**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញទស្សនកិច្ចនៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ដើម្បីគាំទ្រការអនុវត្តស្តង់ដាសាលារៀនគំរូ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញទស្សនកិច្ចនៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ដើម្បីគាំទ្រការអនុវត្តស្តង់ដាសាលារៀនគំរូ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដមអភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវ លោក លោកស្រី មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល តំណាងសហគមន៍ អាជ្ញាធរដែនដី និងសិស្សានុសិស្សសរុបចំនួនប្រមាណ ៣៥០នាក់។

ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ ដើម្បីបន្តលើកកម្ពស់គុណភាពអប់រំនៅវិទ្យាល័យ ដូចខាងក្រោម៖
– សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈគ្រប់គ្រង គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងសហគមន៍ទាំងមូល ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍសាលារៀនឱ្យមានសោភ័ណភាពស្រស់បំព្រង លទ្ធភាពសិក្សារបស់សិស្សល្អប្រសើរ ទទួលបាននូវពានរង្វាន់ផ្សេងៗ ជាពិសេសប្រែក្លាយសាលាឱ្យទៅជាសាលារៀនគំរូ ស្ថិតនៅក្នុងចំណោមសាលារៀនឆ្នើម ឈានមុខ និងជាគំរូសម្រាប់សាលាផ្សេងទៀត ទោះបីជាសាលាស្ថិតនៅឆ្ងាយពីទីក្រុងក្តី។

– គូសបញ្ជាក់ផងដែរថា លទ្ធផលសិក្សាដ៏ល្អប្រសើរនេះ គឺបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាច្រើនឆ្នាំពីអ្នកពាក់ព័ន្ធទាំងអស់ ចាប់តាំងពីថ្នាក់មត្តេយ្យសិក្សា ថ្នាក់បឋមសិក្សា និងថ្នាក់មធ្យមសិក្សា ដែលអាចសម្រេចបានដោយមានកត្តាសំខាន់ៗចំនួន ៤ ដែលក្នុងនោះរួមមាន៖ សាលារៀន គ្រូបង្រៀន សិស្ស និងមាតាបិតា ដែលទាំងអស់នេះជាកត្តាសំខាន់ ធ្វើឱ្យសាលារៀនជាប់ស្តង់ដាសាលារៀនគំរូ និងសម្រេចបាននូវអត្រាជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានល្អប្រសើរ ប្រមាណជាង៩០% ដែលខ្ពស់ជាងអត្រាថ្នាក់ជាតិ។

– ទោះបីជាជាប់ពានស្តង់ដាសាលារៀនគំរូក្តី ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យវិទ្យាល័យត្រូវបន្តកែលម្អបន្ថែមទៀត តាមស្តង់ដាទាំង ៥រួមមាន៖ លទ្ធផលសិក្សារបស់សិស្ស, ការបង្រៀន និងរៀន ការចូលរួមរបស់សហគមន៍ ដំណើរប្រតិបត្តិ និងរដ្ឋបាលសាលារៀន និងគណនេយ្យភាពរបស់សាលារៀន ក៏ដូចជាសូចនាករទាំង ៨៣ នៃស្តង់ដាសាលារៀន គំរូ។

– ក្រសួងសូមគាំទ្រការប្ដេជ្ញាចិត្តរបស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសហគមន៍ទាំងមូល ក្នុងការប្រែក្លាយវិទ្យាល័យនេះ ឱ្យទៅជាសាលារៀនជំនាន់ថ្មី ដែលនឹងទទួលបានការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំបន្ទប់រៀនតាមមុខវិជ្ជា បណ្ណាល័យសតវត្សរ៍ទី២១ ការផ្ដល់ឱកាសជូនគ្រូបង្រៀនក្នុងការទទួលបានការបំប៉នលើវិធីសាស្ត្របង្រៀនថ្មី ផ្ដល់ឱកាសដល់សិស្សានុសិស្សក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការរៀន ការកែលម្អបន្ទប់ពិសោធន៍ ជាពិសេស ប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រក្នុងការរៀន និងបង្រៀន។

– ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ការចូលជាសាលារៀនជំនាន់ថ្មី នឹងត្រូវអនុវត្តវិធីសាស្ត្របង្រៀនថ្មី ជួយសិស្សានុសិស្សឱ្យចេះរៀន មានគោលដៅច្បាស់លាស់ ការប្រើប្រាស់បច្ចេកវិទ្យា និងភាសាបរទេសក្នុងការរៀន និងបង្រៀន មានឱកាសបង្កើតជាក្លឹបសិក្សា ស្វ័យភាពក្នុងការរៀនសូត្រទៅតាមចំណង់ចំណូលចិត្តរបស់សិស្សរៀងៗខ្លួន ក៏ដូចជាត្រៀមខ្លួនរួចរាល់សម្រាប់ឧត្ដមសិក្សា និងឱកាសក្នុងការទទួលបានអាហារូបករណ៍ទៅសិក្សាបន្តទាំងក្នុង និងក្រៅប្រទេស។

– លើកទឹកចិត្តឱ្យធ្វើទស្សនកិច្ចសិក្សានៅសាលារៀនជំនាន់ថ្មី ដូចជាវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីឱ្យលោកគ្រូ អ្នកគ្រូ ទទួលបាននូវចំណេះដឹងថ្មីៗ យល់ដឹងពីការបង្រៀនប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដែលអាចជួយសិស្សឱ្យមានសមត្ថភាពសតវត្សទី២១ ដែលរៀនមិនមែនដើម្បីទន្ទេញចាំនោះទេ ពោលគឺរៀនដើម្បីចេះដោះស្រាយបញ្ហា ការធ្វើការជាក្រុម មានសមត្ថភាពធ្វើបទបង្ហាញ ភាពជាអ្នកដឹកនាំ ចេះស្រាវជ្រាវ ចេះប្រើប្រាស់បច្ចេកវិទ្យា និងកុំព្យូទ័រជាដើម។

សារជាថ្មីម្តង ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណចំពោះអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងជួយគាំទ្រអភិវឌ្ឍសាលាកន្លងមក និងជឿជាក់ថា ប្រសិនបើមានការប្ដេជ្ញាចិត្តខ្ពស់ នោះវិទ្យាល័យ ហ៊ុន សែន ប្រសូតិ នឹងអាចប្រែក្លាយទៅជាវិទ្យាល័យជំនាន់ថ្មីនាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង