ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំក្រុមច្ចេកទេសស្នូល ពិនិត្យលើការរៀបចំគម្រោងដោះស្រាយវិវាទជូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិដើមភាគតិច
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេសស្នូល ពិនិត្យលើការរៀបចំគម្រោងដោះស្រាយវិវាទជូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិដើមភាគតិចក្នុងក្របខ័ណ្ឌអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ជា វាសនា សមាជិក អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក. និងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.។
កិច្ចប្រជុំបានពិភាក្សាលើចំនុចសំខាន់ៗ ចំនួន ៤ រួមមាន៖
១-ការរៀបចំផែនការសកម្មភាពការងារក្នុងការអនុវត្តគម្រោង
២-ការៀបចំគម្រោងថវិកាសម្រាប់គាំទ្រដល់ការអនុវត្តគម្រោង
៣-ការធ្វើកិច្ចសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធដើម្បីគាំទ្រដល់ការអនុវត្តគម្រោង
៤-ការរៀបចំយន្តការ និងរបៀបរបបការងារក្នុងការអនុវត្តគម្រោង ៕