**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមនៃគណៈអភិបាលខេត្តស្ដីទី បុគ្គលិកមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោកគ្រូ អ្នកគ្រូទាំងអស់សរុបប្រមាណ ២៦១នាក់។ បន្ទាប់ពីបានស្ដាប់របាយការណ៍របស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង រួចមក តាងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះខេត្តព្រៃវែងដែលសាលាចំនួន ៦ត្រូវបានជ្រើសរើស និងសម្រេចជាសាលាស្ដង់ដាគំរូ។ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះ មាន (មុំទី១) គឺការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់គុណភាពអប់រំ ការលើកកម្ពស់ការបង្រៀនខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និង (មុំទី៥) គឺការលើកកម្ពស់នូវសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលក្នុងនោះវិស័យអប់រំដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តនូវផែនការយុទ្ធសាស្ត្រនេះ។ ដើម្បីអនុវត្តនូវយុទ្ធសាស្រ្ត បញ្ចកោណឱ្យមានប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញ នូវស្តង់ដាសាលារៀនគំរូចំនួន ៥ ដែលរួមមាន ៖ ១).លទ្ធផលការសិក្សារបស់សិស្ស ២). ការបង្រៀន និងរៀន ៣). ការចូលរួមរបស់សហគមន៍ ៤). ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និង៥). គណនេយ្យភាពរបស់សាលារៀន ដើម្បីអនុវត្តស្តង់ដាសាលារៀនគំរូ។ ទន្ទឹមនឹងនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានដាក់ចេញនូវវិធានគន្លឹះចំនួន ៤ បន្ថែមទៀតដើម្បីអនុវត្តក្នុងវិស័យអប់រំ ដោយផ្ដោតសំខាន់ទៅលើ (១). អភិបាលកិច្ចសាលារៀន (២). សកម្មភាពក្រៅម៉ោងសិក្សា សម្រាប់អប់រំសីលធម៌ និងចរិយាធម៌ (៣). សុខភាពសិក្សា និង(៤). ភាពជាដៃគូរដ្ឋ សហគមន៍ ដើម្បីការអប់រំ។ ផ្អែកលើវិធានការគន្លឹះនេះ ក្រសួងក៏បានសម្រេចបញ្ចូលវិធានការគន្លឹះ នៃចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ចូលទៅក្នុងសូចករស្តង់ដាទាំង ៥នេះផងដែរ។ ក្រសួងអប់រំ យុវជន និងកីឡាក៏បានដាក់ចេញ ស្តង់ដាសាលារៀនគំរូពីមតេ្តយ្យសិក្សាដល់មធ្យមសិក្សា។ សម្រាប់ការអប់រំនៅមត្តេយ្យសិក្សាមានសារៈសំខាន់ខ្លាំងណាស់ដែលអាចឱ្យកុមារអភិវឌ្ឍន៍បំណិនសង្គម រៀនតាមរយៈល្បែងសិក្សា និងពង្រឹងការអភិវឌ្ឍន៍កុមារបានគ្រប់ជ្រុងជ្រោយ នៅកម្រិតបឋមសិក្សា ក្រសួងបានយកចិត្តទុកដាក់ទៅលើការលើកកម្ពស់អំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង ដែលជាគោលនយោបាយមួយ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ ពង្រឹងគុណភាពអប់រំពីថ្នាក់ក្រោមទៅថ្នាក់លើសម្រាប់អនុវិទ្យាល័យ និងវិទ្យាល័យស្តង់ដាសាលារៀនគំរូ។ ចំណែកឯនៅកម្រិតមធ្យមសិក្សា លទ្ធផលសិក្សាសិស្សផ្ដោតសំខាន់លើការប្រឡងសញ្ញាបត្របឋមភូមិ។ បន្ថែមពីនេះក្រសួងបានវិនិយោគលើអគារសិក្សា សម្ភារៈឧបទេស និងបន្ដវិនិយោគទៅលើការលើកកម្ពស់គុណវឌ្ឍគ្រូ ដើម្បីសម្រេចបាននូវស្ដង់ដាវិជ្ជាជីវៈគ្រូបង្រៀនល្អ។ សារជាថ្មីម្ដងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងជូនពរដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្ដីទី ថ្នាក់ដឹកនាំមន្ទីរ និងលោកគ្រូ អ្នកគ្រូ ជួបប្រទះតែសេចក្ដីសុខ សម្រេចបានគ្រប់ភារៈកិច្ច និងស្នើឱ្យបន្តចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ឆ្ពោះទៅលើកកម្ពស់វិស័យអប់រំកម្ពុជាឱ្យកាន់តែរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង