ឯកឧត្តម នៅ លក្ខណា ដឹកនាំកិច្ចប្រជុំដើម្បីផ្តល់ធាតុចូលសម្រាប់សេចក្តីព្រាងប្រកាសរបស់ ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំ និងការប្រព្រឹត្តរបស់លេខាធិការដ្ឋាននៃ គ.ប.ផ.ក.
ភ្នំពេញ៖ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំ របស់ គ.ប.ផ.ក ដើម្បីផ្តល់ធាតុចូលសម្រាប់សេចក្តីព្រាងប្រកាសរបស់ ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំ និងការប្រព្រឹត្តរបស់លេខាធិការដ្ឋាននៃ គ.ប.ផ.ក.ចាត់បញ្ជូនមន្ត្រីមួយរូប ឱ្យមកបម្រើការងារក្នុងលេខាធិការដ្ឋាននៃ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក. ) ។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក -លោកស្រី ជាអនុប្រធាននិងសមាជិក៕