**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់ ដើម្បីកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅនៃសូចនាករសមិទ្ធកម្មគន្លឹះ ទាក់ទងបទល្មើសគ្រប់ប្រភេទក្នុង ក្របខ័ណ្ឌតាមដាន ពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១**ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយគោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេសប្រព័ន្ធទឹកកខ្វក់**សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដល់ក្រុមកាកបាទក្រហមសង្កាត់ផ្សារ និងអ្នកស្ម័គចិត្តកាកបាទក្រហមប្រចាំមូលដ្ឋាន ក្នុងខណ្ឌសែនសុខ**អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់**ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance មានតម្លៃលើទីផ្សាររហូតដល់ ៣០០ពាន់លានដុល្លារ**ឯកឧត្តម ឃឹម ហ្វីណង់៖​ មិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចធៀបជាមួយស្រូវសែនក្រអូប ឬស្រូវផ្ការំដួលបានទៅទៀត**មនុស្សប្រហែល ១៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញបើក កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបំពេញភារកិច្ចយ៉ាងល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយសុវត្ថិភាពទាំងស្រុង**ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា ត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជម្រុញដល់នគរបាលការិយាល័យជំនាញ ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ និងទាន់ពេលវេលា

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានជម្រុញដល់នគរបាលការិយាល័យជំនាញ និងគ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុក ពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ទាន់ពេលវេលា។

ការជម្រុញពីសំណាក់លោកលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ខណៈពេលអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញស្តីពីការងារចាំបាច់មួយចំនួន ដើម្បីពង្រឹងជំនាញ បច្ចេកទេស ក្នុងការអនុវត្តការងារប្រចាំថ្ងៃ ដល់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការគ្រប់ក្រុង-ស្រុក លោកមេបញ្ជាការវរនគរបាលការពារព្រំដែនគោកជាច្រើនរូប នៅ សាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវផែនការដល់កងកម្លាំងនគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងការទប់ស្កាត់ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសក្មេងទំនើង បទល្មើសជួញដូរគ្រឿងញៀន បទល្មើសជួញដួរផ្លូវភេទគ្រប់ទំរង់ បទល្មើសសេដ្ឋកិច្ចនិងទំនិញខូចគុណភាព  ដោយប្រើវិធានការរដ្ឋបាល វិធានការបង្កា វិធានការច្បាប់ ត្រូវបន្តធ្វើដូចភ្លៀងរលឹម ដើម្បីធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ជាមួយគ្នានោះផងដែរ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជម្រុញដល់នគរបាលការិយាល័យជំនាញ និងគ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុក ពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ទាន់ពេលវេលា ត្រូវបន្តពង្រឹងចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បន្តអនុវត្តច្បាប់ និងផ្សព្វផ្សាយច្បាប់ចរចរណ៍ផ្លូវគោក សំដៅធ្វើយ៉ាងណាឲ្យអត្រាគ្រោះថ្នាក់មានកម្រិតទាបបំផុត ។មួយវិញទៀតចំពោះបញ្ហាទំនើង លោកអធិការ្រុង ស្រុក នីមួយៗត្រូវជម្រុញដល់នគរបាលប៉ុស្តិ៍រដ្ឋបាលធ្វើបញ្ជីឈ្មោះ មានរូបថតនិងលេខទូរស័ព្ទដើម្បីងាយស្រួលក្នុងការគ្រប់គ្រង៕

អត្ថបទដែលជាប់ទាក់ទង