ឯកឧត្ដម ហេង រតនា ចូលរួមបើកសិក្ខាសាលាស្តីពីគម្រោង “ការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល នៃទិន្នន័យប្រតិបត្តិការបស់អង្គភាពស៊ីម៉ាក់ និងគម្រោងបញ្ញាសិប្បនិម្មិត (AI)
ភ្នំពេញ៖ ឯកឧត្ដម ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានចូលរួមពិធីបើកសិក្ខាសាលាស្តីពីគម្រោង “ការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថលនៃទិន្នន័យប្រតិបត្តិការបស់អង្គភាពស៊ីម៉ាក់ និងគម្រោងបញ្ញាសិប្បនិម្មិត (AI) “ គាំទ្រដោយរដ្ឋាភិបាលជប៉ុន! សិក្ខាសាលារួមគ្នារយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ។
សិក្ខាសាលានេះក៏មានការចូលរួមពីអ្នកជំនាញមកពីក្រុមហ៊ុន NEC មកពីប្រទេសអាឡឺម៉ង់និងប្រទសជប៉ុន ជាមួយមន្រ្តីជំនាញផ្នែកទិន្នន័យនិងការស្រាវជ្រាវព័ត៌មានចម្ការមីន/គ្រាប់របស់អង្គភាពស៊ីម៉ាក
រដ្ឋាភិបាលជប៉ុនបានសម្រេចគាំទ្រអង្គភាពCMAC លើការអនុវត្ដ គម្រោងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ញាសិប្បនិម្មិត(AI System) ដោយផ្តោតសំខាន់ទៅលើការការបណ្តុះបណ្តាលជំនាញប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងផ្តល់សម្ភារៈបំពាក់កម្មវិធីរួមមានប្រពន្ធ័ផ្ទុកទិន្នន័យ កុំព្យួទ័រនិង Software។
រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដែលក្នុងនោះរួមមានការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ដែលជាផ្នែកមួយសំខាន់និងជាអាទិភាព ៕