**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យ នៅប្រទេសអូស្ត្រាលី

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផៃ្ទ អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចដោយជោគជ័យ នៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

នាអំឡុងទស្សនកិច្ចនោះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្ម ថ្នាក់ដឹកនាំនិងមន្ត្រីនៃអង្គភាពពាក់ព័ន្ធវិស័យមហាផ្ទៃ និងទស្សនកិច្ចទីតាំងសំខាន់ៗមួយចំនួនទៀត។

ក្នុងជំនួបជាមួយ ឯកឧត្តម Andrew Giles រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ និងបទពិសោធលើការងារគ្រប់គ្រងជនអន្តោប្រវេសន៍ បទល្មើសបច្ចេកវិទ្យា កំណែទម្រង់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារអន្តោប្រវេសន៍ យុទ្ធសាស្រ្តទេសន្តរប្រវេសន៍ និងកំណែទម្រង់កម្មវិធីផ្តល់ទិដ្ឋាការ ព្រមទាំងបានបញ្ជាក់អំពីឆន្ទៈក្នុងការបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ឯកឧត្តមអភិសន្តិបណ្ឌិត និងឯកឧត្តម Andrew Giles ក៏បានមើលឃើញអំពីភាពចាំបាច់ក្នុងការផ្លាស់ប្តូរបទពិសោធ បច្ចេកទេស និងព័ត៌មានឱ្យបានទាន់ពេលវេលា។ ឯកឧត្តម Andrew Giles បានទទួលយកសំណូមពររបស់ ឯកឧត្តមអភិសន្តិបណ្ឌិត លើការងារបណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាដល់មន្រ្តីនគរបាលជំនាញកម្ពុជា។

ដោយឡែកក្នុងជំនួបជាមួយលោកជំទាវ Michelle Chan អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសអូស្រ្តាលី ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់អំពីទិដ្ឋភាពទូទៅនៃការវិវឌ្ឍថ្មីៗនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបន្តថែរក្សាសន្តិភាព ដែលប្រទេសកម្ពុជារកបានដោយលំបាក សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

លោកជំទាវ Michelle Chan បានវាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-អូស្រ្តាលី នាពេលកន្លងមក ដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកម្ពុជា-អូស្រ្តាលី និងជាពិសេស ទស្សនកិច្ចដ៏ជោគជ័យនាពេលថ្មីៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី និងលទ្ធផលប្រកបដោយផ្លែផ្កាក្នុងជំនួបពិភាក្សារវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម Anthony Albanese នាយករដ្ឋមន្រ្តីនៃប្រទេសអូស្រ្តាលី។

ភាគីទាំងពីរ ក៏មានការយល់ឃើញដូចគ្នាអំពីភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើការងារប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការឆបោកតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្ស និងការរត់ពន្ធមនុស្ស តាមរយៈក្របខណ្ឌទ្វេភាគី និងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ អាស៊ាន-អូស្រ្តាលី។

ក្រៅពីជំនួបទ្វេភាគី គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ក៏បានជួបពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃនៃប្រទេសអូស្រ្តាលី រួមមាន អង្គភាពទទួលបន្ទុកកិច្ចការគោលនយោបាយសាយប័រ កម្លាំងត្រួតពិនិត្យព្រំដែនអូស្រ្តាលី វិទ្យាស្ថានបណ្តុះបណ្តាលជំនាញអន្តោប្រវេសន៍ និងអង្គភាពចារកម្មជាតិ ព្រមទាំងជាមួយមន្រ្តីជំនាញនៃនគរបាលសហព័ន្ធអូស្រ្តាលី និងបានចុះទស្សនកិច្ចផ្ទាល់ដល់ទីតាំងមន្ទីរពិសោធន៍ច្រកទ្វារឆ្លាតវៃ នៃក្រសួងមហាផ្ទៃអូស្រ្តាលី។

ក្នុងជំនួប និងទស្សនកិច្ចផ្ទាល់នោះ គណៈប្រតិភូ បានផ្លាស់ប្តូរ និងដកបទពិសោធលើការងារគ្រប់គ្រងជនអន្តោប្រវេសន៍ បទល្មើសបច្ចេកវិទ្យា កំណែទម្រង់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារអន្តោប្រវេសន៍ យុទ្ធសាស្រ្តទេសន្តរប្រវេសន៍ និងកំណែទម្រង់កម្មវិធីផ្តល់ទិដ្ឋាការការងារប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការឆបោកតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្ស និងការរត់ពន្ធមនុស្ស យុទ្ធសាស្រ្ត និងផែនការសកម្មភាពស្តីពីសន្តិសុខសាយប័រ ដំណើរការផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គល ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋនៃប្រទេសទាំងពីរ ដែលពុំមានមូលដ្ឋានស្នាក់នៅស្របច្បាប់ ការប្រមូលវិភាគព័ត៌មាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ការទប់ស្កាត់ការប្រើប្រាស់បច្ចេកវិទ្យាខុសគោលដៅ ដូចជា ថ្នាលទំនាក់ទំនងសង្គម បញ្ញានិម្មិត (AI) និងការជ្រៀតជ្រែកពីរដ្ឋ និងភ្នាក់ងារបរទេស សំដៅធានា សន្តិភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៅក្នុងប្រទេសទាំងពីរ និងតំបន់។
នាឱកាសទស្សនកិច្ចនោះ ភាគីកម្ពុជា និងភាគីអូស្រ្តាលី ក៏បានបង្ហាញឆន្ទៈខ្ពស់ និងឯកភាពក្នុងការពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យជំនាញពាក់ព័ន្ធក្រោមការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃអូស្រ្តាលី ក្រសួងទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ និងនគរបាលសហព័ន្ធអូស្រ្តាលីនាពេលខាងមុខ។ ដំណើរទស្សនកិច្ចនេះ បានបញ្ចប់ទៅប្រកបដោយ​ជោគជ័យ ជាមួយនឹង​ការវាយតម្លៃ​​បូកសរុបដកស្រង់បទពិសោធល្អៗ​ដែលបានអនុវត្តនៅប្រទេសទាំងពីរ។

ជារួម ក៏មិនខុសពីដំណើរទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីពេលកន្លងទៅនោះដែរ ពោលគឺទន្ទឹមនឹងការផ្លាស់ប្ដូរមតិយោបល់និងការឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកម្រិតនយោបាយជាមួយថ្នាក់ដឹកនាំអូស្ត្រាលី គណៈប្រតិភូដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានប្រមូលនិងច្បិចយកបទពិសោធន៍ល្អៗនៃការអនុវត្តការងារជំនាញបច្ចេកទេសរបស់អង្គភាពនិងមន្ត្រីពាក់ព័ន្ធអូស្ត្រាលី ដើម្បីមកធ្វើជាធាតុចូលសម្រាប់កំណែទម្រង់ និងការធ្វើទំនើបកម្មការងារដែលពាក់ព័ន្ធផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង