកស្អាតនេះជាបន្តបន្ទាប់ទៀត។

នាឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា ក៏បាននាំយកនូវអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានជាសំភារៈប្រើប្រាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់,ចែកជូននូវកាតាបដែលមានសម្ភារៈសិក្សា សំលៀកបំពាក់ ប្រដាប់ប្រដាប្រើប្រាស់ ជូនដល់សិស្សានុសិស្ស និងចែករទេះរុញសម្រាប់ជនពិការដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅទីនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង