**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិសិង្ហបុរីលើកទី១០ ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី

ភ្នំពេញ៖ នៅថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិសិង្ហបុរីលើកទី១០ ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី។

សូមជម្រាបថា កម្មវិធីសប្តាហ៍ទឹកអន្តរជាតិសិង្ហបុរីលើកទី១០ នៅប្រទេសសិង្ហបុរី នាពេលនេះ មានការចូលរួមពីបណ្តារដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល អ្នកជំនាញផ្នែកទឹក ឧតុនិយម និងបរិស្ថានជាដើមមកពីតំបន់នានានៅទូទាំងពិភពលោកប្រមាណ ២ម៉ឺននាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រធានបទសំខាន់នៅក្នុងវេទិកាទឹកអន្តរជាតិសិង្ហបុរីឆ្នាំ២០២៤ ផ្តោតលើការប្រែប្រួលអាកាសធាតុដែលជះឥទ្ធិពលលើគ្រប់វិស័យ រួមមានការគ្រប់គ្រងទឹក ថាមពល បរិស្ថាន កសិកម្ម និងវិស័យឯកជន ហើយការប្រែប្រួលអាសធាតុជាសកលនេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ និងការចាត់វិធានការបន្ទាន់ពីមជ្ឈដ្ឋានរដ្ឋាភិបាល វិស័យឯកជន និងការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា នៅក្នុងវេទិកាក៏មានការដាក់ចេញនូវផែនការជាក់លាក់ និងឆ្លើយតបបន្ទាន់ទៅលើ៖ ១)ការគ្រប់គ្រងទឹកដោយប្រសិទ្ធភាព និងមាននិរន្តរភាព, ២)ការគ្រប់គ្រងបរិស្ថានប្រកបដោយចីរភាព តាមរយ:ផែនការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់កម្រិតសូន្យក្នុងបរិយាកាស, ៣)ការស្វែងរកថាមពលកកើតឡើងវិញដែលមានលក្ខណៈភាតរបរិស្ថាន ដូចជាថាមពលព្រះអាទិត្យ ឬការអភិវឌ្ឍវារីអគ្គិសនីដោយរក្សាបរិស្ថាន និងទី៤)ការចូលរួមពីកម្រិតរដ្ឋាភិបាល និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ Grace Fu Hai Yien រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងចីរភាព នៃប្រទេសសិង្ហបុរីផងដែរ។

គួរបញ្ជាក់ថា កម្មវិធីសប្តាហ៍ទឹកអន្តរជាតិសិង្ហបុរី ដែលប្រព្រឹត្តទៅក្នុងរយៈពេលពីរឆ្នាំម្ដង ជាវេទិកាមួយក្នុងចំណោមវេទិកាសំខាន់ៗរបស់ពិភពលោក ដើម្បីចែករំលែក និងសហការបង្កើតដំណោះស្រាយលើបញ្ហាទឹក ឆ្នេរសមុទ្រ និងទឹកជំនន់ប្រកបដោយភាពច្នៃប្រឌិត។ កម្មវិធីសប្តាហ៍ទឹកអន្តរជាតិសិង្ហបុរីលើកទី១០ ឆ្នាំ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាត Marina Bay Sands ដោយមានការចែករំលែកបទពិសោធន៍ និងការយល់ដឹងនៅក្នុងចំណោមថ្នាក់ដឹកនាំរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល និងអ្នកជំនាញនានាជាច្រើននាក់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង