**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំធ្វើតេស្តរកសារធាតុញៀន ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការ សរុបចំនួន២០៧នាក់

ភ្នំពេញ៖ ឆ្លើយតបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាសេចក្តីណែនាំ របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំធ្វើតេស្តទឹកម៉ូត (ទឹកនោម) ស្វែងរកសារធាតុញៀន ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការ នៃរដ្ឋបាលខេត្ត សរុបចំនួន២០៧នាក់ ដែលដឹកនាំដោយ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

យុទ្ធនាការធ្វើតេស្តទឹកម៉ូត ស្វែងរកសារធាតុញៀននេះដែរ នឹងធ្វើឡើង១ថ្ងៃពេញ ដោយពេលព្រឹកចាប់ពីម៉ោង០៨និង៣០នាទី ដល់ម៉ោង១១និង៣០នាទី និងពេលរសៀលចាប់ពីម៉ោង០២និង៣០នាទី ដល់ម៉ោង០៤និង៣០នាទី នៅវេទិកាដោះស្រាយសេចក្តី ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋានត្រួតពិនិត្យរកសារធាតុញៀនខេត្ត ដឹកនាំដោយលោកវរសេនីយឯក ហែម មុន្នី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែនការងារប្រឆាំងគ្រឿងញៀន។

គួរជម្រាបជូនថា រដ្ឋបាលខេត្តពោធិ៍សាត់ ដោយមានកិច្ចសហការ និងសម្របសម្រួល ពីស្នងការដ្ឋាននគរបាលខេត្ត ជាពិសេសស្នងការរង ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ បានរៀបចំកម្មវិធីធ្វើតេស្តរហ័សរកសារធាតុញៀន តាមទឹកមូត្រ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកហាត់ការ នៃសាលាខេត្តពោធិ៍សាត់ ដែលមានសរុបចំនួន១៩១នាក់ ក្នុងនោះក្រុមប្រឹក្សាខេត្ត ២១នាក់ ស្រី០៤នាក់, មន្ត្រីរាជការរាប់ចាប់ ពីគណៈអភិបាលខេត្ត រហូតដល់មន្ត្រី មានចំនួន១១០នាក់ ស្រី៣៥នាក់, មន្ត្រីជាប់កិច្ច សន្យា មានចំនួន៥២នាក់ ស្រី៣០នាក់, បុគ្គលិកហាត់ការ មានចំនួន០៨នាក់ ស្រី០៥នាក់។

ជាមួយគ្នានេះ ប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋ ចំនួន០២នាក់ មន្ត្រីជួរក្រោយ នៃអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្ត ចំនួន១៤នាក់ ស្រី០៦នាក់ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីនេះផងដែរ សរុបរួមដែលត្រូវធ្វើតេស្ត មានចំនួន២០៧នាក់ ស្រី៨១នាក់។

កម្មវិធីដែលបានរៀបចំឡើងនៅក្នុងថ្ងៃនេះ គឺជាការចូលរួមក្នុងការអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាសេចក្តីណែនាំ របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដោយមានការឯកភាព ពីឯកឧត្តម ខូយ រីដា អភិបាលខេត្ត ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានប្រគល់ថវិកាលើកទឹកចិត្ត ដល់ស្ត្រីដែលជាមន្ត្រីរាជការ និងបុគ្គលិកកិច្ចសន្យា នៃរដ្ឋបាលខេត្តពោធិ៍សាត់ ចំនួន៣រូប ដែលមានផ្ទៃពោះ ត្រៀមសម្រាលកូននាពេលខាងមុខផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង