**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដមបណ្ឌិត​ លី ធុជ៖​ ផែនការសកម្មភាពសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍នយោបាយ នឹងក្លាយជាប្លង់មេនៃកិច្ចខិតខំប្រឹងប្រែងនាពេលអនាគត ក្នុងការបង្កើតផ្លូវឆ្ពោះទៅមុខប្រកបដោយមហិច្ឆតា និងអាចសម្រេចបាន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានលើកឡើងថា ផែនការសកម្មភាពសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍នយោបាយ នឹងក្លាយជាប្លង់មេនៃកិច្ចខិតខំប្រឹងប្រែងនាពេលអនាគត ក្នុងការបង្កើតផ្លូវឆ្ពោះទៅមុខប្រកបដោយមហិច្ឆតា និងអាចសម្រេចបាន។ ការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត លី ធុជ បានធ្វើឡើងក្នុងពិធីពិសារភោជនីយហារពេលល្ងាច ដែលបានរៀបចំដោយខាងភាគីស្វីស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ។

ក្នុងពិធីពិសារភោជនីយហារ ឯកឧត្តមបណ្ឌិត លី ធុជ បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលសម្រេចបាន តាមរយៈភាពជាដៃគូ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ការប្តេជ្ញាចិត្តដ៏មុតមាំ និងស្មារតីនៃកិច្ចសហប្រតិបត្តិការ ដែល “វាហាក់ដូចជាមិនអាចទៅរួចទេរហូតដល់វារួចរាល់” “It always seems impossible until it is done” និងកំពុងក្លាយជាការពិត សម្រាប់ចក្ខុវិស័យរួម និងការប្តេជ្ញាចិត្តរួម ឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។

ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងថា អនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) គឹលើសពីឯកសារច្បាប់ និងជាពន្លឺនៃក្តីសង្ឃឹមនិងសេចក្តីថ្លៃថ្នូររបស់មនុស្សលោក តំណាងឱ្យការខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការកម្ចាត់ពិភពឃាតករលាក់មុខនាំមកនូវការឈឺចាប់មិនអាចនឹកស្មានដល់ជីវិតរាប់មិនអស់។ អនុសញ្ញាអូតាវ៉ា បានបង្ហាញឱ្យឃើញពីមនុស្សជាតិតែមួយ និងការយកចិត្តទុកដាក់រួម ក្នុងការបង្កើតពិភពលោកមួយដែលមានសុវត្ថិភាព និងប្រកបដោយក្តីមេត្តា។ គ្រប់ជំហាននីមួយៗដែលយើងធ្វើ គ្រាប់មីនដែលយើងបោសសម្អាត អ្នករស់រានមានជីវិតដែលយើងជួយ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរួមរបស់យើង។

ឯកឧត្តមបណ្ឌិត លី ធុជ បានបន្តទៀតថា យើងកំពុងសម្លឹងទៅមុខជាមួយនឹងសុទិដ្ឋិនិយម នៅពេលឈានដល់កម្រិតនៃកិច្ចប្រជុំពាក់កណ្តាលអាណត្តិ និងកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញា។ កិច្ចប្រជុំកំពូលនេះ មិនគ្រាន់តែជាការប្រមូលផ្តុំតាមនីតិវិធីប៉ុណ្ណោះទេ វាជាឱកាសក្នុងការចែករំលែកប្រាជ្ញា បង្កើតដំណោះស្រាយ និងពង្រឹងការប្តេជ្ញាចិត្ត។ ផែនការសកម្មភាពសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍នយោបាយ នឹងក្លាយជាប្លង់មេនៃកិច្ចខិតខំប្រឹងប្រែងនាពេលអនាគត តាមរយៈការរួបរួម និងការសហការគ្នា ក្នុងការបង្កើតផ្លូវឆ្ពោះទៅមុខប្រកបដោយមហិច្ឆតា និងអាចសម្រេចបាន។

ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានទទួចឱ្យបន្តការប្តេជ្ញាចិត្ត បន្តបេសកកម្មដ៏ថ្លៃថ្នូរ និងរួមគ្នាបង្កើតអនាគតមួយដែលមានសុវត្ថិភាព សន្តិភាព និងក្តីសង្ឃឹម ឈ្នះលើការភ័យខ្លាច ជម្លោះ និងការរងទុក្ខ ៕

អត្ថបទដែលជាប់ទាក់ទង