**ឯកឧត្តម អ៊ួង ចន្ធី ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តម សួស ប្រាថ្នា ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តម សួស ប្រាថ្នា ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗ សម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម យីត ស៊ុនណារ៉ា ជួបពិភាក្សាជាមួយតំណាងមន្ទីរពេទ្យកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយលើកកម្ពស់គុណភាពការងារព្យាបាល និងថែទាំជំងឺដាច់សរសៃឈាមខួរក្បាល និងស្ទះសរសៃឈាមខួរក្បាល ឲ្យកាន់តែប្រសើរនៅកម្ពុជា**ស.ស.យ.ក. ខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងមូលដ្ឋាន ការផលិតមាតិការ” ជូនសមាជិក សមាជិក ស.ស.យ.ក. ខេត្ត និងសាធារណៈជន**រថយន្តដឹកជញ្ជូនទំនិញ ៣ ១៥១ ៦០៣ គ្រឿង ត្រូវបានត្រួតពិនិត្យទម្ងន់ក្នុងឆ្នាំ ២០២៤ លើការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ទូទាំងប្រទេស**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**បរិមាណភ្ញៀវកើនឡើងនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តវិមានឈ្នះឈ្នះ ក្រោយរាជរដ្ឋាភិបាលប្រកាសថា នឹងរៀបចំប្រារព្វទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ធ្នូ**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

បទវិភាគ៖មិនថាភាគីហ្វីលីពីនចង់លេងកលល្បិចណានៅសមុទ្រចិនខាងត្បូងក៏ដោយ ក៏សុទ្ធតែនឹងទទួលបរាជ័យជាមិនខាន

ហ្វីលីពីនបានបង្ករឿងហេតុកាន់តែខ្លាំងឡើងៗនៅសមុទ្រចិនខាងត្បូង ។ យោងតាមការរាយការណ៍នៃរដ្ឋបាលឆ្មាំសមុទ្រចិនឱ្យដឹងថា កាលពីថ្ងៃទី១៧ខែមិថុនា ហ្វីលីពីនបានចាត់បញ្ជូននាវាផ្គត់ផ្គង់សម្ភារៈមួយគ្រឿងនិងកាណូតពីរគ្រឿងឱ្យបំពានចូលក្នុងលំហសមុទ្រនៅជាប់ថ្មប៉ប្រះទឹក Ren’ai នៃប្រជុំកោះ Nansha របស់ចិនដោយខុសច្បាប់ ដោយប៉ុនប៉ងដឹកជញ្ជូននិងផ្គត់ផ្គង់សម្ភារៈទៅឱ្យនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅទីនោះ ។ ក្នុងអំឡុងពេលនេះ នាវាដឹកជញ្ជូនសម្ភារៈរបស់ហ្វីលិពីនបានបើកចូលទៅជិតនិងបំបុកប៉ះដោយចេតនានូវនាវារបស់ភាគីចិនដែលកំពុងធ្វើនាវាចរណ៍ដោយប្រក្រតី ។ ឆ្មាំសមុទ្រចិនបានចាត់វិធានការគ្រប់គ្រងចំពោះនាវារបស់ហ្វីលីពីន ចំណាត់ការរបស់ភាគីចិនគឺសមហេតុផល មានភាពជំនាញនិងស្របច្បាប់ ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ ទង្វើបង្ករឿងហេតុកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃរបស់ហ្វីលីពីនគឺកើតក្នុងបរិបទដែលចិនបានអនុវត្ត《ការកំណត់ស្តីពីរបៀបវារៈអនុវត្តច្បាប់នៃស្ថាប័នឆ្មាំសមុទ្រ》 ។
ភាគីហ្វីលីពីនបានអះអាងម្តងហើយម្តងទៀតថា អ្វីដែលខ្លួនដឹកជញ្ជូនគឺសម្ភារៈសម្រាប់ជីវភាពរស់នៅ ប៉ុន្តែតាមការពិត តាំងពីដើមមក ពួកគេបានលួចដឹកជញ្ជូនសម្ភារៈសំណង់រហូតដល់អាវុធនិងគ្រាប់រំសេវ ក្នុងគោលបំណងទន្ទ្រានកាន់កាប់ថ្មប៉ប្រះទឹក Ren’ai ក្នុងរយៈពេលយូរ ។ នេះជាមូលហេតុផ្ទាល់ដែលបណ្តាលឱ្យស្ថានការណ៍សមុទ្រចិនខាងត្បូងឡើងកម្ដៅ ។
ឥស្សរជនវិភាគបានលើកឡើងថា ទង្វើបង្ករឿងហេតុរបស់ហ្វីលីពីននៅតំបន់សមុទ្រចិនខាងត្បូងបានចូលក្នុងសភាពឆ្កួតជាសន្សឹមៗ បើនិយាយពីឫសគល់គឺដើម្បីបំពេញផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកនយោបាយហ្វីលីពីន តែមិនមែនបម្រើផលប្រយោជន៍ជាតិនោះទេ ។
កោះនានានៅសមុទ្រចិនខាងត្បូងជាទឹកដីរបស់ចិនតាំងពីបុរាណកាលមក ។ ចំពោះទង្វើបង្ករឿងហេតុនិងរំលោភសិទ្ធិដែលមកពីបរទេស ភាគីចិនមានអំណះអំណាងផ្លូវច្បាប់និងសមត្ថភាពយ៉ាងពេញលេញដើម្បីឆ្លើយតប ។ ចាប់ពីថ្ងៃទី១៥ខែមិថុនាឡើងទៅ 《ការកំណត់ស្តីពីរបៀបវារៈអនុវត្តច្បាប់នៃស្ថាប័នឆ្មាំសមុទ្រ》របស់ចិនបានអនុវត្តជាផ្លូវការ ។ នេះគឺជាបទដ្ឋានជាមូលដ្ឋានសម្រាប់ណែនាំស្ថាប័នឆ្មាំសមុទ្រចិនធ្វើការងារអនុវត្តច្បាប់ ដែលមានអំណោយផលដល់ការគាំពារសណ្តាប់ធ្នាប់លើសមុទ្រឱ្យបានកាន់តែល្អ គឺសមស្របនឹងវិធីសាស្ត្រដែលអន្តរជាតិប្រើប្រាស់ជាទូទៅ។
កាលពីថ្ងៃទី១៥ខែមិថុនា ហ្វីលីពីនបានដាក់សេចក្តីព្រាងច្បាប់ស្តីពីការកំណត់ព្រំដែនតំបន់ជាយទ្វីបក្រៅនៃសមុទ្រចិនខាងត្បូងទៅកាន់គណៈកម្មាធិការកំណត់ព្រំដែនតំបន់ជាយទ្វីប ដោយអះអាងថា យោងទៅតាម《អនុសញ្ញាច្បាប់មហាសមុទ្រនៃអង្គការសហប្រជាជាតិ》 នឹងស្វែងរកការកំណត់សិទ្ធិផ្តាច់មុខរបស់ខ្លួនក្នុងការអភិវឌ្ឍធនធានធម្មជាតិក្នុងលំហសមុទ្រនេះ ។ ការប៉ុនប៉ងរបស់ភាគីហ្វីលីពីនត្រូវបានលាតត្រដាងយ៉ាងច្បាស់លាស់ ពោលគឺឆ្លងតាមរយៈវិធីលើកឡើងសេចក្តីព្រាងច្បាប់ស្តីពីការកំណត់ព្រំដែនតំបន់ជាយទ្វីបក្រៅ ដើម្បីបញ្ជាក់ពីការកាត់ក្តីខុសច្បាប់នៃអ្វីដេលហៅថា “សំណុំរឿងមជ្ឈិត្តកម្មសមុទ្រចិនខាងត្បូង” ។
ឥស្សរជនវិភាគបានលើកឡើងថា គណៈកម្មាធិការកំណត់ព្រំដែនតំបន់ជាយទ្វីបជាស្ថាប័នដែលបង្កើតឡើងដោយយោងតាម《អនុសញ្ញាច្បាប់មហាសមុទ្រនៃអង្គការសហប្រជាជាតិ》 ។ រីឯ《អនុសញ្ញាច្បាប់មហាសមុទ្រនៃអង្គការសហប្រជាជាតិ》 បានអនុវត្តគោលការណ៍ “មិនអនុម័តខណៈពេលមានវិវាទ” ។ ចិននិងហ្វីលីពីនមានវិវាទខាងអធិបតេយ្យភាពទឹកដីនិងការកំណត់ខ្សែបន្ទាត់ព្រំដែននៅសមុទ្រចិនខាងត្បូង ។ ហ្វីលីពីនដាក់ជូននូវសេចក្តីព្រាងច្បាប់ស្តីពីការកំណត់ព្រំដែនតំបន់ជាយទ្វីបក្រៅនៅសមុទ្រចិនខាងត្បូងដោយឯកតោភាគី វាបានរំលោភសិទ្ធិអធិបតេយ្យភាពនិងសិទ្ធិគ្រប់គ្រងរបស់ចិន ល្មើសនឹងច្បាប់អន្តរជាតិដែលបូករួមទាំង《អនុសញ្ញាច្បាប់មហាសមុទ្រនៃអង្គការសហប្រជាជាតិ》 ក៏ដូចជាល្មើសនឹងការកំណត់ពាក់ព័ន្ធនៃ《សេចក្តីប្រកាសប្រតិបត្តិសមុទ្រចិនខាងត្បូង》 ផងដែរ ។ តាមក្រិតក្រមនៃការពិភាក្សាបញ្ហារបស់គណៈកម្មាធិការកំណត់ព្រំដែនតំបន់ជាយទ្វីប សេចក្តីព្រាងច្បាប់ស្តីពីការកំណត់ព្រំដែនដែលលើកឡើងដោយភាគីហ្វីលីពីនគឺមិនត្រូវយកមកពិនិត្យពិភាក្សាទេ ។
លើបញ្ហាសមុទ្រចិនខាងត្បូង អាកប្បកិរិយារបស់ភាគីចិនគឺច្បាស់លាស់ជាប់រហូតមក ពោលគឺ ប្រកាន់ខ្ជាប់ការដោះស្រាយដោយសមរម្យនូវវិវាទនិងទំនាស់ពាក់ព័ន្ធនឹងសមុទ្រជាមួយប្រទេសពាក់ព័ន្ធដោយផ្ទាល់តាមរយៈការចរចានិងពិគ្រោះពិភាក្សា ព្រមពេលជាមួយគ្នានេះ ឆ្លើយតបយ៉ាងដាច់ខាតចំពោះរាល់ទង្វើរំលោភសិទ្ធិនិងបង្ករឿងហេតុលើសមុទ្រណាទាំងអស់ ។ នេះជាការគាំពារដ៏ត្រឹមត្រូវចំពោះសិទ្ធិនិងផលប្រយោជន៍របស់ចិនផង ហើយក៏ជាការគាំទ្រចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ ។ មិនថាមនុស្សមួយចំនួនរបស់ភាគីហ្វីលីពីនចង់លេងកលល្បិចណានៅជំហានក្រោយក៏ដោយ ក៏សុទ្ធតែនឹងទទួលបរាជ័យជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង