**អភិបាលខេត្តតាកែវ នាំយកបច្ច័យប្រគេនដល់ ព្រះភិក្ខុ ទន ចិត្រា ដែលមានអាពាធទឹកនោមផ្អែមធ្ងន់ធ្ងរ ត្រូវការលាងឈាមជាប្រចាំ និងវះកាត់ប្តូរតម្រងនោម គង់នៅវត្តអង្គប្រាសាទ ស្រុកគិរីវង់**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១-២០ ខែមករា ឆ្នាំ២០២៥**ពោរពេញទៅដោយភាពច្នៃប្រឌិតថ្មី! កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបញ្ចប់ការហាត់សមលើកទីពីរ**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជឿថា គម្រោង «កម្មវិធីសាលារៀនស្អាតនិងបរិស្ថានបៃតង» នឹងអាចបង្កើតឥទ្ធិពលរលក លាតសន្ធឹងហួសពីសាលារៀន ដោយជំរុញឱ្យមានវប្បធម៌នៃភាពស្អាត ដែលដក់ជាប់ពេញក្នុងសង្គមខ្មែរ**កូនខ្លាឃ្មុំតូចមួយក្បាល ត្រូវបានក្រុមគ្រូពេទ្យ វះកាត់ប្រអប់ជើងចោល ដោយសាររងរបួសពីការជាប់អន្ទាក់ខ្លាំងពេក**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមការប្រកួតរត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន ដណ្តើមពានរង្វាន់**រដ្ឋបាលលោក បៃដិន ពន្យារពេលនិរទេសជនចំណាកស្រុក ៩០ម៉ឺននាក់មកពីអ៊ុយក្រែន វ៉េណេស៊ុយអេឡា អែលសាល់វ៉ាឌ័រ និងស៊ូដង់**ឥណ្ឌូណេស៊ី បង្កើនអាយុចូលនិវត្តន៍សម្រាប់កម្មករដល់ ៥៩ឆ្នាំ**ក្រុមហ៊ុនផលិតរថយន្តអគ្គសិនី BYD របស់ចិន នឹងដាក់លក់រថយន្តប្រភេទ SUV ខ្នាតតូចម៉ូដែល Atto 2 ថ្មីនៅអឺរ៉ុប នាខែកុម្ភៈខាងមុខនេះ**គ្រួសារអ្នកជំនួញថៃ ទាមទារសំណងប្រមាណ ២.៦៥ពាន់លានដុល្លារ ពីក្រុមហ៊ុន Leonardo S.p.A. បន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្របណ្តាលឱ្យអតីតម្ចាស់ក្លិប Leicester City ស្លាប់កាលឆ្នាំ២០១៨**លោក ហ្សេលេនស្គី ជួបលោក​ ចូ​ បៃដិន​ ពិភាក្សាពីការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោនចំពោះទីក្រុងកៀវ​**កាណាដា កំពុងរៀបចំផែនការដកហូតពន្ធគយ ប្រឆាំងនឹងផលិតផលអាមេរិក ប្រសិនបើលោក ត្រាំ ដកពន្ធគយ ២៥% លើទំនិញកាណាដា**កំណើនសេដ្ឋកិច្ចសកល ត្រូវបានព្យាករណ៍ថា នឹងនៅតែមានកម្រិត ២,៨% ក្នុងឆ្នាំ២០២៥**ស្វែងយល់ពីសាលាជាតិរដ្ឋបាលមូលដ្ឋានដែលមន្រ្តីមហាផ្ទៃថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធមិនគួរមើលរំលង!**ឯកឧត្ដម ហួត ហាក់ ទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងារផលិតកម្ម Daubai Production មកថតភាពយន្តផ្សព្វផ្សាយទេសចរណ៍ពីកម្ពុជា**ក្រសួងការពារជាតិ ដាក់សំណើទៅសម្ដេចធិបតី សុំអនុញ្ញាតជ្រើសរើសពលទាហានថ្មី ២០០២នាក់ លើគម្រោងសេចក្ដីត្រូវការចាំបាច់ ៧.៨៧០នាក់ ដើម្បីបំពេញក្របខ័ណ្ឌកងឯកភាពចំណុះអគ្គបញ្ជាការ និងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ**ឃុំចំនួន២ ដែលជាឃុំចុងក្រោយ ក្នុងស្រុកអូរជ្រៅ ត្រូវបានប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ**ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ នាំយកបច្ច័យ នឹងទេយ្យទាន ទៅប្រគេនព្រះសង្ឃជាសមណសិស្សចំនួនជាង៥០០អង្គ/នាក់ នៅវត្តកំពង់ធំ**ប្រធានរដ្ឋសភាកម្ពុជា ផ្ញើលិខិតជូនប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ចូលរួមរំលែកទុក្ខចំពោះសោកនាដកម្ម ដោយគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស្វយ័តស៊ីហ្សាង**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១១ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ

ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់៖ កម្ពុជា គ្រាន់តែសិក្សាពីគំរូខ្លាំងរបស់សិង្ហបុរី ប៉ុន្តែមិនយកតម្រាប់តាម១០០ភាគរយនោះទេ

ភ្នំពេញ៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ប្រទេសកម្ពុជា គ្រាន់តែសិក្សាអំពីគំរូខ្លាំងរបស់ប្រទេសសិង្ហបុរី ប៉ុន្តែកម្ពុជានឹងមិនយកតម្រាប់តាម១០០ភាគរយនោះទេ។ មូលហេតុដែលឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានអះអាងយ៉ាងដូច្នេះ ដោយសារតែឯកឧត្តមយល់ឃើញថា សិង្ហបុរីជាសិង្ហបុរី ឯកម្ពុជាជាកម្ពុជា ដែលមានវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ និងផ្នត់គំនិតប្រជាជនមិនដូចគ្នានោះទេ។ ការលើកឡើងរបស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសសិង្ហបុរី រយៈពេល២ថ្ងៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត ច្បាស់ជាចាប់អារម្មណ៍ នេះជាការពិត ហើយច្បាស់ជាចង់រៀនសូត្រ ជុំវិញគំរូអភិវឌ្ឍនៃសាំងហ្គាព័រ ប៉ុន្តែកម្ពុជាគ្មានបំណងចង់ធ្វើតាមសាំងហ្គាព័រ១០០ភាគរយ គ្មានបំណងធ្វើតម្រាបតាមសាំងហ្គាព័រនោះទេ ពីព្រោះកម្ពុជាជាកម្ពុជា សិង្ហបុរីជាសិង្ហបុរី ប្រជាជនកម្ពុជាជាប្រជាជនកម្ពុជា ប្រជាជនសិង្ហបុរីជាប្រជាជនសិង្ហបុរី។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានបន្តថា វប្បធម៌ ប្រវត្តិសាស្ត្រ ផ្នត់គំនិតនៃប្រជាជនសិង្ហបុរី មិនដូចគ្នាទាល់តែសោះ នឹងវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រកម្ពុជា ម្ល៉ោះហើយយើងអាចយកចំណុចខ្លាំងមកអនុវត្ត ប៉ុន្តែត្រូវចៀសវាង ហើយនេះជាការណ៍មួយ សម្តេចធិបតីធ្លាប់លើកឡើងថា យ៉ាងច្បាស់ យើងគួរចៀសវាងយកគំរូប្រទេសណាមួយ ១០០ភាគរយ ឬ២០០ភាគរយ យកចំណុចខ្លាំងមកសិក្សា ហើយអនុវត្តតាម។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានប្រៀបធៀបថា ប្រទេសសិង្ហបុរី​តាំងពីបង្កើតរដ្ឋនៅឆ្នាំ១៩៦៥មក មិនដែលធ្លាប់ជួបនូវសង្គ្រាមនោះទេ សូម្បីតែអស្ថិរភាពនយោបាយក៏សិង្ហបុរី មិនដែលស្គាល់នោះដែរ។ បើប្រទេសនេះលង់ខ្លួនដូចកម្ពុជា ក្នុងសង្គ្រាមឥណ្ឌូចិនទី២ រួចហើយឆ្លងកាត់សង្គ្រាមឥណ្ឌូចិនទី៣ ហើយឆ្លងកាត់របបប្រល័យពូជសាសន៍ ម្ល៉េះនឹងខ្ទេចដូចកម្ពុជាអតីតកាលដែរ ៕

អត្ថបទដែលជាប់ទាក់ទង