**ឯកឧត្តម អាន ពេជ្រ ហត្ថដា ណែនាំដល់​មន្ទីរធនធានទឹកខេត្ត​មណ្ឌលគិរី និងខេត្ត​រតនគិរី ឲ្យយកចិត្តទុកដាក់លើកិច្ចការចំនួន ៣**OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងដ៏រឹងមាំនៅឆ្នាំ២០២៦**សេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងប៉េកាំង ឈានដល់ ២ពាន់ពាន់លានយន់ក្នុងឆ្នាំ២០២៤**អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន**ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សម្រេចសមិទ្ធផលជាច្រើនដើម្បីបម្រើពលរដ្ឋ និងអភិវឌ្ឍខេត្ត**មេបញ្ជាការអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិន**ចិនរាយការណ៍អំពីពាណិជ្ជកម្មសកម្មជាមួយបណ្តាប្រទេស BRI ក្នុងឆ្នាំ២០២៤**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកធនាគារ ARDB៖ រាជរដ្ឋាភិបាល ទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករ**កញ្ឆាក្រៀមនិងកញ្ឆាស្រស់រាប់សិបដើមត្រូវបានសមត្ថ កិច្ចខេត្តបាត់ដំបងបង្រ្កាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ**ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ថ្នាលបឋមសិក្សា PLP (PLP EdTech)**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើង ៣៥នាក់ មួយចំនួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែមករា**ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យដល់ទីតាំងស្ថានភាពភូមិជនជាតិដើមភាគតិចកួយចំនួន ២ភូមិ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**មូលដ្ឋានសុខាភិបាលឯកជន កម្រិត១(CPA1) និងកម្រិត២ (CPA2) ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន ”**សត្វតុកកែប្រភេទថ្មី ត្រូវបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង**ស្រ្តីជាប់ឃុំ និងស្រ្តីក្នុងឃុំទន្លេបិទ ជាមួយឃុំជីរោទ៍ទី១ នៃស្រុកត្បូងឃ្មុំ សរុបជិត២០០នាក់ បានទទួលចំណេះដឹងស្តីពី “ការរួមគ្នាលុបបំបាត់ភាពរងហានីភ័យលើបញ្ហាសុខភាពចំពោះស្រ្តីនៅក្នុងសហគមន៍ដោយចាប់ផ្តើមពីខ្លួនឯង”**ខេត្តកំពង់ធំ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ កម្ពុជាស្នើដល់សិង្ហបុរី បើកជើងហោះហើរត្រង់ពីសិង្ហបុរី ទៅខេត្តព្រះសីហនុ និងបន្ថែមចំនួនដែលមានស្រាប់ ពីសិង្ហបុរី មកភ្នំពេញ និងពីសិង្ហបុរី មកខេត្តសៀមរាប

ភ្នំពេញ៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា នៅក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ភាគីសិង្ហបុរី ពង្រីកជើងហោះហើររបស់ខ្លួនមកកាន់កម្ពុជា ដោយការបើកជើងហោះហើរត្រង់ ពីសិង្ហបុរី មកកាន់ខេត្តព្រះសីហនុ។

បន្ថែមពីនេះ សម្តេចធិបតី ក៏បានស្នើឲ្យសិង្ហបុរី បង្កើនជើងហោះហើរដែលមានស្រាប់ ពីសិង្ហបុរី មករាជធានីភ្នំពេញ និងពីសិង្ហបុរី មកកាន់ក្រុងសៀមរាប-អង្គរ។ ការពង្រីក និងបង្កើនជើងហោះហើរនេះ ដើម្បីឆ្លើយបតនឹងកំណើនអ្នកដំណើររវាងប្រទេសទាំងពីរ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់។

ការបញ្ជាក់របស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នាព្រលានយន្តអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីបង្ហាញអំពីលទ្ធផលសំខាន់ៗ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសសិង្ហបុរី។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានថ្លែងថា ក្នុងទំនាក់ទំនងប្រជាជន និងប្រជាជន កម្ពុជា-សិង្ហបុរីអបអរសាទរ ចំពោះការកើនឡើងជាលំដាប់នូវចំនួនអ្នកទេសចរកម្ពុជា ទៅសិង្ហបុរី និងចំនួនអ្នកទេសចរសិង្ហបុរី មកកម្ពុជា ហើយនៅក្នុងន័យនេះ ទីប្រឹក្សាទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍កម្ពុជា ត្រូវបន្តធ្វើការជាមួយភាគីសិង្ហបុរី ហើយបន្ថែមពីនេះ សម្តេចធិបតី បានស្នើឱ្យភាគីសិង្ហបុរីបើកការហោះហើរផ្ទាល់ ពីសិង្ហបុរី ទៅក្រុងព្រះសីហនុ បន្ថែមពីលើការហោះហើរផ្ទាល់ដែលមានស្រេចហើយ នោះគឺពីសិង្ហបុរីមកភ្នំពេញ និងពីសិង្ហបុរីទៅក្រុងសៀមរាប។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីសិង្ហបុរី បានសម្តែងនូវការពេញចិត្ត ចំពោះការកើនឡើងនៃជើងហោះហើរត្រង់ដល់ចំនួន៥០ជើងក្នុងមួយសប្តាហ៍ និងការកើនឡើងនៃចំនួនអ្នកធ្វើដំណើរ រវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរ មានទស្សនៈរួម ថាការជំរុញរំហូរទេសចរ រួមទាំងទេសចរពីប្រទេសទីបី ជាវិស័យមួយទៀតដែលត្រូវពង្រឹង ៕

អត្ថបទដែលជាប់ទាក់ទង