សហភាពអង្គការសង្គមស៊ីវិល និងបណ្ដាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ចេញសេចក្ដីថ្លែងការណ៍ ស្តីពីការគាំទ្រកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្នុងនីតិកាលទី៧
ភ្នំពេញ៖ សហភាពអង្គការសង្គមស៊ីវិល និងបណ្ដាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ដែលជាសមាជិក ចេញសេចក្ដីថ្លែងការណ៍ ស្តីពី ការគាំទ្រកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្នុងនីតិកាលទី៧ ដែលក្រសួងយុត្តិធម៌ បានដាក់ចេញអោយមាននូវ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងយុទ្ធនាការ២ គឺយុទ្ធនាការជម្រុញនិងពន្លឿនដោះស្រាយរឿងក្ដីតាមតុលាការ និងយុទ្ធនាការពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ ដែលមានសារៈប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនប្រជាពលរដ្ឋកម្ពុជាក្នុងវិស័យច្បាប់ទាក់ទងនឹងយុត្តិធម៌សង្គម។