ឯកឧត្តម កែប ជុតិមា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៤ នៃរដ្ឋសភា
ភ្នំពេញ៖ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិភាក្សាអំពីការត្រៀមផែនការសកម្មភាពការងារ គណៈកម្មការ ក្នុងអំឡុងវិស្សមកាលរបស់រដ្ឋសភានាពេលខាងមុខ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធាន លោកជំទាវលេខាធិការ សមាជិកគណៈកម្មការ ទីប្រឹក្សាអមគណៈកម្មការ និងមន្រ្តីជំនួយការផងដែរ។ នៅក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមប្រធាន ក៏បានពិភាក្សាជាមួយឯកឧត្តមអនុប្រធាន លោកជំទាវលេខាធិការ សមាជិកគណ:កម្មការក្នុងការត្រៀមជួបប្រជុំពិភាក្សាការងារជាមួយក្រសួង ការពារជាតិ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ និងជួបក្រសួងកិច្ចការព្រំដែននៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ និងការងារត្រៀមចុះបំពេញបេសកកម្មនៅមូលដ្ឋាន ខេត្តកណ្តាល តាកែវ កែប កំពត និងខេត្តព្រះសីហនុ ដោយសហការជាមួយគណ:កម្មការទី៥ នៃរដ្ឋសភាផងដែរ ក្នុងរយៈពេលវិស្សមកាលនាខែកក្កដា ខាងមុខនេះ ៕