សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍លោក សម វឌ្ឍនា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍លោក សម វឌ្ឍនា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈឆាណែលតេឡេក្រាមនៅព្រឹកថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងយ៉ាងដូច្នេះថា” តាងនាមឲ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សម វឌ្ឍនា ដែលបានសម្រេចចិត្តដ៏ក្លាហានចាកចោលក្រុមប្រឆាំងទាំងនៅក្រៅប្រទេសទាំងនៅក្នុងប្រទេសមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានិងគាំទ្ររាជរដ្ឋាភិបាលក្នុងការជីកព្រែកហ្វូណន តេជោ។សូមជូនពរលោកនិងក្រុមគ្រួសារជួបតែសេចក្តីសុខសេចក្តីចម្រើន”៕