**មន្ត្រីជាន់ខ្ពស់ក្ហរសួងអប់រំ ជឿថា គម្រោង «កម្មវិធីសាលារៀនស្អាតនិងបរិស្ថានបៃតង» នឹងអាចបង្កើតឥទ្ធិពលរលក លាតសន្ធឹងហួសពីសាលារៀន ដោយជំរុញឱ្យមានវប្បធម៌នៃភាពស្អាត ដែលដក់ជាប់ពេញក្នុងសង្គមខ្មែរ**កូនខ្លាឃ្មុំតូចមួយក្បាល ត្រូវបានក្រុមគ្រូពេទ្យ វះកាត់ប្រអប់ជើងចោល ដោយសាររងរបួសពីការជាប់អន្ទាក់ខ្លាំងពេក**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមការប្រកួតរត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន ដណ្តើមពានរង្វាន់**រដ្ឋបាលលោក បៃដិន ពន្យារពេលនិរទេសជនចំណាកស្រុក ៩០ម៉ឺននាក់មកពីអ៊ុយក្រែន វ៉េណេស៊ុយអេឡា អែលសាល់វ៉ាឌ័រ និងស៊ូដង់**ឥណ្ឌូណេស៊ី បង្កើនអាយុចូលនិវត្តន៍សម្រាប់កម្មករដល់ ៥៩ឆ្នាំ**ក្រុមហ៊ុនផលិតរថយន្តអគ្គសិនី BYD របស់ចិន នឹងដាក់លក់រថយន្តប្រភេទ SUV ខ្នាតតូចម៉ូដែល Atto 2 ថ្មីនៅអឺរ៉ុប នាខែកុម្ភៈខាងមុខនេះ**គ្រួសារអ្នកជំនួញថៃ ទាមទារសំណងប្រមាណ ២.៦៥ពាន់លានដុល្លារ ពីក្រុមហ៊ុន Leonardo S.p.A. បន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្របណ្តាលឱ្យអតីតម្ចាស់ក្លិប Leicester City ស្លាប់កាលឆ្នាំ២០១៨**លោក ហ្សេលេនស្គី ជួបលោក​ ចូ​ បៃដិន​ ពិភាក្សាពីការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោនចំពោះទីក្រុងកៀវ​**កាណាដា កំពុងរៀបចំផែនការដកហូតពន្ធគយ ប្រឆាំងនឹងផលិតផលអាមេរិក ប្រសិនបើលោក ត្រាំ ដកពន្ធគយ ២៥% លើទំនិញកាណាដា**កំណើនសេដ្ឋកិច្ចសកល ត្រូវបានព្យាករណ៍ថា នឹងនៅតែមានកម្រិត ២,៨% ក្នុងឆ្នាំ២០២៥**ស្វែងយល់ពីសាលាជាតិរដ្ឋបាលមូលដ្ឋានដែលមន្រ្តីមហាផ្ទៃថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធមិនគួរមើលរំលង!**ឯកឧត្ដម ហួត ហាក់ ទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងារផលិតកម្ម Daubai Production មកថតភាពយន្តផ្សព្វផ្សាយទេសចរណ៍ពីកម្ពុជា**ក្រសួងការពារជាតិ ដាក់សំណើទៅសម្ដេចធិបតី សុំអនុញ្ញាតជ្រើសរើសពលទាហានថ្មី ២០០២នាក់ លើគម្រោងសេចក្ដីត្រូវការចាំបាច់ ៧.៨៧០នាក់ ដើម្បីបំពេញក្របខ័ណ្ឌកងឯកភាពចំណុះអគ្គបញ្ជាការ និងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ**ឃុំចំនួន២ ដែលជាឃុំចុងក្រោយ ក្នុងស្រុកអូរជ្រៅ ត្រូវបានប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ**ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ នាំយកបច្ច័យ នឹងទេយ្យទាន ទៅប្រគេនព្រះសង្ឃជាសមណសិស្សចំនួនជាង៥០០អង្គ/នាក់ នៅវត្តកំពង់ធំ**ប្រធានរដ្ឋសភាកម្ពុជា ផ្ញើលិខិតជូនប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ចូលរួមរំលែកទុក្ខចំពោះសោកនាដកម្ម ដោយគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស្វយ័តស៊ីហ្សាង**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១១ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា

ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់៖ កម្ពុជា-សិង្ហបុរី ឯកភាពបន្តកិច្ចពិគ្រោះយោបល់នយោបាយជាទៀងទាត់ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានទូលំទូលាយ លើវិស័យចំនួន៤

ភ្នំពេញ៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី បានឯកភាពបន្តនូវកិច្ចពិគ្រោះយោបល់នយោបាយជាទៀងទាត់រវាងប្រទេសទាំងពីរ ដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការឱ្យបានទូលំទូលាយ នៅលើវិស័យចំនួន៤។

ការលើកឡើងរបស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ ក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីបង្ហាញអំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃដំណើរទស្សនកិច្ច​ផ្លូវការ​ រយៈពេល២ថ្ងៃ របស់​សម្តេចធិបតី​ ហ៊ុន ម៉ាណែត ​​នៅ​ប្រទេសសិង្ហបុរី​។

ក្នុងឱកាសនោះ ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានថ្លែងថា កម្ពុជា និងសិង្ហបុរី ឯកភាពគ្នាបន្តកិច្ចពិគ្រោះយោបល់នយោបាយជាទៀងទាត់ រវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសសិង្ហបុរី ដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការឱ្យបានទូលំទូលាយ នៅលើវិស័យចំនួន៤ រួមមាន៖

ទី១-វិស័យពាណិជ្ជកម្មនិងសន្តិសុខស្បៀងអាហារ៖ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមនាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង បានគូសបញ្ជាក់ថា សិង្ហបុរីស្ថិតក្នុងចំណោមវិនិយោគិនធំជាងគេនៅកម្ពុជា ខណៈសេដ្ឋកិច្ចប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពជំរុញស្ថាប័នសាធារណៈ និងឯកជនពាក់ព័ន្ធនៃប្រទេសទាំងពីរ ឱ្យរួមគ្នាកំណត់វិស័យសក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយចាប់ផ្តើមពីការផលិត និងការផ្គត់ផ្គង់ ស្បៀងអាហារ។

ទី២-វិស័យទំនាក់ទំនងប្រជាជននិងប្រជាជន៖ កម្ពុជាចង់បង្កើតជើងហោះហើរត្រង់ពីសិង្ហបុរី ទៅក្រុងព្រះសីហនុ និងបន្ថែមចំនួនជើងហោះហើរ ដែលមានស្រាប់ពីសិង្ហបុរី មកភ្នំពេញ និងពីសិង្ហបុរី មកខេត្តសៀមរាប។

៣-វិស័យសន្តិសុខថាមពល៖ នាយករដ្ឋមន្ត្រីទាំងពីរ បានសាទរលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំក្រុមការងារលើកទី១ ដែលមានរដ្ឋមន្ត្រីថាមពលនៃប្រទេសកម្ពុជា សិង្ហបុរី និងឡាវ ជាសហប្រធាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដើម្បីសម្រួលដល់ពាណិជ្ជកម្មអគ្គិសនីឆ្លងកាត់ព្រំដែន។ នាយករដ្ឋមន្ត្រីទាំងពីរ មានការតាំងចិត្តរួម ក្នុងការអនុវត្តគម្រោងនេះឱ្យបានជោគជ័យ ដើម្បីជំរុញការអភិវឌ្ឍបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។

ទី៤-វិស័យការពារនិងសន្តិសុខ៖ ភាគីទាំងពីរ បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ការផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយ និងការជួញដូរគ្រឿងញៀន ៕

អត្ថបទដែលជាប់ទាក់ទង