**ពោរពេញទៅដោយភាពច្នៃប្រឌិតថ្មី! កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបញ្ចប់ការហាត់សមលើកទីពីរ**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជឿថា គម្រោង «កម្មវិធីសាលារៀនស្អាតនិងបរិស្ថានបៃតង» នឹងអាចបង្កើតឥទ្ធិពលរលក លាតសន្ធឹងហួសពីសាលារៀន ដោយជំរុញឱ្យមានវប្បធម៌នៃភាពស្អាត ដែលដក់ជាប់ពេញក្នុងសង្គមខ្មែរ**កូនខ្លាឃ្មុំតូចមួយក្បាល ត្រូវបានក្រុមគ្រូពេទ្យ វះកាត់ប្រអប់ជើងចោល ដោយសាររងរបួសពីការជាប់អន្ទាក់ខ្លាំងពេក**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមការប្រកួតរត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន ដណ្តើមពានរង្វាន់**រដ្ឋបាលលោក បៃដិន ពន្យារពេលនិរទេសជនចំណាកស្រុក ៩០ម៉ឺននាក់មកពីអ៊ុយក្រែន វ៉េណេស៊ុយអេឡា អែលសាល់វ៉ាឌ័រ និងស៊ូដង់**ឥណ្ឌូណេស៊ី បង្កើនអាយុចូលនិវត្តន៍សម្រាប់កម្មករដល់ ៥៩ឆ្នាំ**ក្រុមហ៊ុនផលិតរថយន្តអគ្គសិនី BYD របស់ចិន នឹងដាក់លក់រថយន្តប្រភេទ SUV ខ្នាតតូចម៉ូដែល Atto 2 ថ្មីនៅអឺរ៉ុប នាខែកុម្ភៈខាងមុខនេះ**គ្រួសារអ្នកជំនួញថៃ ទាមទារសំណងប្រមាណ ២.៦៥ពាន់លានដុល្លារ ពីក្រុមហ៊ុន Leonardo S.p.A. បន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្របណ្តាលឱ្យអតីតម្ចាស់ក្លិប Leicester City ស្លាប់កាលឆ្នាំ២០១៨**លោក ហ្សេលេនស្គី ជួបលោក​ ចូ​ បៃដិន​ ពិភាក្សាពីការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោនចំពោះទីក្រុងកៀវ​**កាណាដា កំពុងរៀបចំផែនការដកហូតពន្ធគយ ប្រឆាំងនឹងផលិតផលអាមេរិក ប្រសិនបើលោក ត្រាំ ដកពន្ធគយ ២៥% លើទំនិញកាណាដា**កំណើនសេដ្ឋកិច្ចសកល ត្រូវបានព្យាករណ៍ថា នឹងនៅតែមានកម្រិត ២,៨% ក្នុងឆ្នាំ២០២៥**ស្វែងយល់ពីសាលាជាតិរដ្ឋបាលមូលដ្ឋានដែលមន្រ្តីមហាផ្ទៃថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធមិនគួរមើលរំលង!**ឯកឧត្ដម ហួត ហាក់ ទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងារផលិតកម្ម Daubai Production មកថតភាពយន្តផ្សព្វផ្សាយទេសចរណ៍ពីកម្ពុជា**ក្រសួងការពារជាតិ ដាក់សំណើទៅសម្ដេចធិបតី សុំអនុញ្ញាតជ្រើសរើសពលទាហានថ្មី ២០០២នាក់ លើគម្រោងសេចក្ដីត្រូវការចាំបាច់ ៧.៨៧០នាក់ ដើម្បីបំពេញក្របខ័ណ្ឌកងឯកភាពចំណុះអគ្គបញ្ជាការ និងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ**ឃុំចំនួន២ ដែលជាឃុំចុងក្រោយ ក្នុងស្រុកអូរជ្រៅ ត្រូវបានប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ**ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ នាំយកបច្ច័យ នឹងទេយ្យទាន ទៅប្រគេនព្រះសង្ឃជាសមណសិស្សចំនួនជាង៥០០អង្គ/នាក់ នៅវត្តកំពង់ធំ**ប្រធានរដ្ឋសភាកម្ពុជា ផ្ញើលិខិតជូនប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ចូលរួមរំលែកទុក្ខចំពោះសោកនាដកម្ម ដោយគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស្វយ័តស៊ីហ្សាង**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១១ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា

ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់៖ កម្ពុជាគង់តែស្គាល់ភាពរុងរឿងដូចសិង្ហបុរី បើរក្សាបានសន្តិភាព ស្ថិរភាព និងប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច

ភ្នំពេញ៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ប្រទេសកម្ពុជាគង់តែស្គាល់ភាពរុងរឿងដូចប្រទេសសិង្ហបុរីសព្វថ្ងៃ ប្រសិនបើរក្សាបានសន្តិភាព ស្ថិរភាព និងប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចទៅមុខជាបន្តបន្ទាប់។ ការលើកឡើងរបស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ដីពីលទ្ធផល នៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានថ្លែងថា កម្ពុជាអាចយកចំណុចខ្លាំងៗរបស់សិង្ហបុរីមកសិក្សា ហើយពិចារណាក្នុងការអនុវត្តតាមក្នុងកម្រិតណា ដើម្បីរួមចំណែកជួយឱ្យសេដ្ឋកិច្ចរបស់ខ្លួនបន្តការរីកចម្រើន។ ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានបន្តថា តាំងពីឆ្នាំ១៩៦៥មក សិង្ហបុរីជាប្រទេសមួយដែលមិនដែលស្គាល់សង្គ្រាម សូម្បីតែអស្ថិរភាពនយោបាយ ក៏សិង្ហបុរីមិនដែលប្រទះដែរ។ ប្រសិនបើចង់ទាញមេរៀនមួយសំខាន់ពីសិង្ហបុរី ប្រជាជនខ្មែរគួរយល់ថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ប្រសិនបើប្រទេសសិង្ហបុរីលង់ខ្លួនដូចកម្ពុជាទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទី២ ក្រោយមកឆ្លងកាត់របបប្រល័យពូជសាសន៍ រួចហើយឆ្លងកាត់សង្គ្រាមឥណ្ឌូចិនលើកទី៣ ទៀតនោះ ម្ល៉េះសមប្រទេសនេះក៏នឹងរងទុក្ខវេទនាខ្ទេចខ្ទីដូចប្រទេសកម្ពុជាអីចឹងដែរ ម្ល៉ោះហើយបើចង់រៀនតាមសិង្ហបុរី ចូរនាំគ្នារក្សាសន្តិភាព ស្ថិរភាពនយោបាយ ឱ្យតម្លៃដល់សណ្ដាប់ធ្នាប់សង្គម និងប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានបង្ហាញការជឿជាក់ថា ប្រសិនបើធ្វើបែបនេះបានដូចសិង្ហបុរី នៅទីបំផុត កម្ពុជាគង់តែស្គាល់ភាពរុងរឿងដូចប្រទេសគេឯងជាក់ពុំខាន។ សូមបញ្ជាក់ថា ប្រទេសសិង្ហបុរី ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៥ បន្ទាប់ពីប្រកាសឯករាជ្យផ្ដាច់ខ្លួនចេញពីសហព័ន្ធម៉ាឡេស៊ី។ តាំងពីឆ្នាំ១៩៦៥នោះមក សិង្ហបុរីគ្មានឡើយសង្គ្រាម គ្មានឡើយអស្ថិរភាពនយោបាយ ពិសេសក្រោមការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី លី ក្វាន់យូ ប្រទេសដែនកោះមួយនេះបានខិតខំអភិវឌ្ឍខ្លួនរហូតដល់ក្លាយជាប្រទេសអភិវឌ្ឍរីកចម្រើនមួយក្នុងតំបន់ និងសកលលោក ដែលគេគ្រប់គ្នាតែងហៅប្រទេសសិង្ហបុរីថា «នាគសេដ្ឋកិច្ចអាស៉ី» ៕

អត្ថបទដែលជាប់ទាក់ទង